បើ​មាន​របស់​អាប់លាភ ៣ នេះ​ត្រូវ​ប្រញាប់​ដក​ចេញ ព្រោះ​វា​អាច​នាំ​ស៊យ​ចូល​ផ្ទះ

ចេះ​តែ​ឆ្ងល់​ថា ទំនាក់ទំនង​ក្នុង​គ្រួសារ​រវាង​ប្តីប្រពន្ធ​ចេះ​តែ​ប៉ះ​ពាក្យ​សម្តី​គ្នា​ឥត​ឈប់ រក​ស៊ី ការងារ​អ្វី​ក៏​មិន​ឡើង ពេល​ខ្លះ​ត្រូវ​តែ​ផ្តោត​មើល​របស់​ជុំវិញ​ខ្លួន​ដែរ ហើយ​ប្រសិន​មាន​របស់​អាប់​លាភ ៣ នេះ អ្នក​ត្រូវ​ប្រញាប់​ដក​ចេញ ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ជោគជតារាសី៖

៣) យក​វត្ថុ​បុរាណ​ដែល​មិន​ស្គាល់​ប្រភព​មក​រក្សា​ទុក

2

នៅ​ក្នុង​ក្បួន​ហុងស៊ុយ វត្ថុ​បុរាណ​មួយ​ចំនួន មិន​គួរ​រក្សា​ទុក​ក្នុង​ផ្ទះ​នោះ​ទេ ជា​ពិសេស​របស់​ដែល​មិន​ស្គាល់​ប្រភព ព្រោះ​វា​ពុំ​បាន​លើក​យីអ៊ុន ដល់​ម្ចាស់ផ្ទះ​ តែ​បែរ​ជា​នាំ​ឲ្យ​អាប់លាភ នាំ​ស៊យ​ចូល​ផ្ទះ​ទៅ​វិញ។

ដូច​ជា​កង​ដៃ​បុរាណ កាក់​បុរាណ ឬ​របស់​ដែល​រើស​បាន ពី​កន្លែង​ទី​សក្ការៈ​ណា​មួយ ភាគ​ច្រើន​វា​មាន​ម្ចាស់​ហើយ ដូច្នេះ​មិន​ចេះ​តែ​យក​មក​បាន​ទេ ហើយ​បើ​អ្នក​ប្រមូល​វា​មក​រក្សា​ទុក​ច្រើន នោះ​នឹង​កាន់​តែ​ប៉ះពាល់​ខ្លាំង។

២) ព្យួរ​គំនូរ​ខ្លា​លើ​ភ្នំ​បែរ​មុខ​ចូល​ក្នុង​ផ្ទះ

Mau Tranh Theu Chu Thap Treo Trong Nha Ruoc Tai Loc Quanh Nam 15 1553069528 749 Width600height558

ដ្បិត​បើ​សត្វ​ខ្លា ជា​ស្តេច​នៃ​សត្វ​ព្រៃ ដែល​អ្នក​ខ្លះ​គិត​ថា​ជា​របស់​នាំ​សំណាង ដេញ​អស់​អបទ្រព្យ​ចង្រៃ​ចេញ​ពី​ផ្ទះ ប៉ុន្តែ​រូប​គំនូរ​ប្រភេទ​នេះ គេ​តម្រូវ​ឲ្យ​ដាក់​បែរ​ចេញ​ទៅ​ខាង​ក្រៅ មិនមែន​បែរ​ចូល​មក​ខាង​ក្នុង​ទេ។ បើ​ដាក់​ខុស​តំណម របៀប​នៃ​ការ​តាំង នោះ​អាច​នាំ​ឲ្យ​អ្នក​ក្នុង​ផ្ទះ​ ងាយ​កើត​មាន​ជំងឺ ទៅ​ជា​ឈឺថ្កាត់​ទៅ​វិញ។

១) យក​ឆ្អឹង​ឬ​ក្បាល​សត្វ​ដែល​ងាប់ មក​តាំង

3

តាម​ហុងស៊ុយ វត្ថុ​ដែល​ធ្វើ​ពី​ឆ្អឹង ពី​សត្វ​ជា​ច្រើន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ចេតនា​សម្លាប់​សត្វ ដែល​នាំ​ឲ្យ​អាប់លាភ នាំ​ឲ្យ​យីអ៊ុន​ស្រុត ប៉ះពាល់​ដល់​ម្ចាស់ផ្ទះ​ជា​ខ្លាំង។ ដូច្នេះ​ហាម​ផ្តាច់​ការ​យក​គ្រោង​ឆ្អឹង​នៃ​សត្វ ឬ​សរីរាង្គ​មួយ​ចំនួន​ផ្សេង​ទៀត​របស់​សត្វ ដែល​ងាប់​ហើយ មក​ច្នៃ​តាំង​ខាង​ក្នុង​ផ្ទះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក