សាកល្បងរើសស្បែកជើងកែវមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នករឹងមាំ ឬទន់ជ្រាយដល់កម្រិតណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសស្បែកជើងកែវមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

ស្បែកជើងកែវទី 1

012411

អ្នកជាមនុស្ស​រឹងរូស​ សម្តីអាក្រក់ មានអារម្មណ៍បែបណាក៏បង្ហាញចរិកមកបែបហ្នឹង ស្អប់ថាស្អប់ តែបើស្រឡាញ់ចូលចិត្តនៅស្ងៀមមិនចង់បង្ហាញទេ ។

បើពេលជួបបញ្ហាច្រើនតែបៀមទុកម្នាក់ឯង មើលពីសំបកក្រៅដូចរឹងប៉ឹង​ណាស់ តែក្នុងជម្រៅបែរជាទន់ជ្រាយចង់មានអ្នកយល់ចិត្ត។

អ្នក​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះ​ចាញ់ បើតាំងចិត្តធ្វើអ្វីហើយ សុខចិត្តធ្វើដាច់ដៃបោះចោល ។

បើនិយាយពីរឿងស្នេហា ជាមនុស្សស្រឡាញ់ស្មោះលុះក្ស័យ មិនចូលចិត្តទាក់ទងលួចលាក់ជាមួយនរណាច្រើន ដោយសារតែមានគំនិតខ្លាចបាបកម្ម ខ្លាចជួបមនុស្សក្បត់ចិត្តវិញ ។

ស្បែកជើងកែវទី 2

022411

ជាមនុស្សមានទម្លាប់គិតច្រើន មានចំណុចគិតរញ៉េរញ៉ៃគ្មានគោលដៅក្នុងចិត្ត មិនថាមានរឿងអ្វីនោះទេ ស្ថានភាពនៅក្នុងក្បាលរបស់អ្នកនឹងញាប់ញ័រ តែអ្នកនៅមានស្មាតីច្រំដែលៗខ្លាចការបាត់បង់ រហូតពេលខ្លះត្រូវមនុស្សនៅជុំវិញខ្លួនស្តីឲ្យ វាហាក់ដូចជាអ្នកកំពុងប្រញាប់ប្រញាល់អ្វីមួយ ។

អ្នកតែងតែបង្ហាញថាខ្លួនឯងរឹងមាំ និងអត់ធ្មត់ជាងអ្នកដទៃ ប៉ុន្តែ​តាម​ពិត​ទៅ​ក្នុងជម្រៅចិត្តអ្នក​គឺ​ជា​មនុស្ស​ទន់​ខ្សោយ​បំផុត​ អ្នកសុខចិត្តធ្វើអ្វីៗដើម្បីមនុស្សដែលខ្លួនស្រលាញ់ រត់តាមក្តីស្រមៃដ៏ស្រស់ស្អាតរបស់អ្នក ទាំងពេលខ្លះត្រូវគេធ្វើបាបហើយក៏នៅតែព្រមទៀត ។

ស្បែកជើងកែវទី 3

032411

មើលពីសំបកក្រៅអ្នក​ដូចជាខ្លាំង​ និងមានអ្វីគ្រប់យ៉ាង អាចធ្វើអ្វីគ្រប់យ៉ាង អាចធ្វើការតែម្នាក់ឯងដោយមិនចាំបាច់ពឹងនរណា ប៉ុន្តែការពិតជម្រៅចិត្ត​អ្នកជាមនុស្សទន់ជ្រាយ ជាមនុស្សងាយរំជួលចិត្ត ជាមនុស្សស្លូតបូតគ្រប់រឿង អាចនិយាយបានថាចង់មានអ្នកយល់ចិត្ត មានអ្នកថ្នមថែពេលអ្នកមានទុក្ខ ។

ចំពោះជីវិតប្រចាំថ្ងៃ អ្នក​គឺ​ជា​មនុស្ស​ល្អពូកែរាប់ញាតិ មានចិត្តសាស្ត្រនៃការនិយាយ និងជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាខ្លាំង មានដំណោះស្រាយ ចូលចិត្តភាពផ្អែមល្ហែម ពូកែយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួន ។

ចំពោះបុគ្គលិកលក្ខណៈខាងក្រៅ ពេលខ្លះអ្នកមើលទៅដូចជាកូនក្មេង ប៉ុន្តែនៅក្នុងចិត្តរបស់អ្នកតែងតែទន់ភ្លន់និងចាស់ទុំ ជាមនុស្សភ័យខ្លាចការផ្លាស់ប្តូរ មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដែលមាន​អារម្មណ៍​ថា​មាន​គ្រោះថ្នាក់ និង​ការ​ខាត​បង់ឡើយ។

ស្បែកជើងកែវទី 4

042411

ខ្លួនអ្នកជាមនុស្សពូកែភ្លេច មិន​ថា​រឿងសំខាន់​ប៉ុណ្ណា​ក៏​ដោយក៏អ្នក​អាច​ភ្លេចបានយ៉ាងងាយ ហើយផ្លូវអារម្មណ៍ងាយរង្គោះរង្គើរ ច្រើន​តែផ្ញើរសេចក្ដីសុខនៅនឹងមាត់អ្នកដទៃ នរណានិយាយអីបន្តិចក៏យកមកដេកគិត ដេកឈឺចាប់ដែរ ។

តែបើនិយាយពីចរិតលក្ខណៈ អ្នកជាមនុស្សច្បាស់លាស់ មានការប្រុងប្រយ័ត្ននិងមានភាពនឹងធឹង ទើបមិនចម្លែកទេដែលមនុស្សជុំវិញខ្លួនច្រើនតែទុកចិត្តអ្នក ។

បើនិយាយពីរឿងស្នេហាអ្នកជាមនុស្សខ្លាចច្រើន មិនសូវជាហ៊ានសារភាពពីអារម្មណ៍ខ្លួនទៅកាន់មនុស្សជាទីស្រឡាញ់ប៉ុន្មានទេ នោះក៏ព្រោះតែអ្នកខ្លាចភាពមិនទៀងទាត់នោះឯង ៕

ប្រភព៖ Knongsrok