៣ វិនាទី​សម្លឹង​មើល​ទម្រង់​ក​មនុស្ស​ស្រី អាច​ទាយ​ដឹង​ទៅថ្ងៃមុខ អ្នកមាន​សំណាង​ឬ​អត់?

ផ្នែក​មួយ​ចំនួន​លើ​រាងកាយ​ស្រ្តី ខ្លះ​វា​មិន​ត្រឹម​តែ​ជា​សោភ័ណភាព​នៃ​រូប​សម្រស់​នោះ​ទេ ទៀត​សោត​ក៏​វា​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ក្បួន​ច្បាប់​ហុងស៊ុយ ដែល​គេ​អាច​មើល​ធ្លុះ​ពី​ជោគវាសនា​ទៅ​ពេល​ខាង​មុខ​ផង​ដែរ។

ចូរ​សម្លឹង​មើល​ក​របស់​អ្នក ឬ​ក​របស់​មនុស្ស​ក្បែរ​ខ្លួន​អ្នក ហើយ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​បង្ហាញ​ខាង​ក្រោម៖

ស្រ្តី​ដែល​មាន​ខ្សែ​ក ៣ ជួរ

3

តាម​ក្បួន​គេ​បង្ហាញ​មក​ថា ស្រ្តី​មាន​ខ្សែ​ក ៣ ជួរ តែងតែ​មាន​ជោគជតា​រាសី​ល្អ​ក្នុង​ជីវិត ហើយ​ក៏​មាន​រូបសម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ ខណៈ​ជីវភាព​ក៏​ធូរធារ​មិន​លំបាក​អ្វី​នោះ​ទេ និយាយ​ពី​រឿង​លុយកាក់ គឺ​អត់​ខ្វល់​ច្រើន​ឡើយ។

នេះ​ដូច​ជា​ពរជ័យ​ដែល​ពួក​នាង​ទទួល​បាន សល់​ពី​ជាតិ​មុន។ បើ​ឈាន​ដល់​ជីវិត​គូ ក៏​រក​បាន​ស្វាមី​ល្អ ពូកែ​ថ្នាក់ថ្នម បាន​កូន​ដើរ​តាម​គន្លង​ធម៌ ចេះ​ស្តាប់បង្គាប់។ យ៉ាង​ណា​មិនមែន​ដោយសារ​លាភសំណាង​របស់​នាង​ទាំង​ស្រុង​ទេ នេះ​ក៏​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង ដោយ​នាង​មាន​ទេពកោសល្យ និង​ខិតខំ​ដោយ​ខ្លួន​ឯង​ផង​ដែរ។

ស្រ្តី​ដែល​មាន​ខ្សែ​ក ២ ជួរ

2

នៅ​ក្នុង​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ស្រី មាន​ខ្សែ​ក ២ ជួរ ភាគ​ច្រើន ជា​មនុស្ស​ស្រី​រាង​ធាត់ កម្ពស់​រាង​ទាប ហើយ​មនុស្ស​នេះ មិន​សូវ​ចេះ​ខ្វល់​ពី​រឿង​អ្នក​ដទៃ​ទេ ដោយ​ពេល​ខ្លះ​អាច​ថា​នាង​អាត្មានិយម​ ស្រលាញ់​និង​គិត​តែ​ពី​ខ្លួន​ឯង ជា​ហេតុ​នាំ​ឲ្យ​ស្ថានភាព​ខ្លះ នាង​ពិបាក​នឹង​ឆ្ពោះ​ទៅ​រក​វិថី​ជោគជ័យ។

ជា​រួម​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ ហើយ​ក៏​មាន​ចរិត​រាង​ឆេវឆាវ​បន្តិច ពិបាក​រក​បាន​គូស្នេហ៍​ស្មោះ​ពិត​ក្នុង​ជីវិត​ស្នេហា។

ស្រ្តី​ដែល​មាន​សរសៃ​ពណ៌​ខៀវ​រំលេច​មក​ច្រើន​ត្រង់​ផ្នែក​ក

Acb10e64ab1124b533a9fc5febd11654 1455

ជា​ស្រ្តី​ដែល​មាន​ចរិត​ស្លូតបូត មុឺងម៉ាត់ ចេះ​រក​លុយ​ចិញ្ចឹម​ខ្លួន​ឯង ដោយ​មិន​ពឹងផ្អែក​នរណា តែ​ពិបាក​ត្រង់​ថា ខ្សែ​ជីវិត​នាង​ ខំ​ខ្លាំង​ហើយ តែ​ជួប​រឿង​អកុសល​ក៏​ច្រើន ទម្រាំ​បាន​ជួប​លាភ​សំណាង​ធំ​ក្នុង​ជីវិត គឺ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​រាង​យូរ​បន្តិច​ដែរ។ យ៉ាង​ណា​នាង​មិន​ខ្វះខាត មិន​ធ្លាក់​ក្នុង​សភាព​ក្រីក្រ​ទេ ពោល​គឺ​រស់នៅ​ក្នុង​កម្រិត​មធ្យម មុន​ឈាន​ទៅ​ដល់​ភាព​មាន​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក