រចនាសម្ព័ន្ធនៃរាងកាយរបស់ស្ត្រីគឺស្មុគស្មាញណាស់ ជាពិសេសស្បូនដែលជាមូលដ្ឋានគ្រឹះនៃសុខភាពរបស់ស្ត្រី។ នៅពេលស្បូនមានសុខភាពល្អ រាងកាយអាចដំណើរការធម្មតា ហើយស្ត្រីអាចធានាបាននូវមុខងារសម្រាល។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីសព្វថ្ងៃនេះងាយនឹងឆ្លងមេរោគរោគ និងបញ្ហាទាក់ទងនឹងអរម៉ូន ការមករដូវ។
ការមករដូវម្តងៗ ប្រសិនបើស្បូនអាចបញ្ចេញជាតិពុល និងកាកសំណល់ចេញបានយ៉ាងលឿន នោះខាងក្នុងស្បូនមានភាពស្អាត និងមានសុខភាពល្អ ដែលអាចការពារជំងឺរោគស្ត្រីបាន។ ប្រសិនបើការមករដូវមិនរលូន ការឈឺពោះដែលបណ្តាលមកពីការកកឈាមនឹងបង្កើនហានិភ័យនៃការរលាក។ ប្រសិនបើជាតិពុល និងកាកសំណល់ច្រើនកកកុញក្នុងស្បូន វាក៏នឹងបញ្ជូនសញ្ញាមួយចំនួនមកអ្នកដែរ ដូច្នោះស្ត្រីមិនត្រូវព្រងើយកន្តើយឡើយ។
ទាំងនេះជាកន្លែងបីនៅលើដងខ្លួនរបស់ស្ត្រីកាន់តែមានសភាពងងឹត បង្ហាញថា ស្បូនស្ថិតក្នុងស្ថានភាពមិនល្អ៖
១. តាមគែមជុំវិញបបូរមាត់ប្រែជាខ្មៅ
នៅក្រោមកាលៈទេសៈធម្មតា និងមានសុខភាពល្អ ជ្រុងនៃបបូរមាត់របស់ស្ត្រីជាធម្មតាមានសភាពរលោង និងមានពណ៌ស្រាលៗ។ ប្រសិនបើអ្នកឃើញថា ស្បែកនៅសងខាងមាត់របស់អ្នកកាន់តែងងឹតទៅៗពេលអ្នកមើលក្នុងកញ្ចក់ វាអាចទៅរួចដែលថា រាងកាយរបស់អ្នកឆ្លងជំងឺផ្តាសាយ ស្បូនមានជាតិពុលជាច្រើនដោយសារបញ្ហាមករដូវមិនទៀងទាត់។
២. ការផ្លាស់ប្តូររាងកាយមិនធម្មតាអំឡុងពេលមានរដូវ
នៅពេលដែលអ្នកមានសុខភាពល្អ ប្រព័ន្ធ endocrine មានស្ថេរភាព ឈាមរដូវនឹងមានពណ៌ក្រហមភ្លឺ។ ប៉ុន្តែប្រសិនបើជាតិពុលច្រើនកកកុញ ឈាមពេលមករដូវនឹងមានកំណកពណ៌ត្នោត ឬខ្មៅ។ អំឡុងពេលមករដូវ ប្រសិនបើអ្នកមានអារម្មណ៍ឈឺខ្នង ហើមពោះ ជួនកាលមានកំណកឈាម មានន័យថា ស្បូនមានផ្ទុកនូវកាកសំណល់ច្រើន ជាតិពុល មិនល្អសម្រាប់សុខភាព។
៣. ភ្លៅមានសភាណងងឹត
ពេលងូតទឹក យើងអាចសង្កេតមើលពណ៌ស្បែកភ្លៅដើម្បីមើលថា វាធម្មតាឬអត់។ ជាធម្មតាស្បែកភ្លៅនឹងកាន់តែស ប៉ុន្តែប្រសិនបើអ្នកឃើញថា ស្បែកភ្លៅមានសភាពខ្មៅ បើទោះបីជាអ្នកបានសម្អាតក៏ដោយ អ្នកគួរតែប្រយ័ត្ន។ សញ្ញានេះអាចបង្ហាញថា រាងកាយបានប្រមូលផ្តុំជាតិពុលជាច្រើន សូមទៅពិនិត្យ និងថែរក្សាស្បូនឱ្យបានល្អ ដើម្បីការពារជំងឺដែលមិនចង់បាន។
ប្រភព៖ បរទេស