នៅក្នុងដំណើរការនៃការថែរក្សាស្បែក ដូចដែលអ្នកជំនាញជាច្រើនបានលើកឡើងថា ការប្រើផលិតផលត្រឹមត្រូវ គឺជាកត្តាសំខាន់បំផុត។ ខាងក្រោមនេះជា គន្លឹះ ៤ យ៉ាង អាចជួយធ្វើឲ្យអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការរលាកដោយគ្រឿងសំអាង៖
កត់ត្រាផលិតផលដែលកំពុងប្រើប្រាស់
ការតាមដានផលិតផលដែលអ្នកកំពុងប្រើ អាចជួយអ្នកក្នុងការតាមដានទម្លាប់ថែរក្សាស្បែកទាំងមូលក្នុងលក្ខណៈច្បាស់លាស់ និងជាប់លាប់។ ប្រសិនបើជាអកុសល ការរលាក ឬប្រតិកម្មដែលមិនចង់បានណាមួយកើតឡើង អ្នកអាចដឹងពីប្រភពភ្លាមៗ។
កត់ត្រាគ្រឿងផ្សំសំខាន់ៗនៅក្នុងផលិតផលដែលកំពុងប្រើ
អ្នកអាចដឹងថា ផលិតផលមួយណាដែលបណ្តាលឱ្យរលាកស្បែក ធាតុផ្សំណាមួយដែលស្បែកមានប្រតិកម្ម។ យ៉ាងណា អ្នកអាចឃើញបញ្ជីគ្រឿងផ្សំដែលបានបោះពុម្ពនៅលើការវេចខ្ចប់។ អ្នកគួរតែកត់ត្រាទាំងអស់ ឬយ៉ាងហោចណាស់ ១០ ធាតុដំបូងនៅក្នុងតារាង។ គ្រឿងផ្សំសម្រាប់ថែរក្សាស្បែក គឺជាសារធាតុគីមីដែលមានប្រតិកម្មនៅពេលដែលវាប៉ះនឹងស្បែក ឬជាមួយនឹងសារធាតុផ្សំនៅក្នុងផលិតផលផ្សេងទៀត។
កត់ត្រាកាលបរិច្ឆេទលើគម្រប
មិនតែងតែអាចធ្វើទៅបានក្នុងការចងចាំកាលបរិច្ឆេទពិតប្រាកដនៃការបើកប្រភេទនីមួយៗនោះទេ។ បើមិនបានកត់ត្រាទេ វាពិបាកក្នុងការចងចាំ ដែលនាំឱ្យមានស្ថានភាពហួសកាលកំណត់។ កាលបរិច្ឆេទផុតកំណត់គឺខុសពីកាលបរិច្ឆេទបើក អ្នកអាចមើលកាលបរិច្ឆេទផុតកំណត់ដែលបានបោះត្រានៅលើការវេចខ្ចប់ផលិតផល។
កុំប្រើផលិតផលថ្មីច្រើនក្នុងពេលតែមួយ
មនុស្សជាច្រើននៅពេលផ្លាស់ប្តូរផលិតផល ឬបន្ថែមការព្យាបាលថ្មី តែងតែផ្លាស់ប្តូរឈុតថែរក្សាស្បែកទាំងមូល។ ប៉ុន្តែប្រសិនបើក្នុងចំនោមផលិតផលថ្មីមានផលិតផលដែលនាំឱ្យរលាក នោះយើងមិនអាចដឹងថា ហេតុអ្វីបានជាវារលាកនោះទេ។ អ្នកត្រូវស្រាវជ្រាវដោយប្រុងប្រយ័ត្នមុននឹងបន្ថែម ឬផ្លាស់ប្តូរផលិតផលណាមួយនៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នក។
ប្រភព៖ បរទេស