ទោះបីជាការងូតទឹកជារឿងសំខាន់ក៏ដោយ ការងូតទឹកមិនតែងតែល្អសម្រាកសុខភាណនោះទេ ការងូតទឹកអាចជួយឱ្យអ្នកសម្អាត និងធ្វើឲ្យរាងកាយមានភាពស្រស់ស្រាយបាន ប៉ុន្តែការងូតទឹកនៅក្នុងអំឡុងពេលទាំង ៨ នេះអាចគំរាមកំហែងដល់អាយុជីវិត។
បន្ទាប់ពីការហាត់ប្រាណ
លំហាត់ប្រាណធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ សីតុណ្ហភាពរាងកាយកើនឡើង និងរន្ធញើសបើក។ នៅពេលនេះ ប្រសិនបើអ្នកងូតទឹកភ្លាមៗ ឈាមនឹងមិនចរាចរទៅកាន់ផ្នែកសំខាន់ៗនៃរាងកាយ ដែលនាំឱ្យកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងដាច់សរសៃឈាមខួរក្បាល។ បន្ទាប់ពីងូតទឹករួច អ្នកអាចមានអារម្មណ៍វិលមុខ អស់កម្លាំង ចង្អោរ និងប្រឈមជំងឺធ្ងន់ធ្ងរជាច្រើនទៀត។
បន្ទាប់ពីត្រឡប់មកពីក្រោមព្រះអាទិត្យ
មនុស្សជាច្រើនចង់ងូតទឹកបន្ទាប់ពីត្រលប់ពីក្រោមព្រះអាទិត្យដើម្បីធ្វើឲ្យខ្លួនមានភាពត្រជាក់ឡើងវិញ។ ប៉ុន្តែការងូតទឹកពេលនេះ អាចបង្កគ្រោះថ្នាក់ដល់រាងកាយខ្លាំងណាស់។ ខណៈដែលរាងកាយបែកញើស និងបញ្ចេញកំដៅ ការងូតទឹកអាចធ្វើឱ្យស្ទះរន្ធញើស កាត់បន្ថយសីតុណ្ហភាពក្នុងខ្លួន ងាយបង្កជាជំងឺផ្តាសាយ។ ដូច្នោះ អ្នកត្រូវរង់ចាំយ៉ាងហោចណាស់ ២០ នាទីដើម្បីឱ្យញើសស្ងួតមុនពេលងូតទឹក។
បន្ទាប់ពីញ៉ាំអាហារ ឬពេលឃ្លានខ្លាំង
ប្រសិនបើអ្នកឆ្អែតពេក ឬឃ្លានពេក អ្នកមិនគួរងូតទឹកទេ ព្រោះវានឹងប៉ះពាល់ដល់សុខភាព។ បន្ទាប់ពីញ៉ាំរួច សរសៃឈាមទាំងអស់នឹងផ្តោតលើក្រពះ និងបំពង់រំលាយអាហារឱ្យបានច្រើន ដើម្បីរំលាយអាហារ និងស្រូបអាហារ។ ការងូតទឹកនៅពេលនេះនឹងធ្វើឲ្យអ្នកមិនស្រួលខ្លួនទេ ហើយនឹងធ្វើឱ្យការរំលាយអាហារយឺត និងហើមពោះ។
បន្ទាប់ពីផឹកស្រា
នៅក្នុងជាតិអាល់កុល អាចរារាំងសកម្មភាពរបស់ថ្លើម រារាំងការបញ្ចេញសមាសធាតុ glycogen ។ ប៉ុន្តែពេលងូតទឹក បរិមាណជាតិគ្លុយកូសក្នុងខ្លួនរលាយបាត់យ៉ាងឆាប់រហ័ស ដូច្នេះហើយ ការងូតទឹកភ្លាមៗបន្ទាប់ពីពិសាគ្រឿងស្រវឹង អាចបណ្តាលឱ្យវិលមុខ ឈឺក្បាល ស្រាល បាត់បង់កម្លាំង ថែមទាំងនាំឱ្យសន្លប់ទៀតផង។
នៅពេលរាងកាយអស់កម្លាំង
មនុស្សជាច្រើនជឿថា ការងូតទឹកនៅពេលដែលរាងកាយនឿយហត់នឹងជួយឱ្យមានភាពស្រស់ស្រាយផ្លូវចិត្តឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអស់កម្លាំង សមត្ថភាពចរាចរឈាម និងចរន្តឈាមត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ នៅពេលនេះ ប្រសិនបើអ្នកងូតទឹកត្រជាក់ សរសៃឈាមរបស់អ្នកនឹងរួមតូច ហើយអ្នកងាយនឹងកើតជំងឺផ្តាសាយ និងដាច់សរសៃឈាមខួរក្បាល។
នៅពេលក្តៅខ្លួន
នៅពេលដែលសីតុណ្ហភាពរាងកាយលើសពី ៣៨ អង្សាសេ កម្ដៅនឹងកើនឡើងប្រហែល ២០% ។ ការងូតទឹកនៅពេលនេះងាយនឹងកើតជំងឺផ្តាសាយ ធ្វើឱ្យស្ថានភាពសុខភាព និងគ្រុនក្តៅកាន់តែធ្ងន់ធ្ងរដោយសារភាពធន់ទ្រាំខ្សោយ។ នេះក៏អាចនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់អ្នក។
បន្ទាប់ពីរួមភេទ
ក្រោយពេលរួមភេទ រន្ធញើសរីកធំ ចង្វាក់បេះដូងលោតញាប់ជាងធម្មតា សរីរាង្គទាំងអស់ក្នុងរាងកាយបានធូរស្រាល សម្រាកអតិបរមា។ ការក្រោកពីដំណេក និងងូតទឹកភ្លាមៗអាចបណ្តាលឱ្យអ្នកកើតជំងឺផ្តាសាយ ការផ្លាស់ប្តូរចង្វាក់បេះដូងភ្លាមៗជាមួយនឹងរោគសញ្ញានៃការកន្ត្រាក់ និងកាន់តែគ្រោះថ្នាក់ដល់ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារការស្ទះសរសៃឈាមភ្លាមៗ។ ដូច្នេះ មុនពេលងូតទឹក សូមសម្រាកយ៉ាងហោចណាស់ ៥-១០ នាទី ដើម្បីឱ្យរាងកាយរបស់អ្នកមានសភាពប្រក្រតីឡើងវិញ។
កណ្តាលអធ្រាត្រ
ការងូតទឹកពេលយប់គឺងាយនឹងកើតមានព្រឹត្តិការណ៍ដូចជា ខ្យល់ ឬត្រជាក់ព្រោះសរសៃវ៉ែនរីកធំ ហើយសម្ពាធឈាមធ្លាក់ចុះ។អ្នកដែលងូតទឹកពេលយប់ងាយបង្កគ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាល អាចដាច់សសៃឈាមខួរក្បាលរហុតបាត់បង់ជីវិតជាក់ជាមិនខាន។
ប្រភព៖ បរទេស