កន្លែងសំខាន់ៗចំនួន ៥ ប្រសិនបើអ្នកមិនបានសម្អាតជាប្រចាំទេ អាចធ្វើឲ្បប់ះពាល់អារម្មណ៍ភ្ញៀវដែលមកលេងផ្ទះរបស់អ្នកជាក់ជាមិនខាន។
១. ជុំវិញចំណុចទាញទ្វារ
ជាធម្មតាយើងតែងប៉ះកូនសោទ្វារ និងកន្លែងជុំវិញវាជារៀងរាល់ថ្ងៃ ដូច្នេះហើយ កន្លែងនេះត្រូវបានចាត់ទុកថា ជាកន្លែងកខ្វក់បំផុតនៅក្នុងផ្ទះ។ តំបន់នេះងាយនឹងប្រឡាក់ដៃ ស្នាមប្រឡាក់ទឹក និងបាក់តេរី ដូច្នោះអ្នកគួរតែសម្អាត និងជូតកូនសោទ្វារឱ្យបានទៀងទាត់ ដើម្បីការពារសុខភាព និងសម្រស់ផ្ទះរបស់អ្នក។ បើមិនដូច្នោះទេ ភ្ញៀវនឹងបាត់បង់ចំណាប់អារម្មណ៍ភ្លាមៗដោយសារមាត់ទ្វាររបស់អ្នក។
២. បង្អួចកង្វក់
បង្អួចជាផ្នែកសំខាន់មួយនៃផ្ទះទាំងមូល ទោះយ៉ាងណាក៏ដោយ យើងច្រើនតែភ្លេចសម្អាតពួកគេ។ ប្រសិនបើបង្អួចរបស់អ្នកពោរពេញដោយភាពកខ្វក់ មិនត្រឹមតែភ្ញៀវរបស់អ្នកនឹងមិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែសុខភាព និងអារម្មណ៍របស់អ្នកក៏នឹងរងផលប៉ះពាល់ផងដែរ។
៣. ផ្ទះមានក្លិន
ក្លិនក្រអូបមានទំនាក់ទំនងខ្លាំងជាមួយអារម្មណ៍ ដែលក្នុងហាងភាគច្រើនតែងប្រើវាដើម្បីទាក់ទាញអតិថិជនចូលកាន់តែច្រើន។ យ៉ាងណា ប្រសិនបើផ្ទះរបស់អ្នកមានក្លិនមិនល្អ អាចក្លាយជាការចងចាំមិនល្អសម្រាប់ភ្ញៀវ ដូច្នេះ ការទិញទៀនដែលមានក្លិនក្រអូប ប្រេងសំខាន់ៗ ដើម្បីតុបតែង ខណៈពេលភ្ញៀវបើកទ្វារនឹងបញ្ចេញក្លិនល្អ ថែមទាំងអាចរកពិន្ទុបន្ថែមសម្រាប់ផ្ទះរបស់អ្នកផងដែរ។
៤. សើមនិងកខ្វក់
ភ្ញៀវដែលមកលេងផ្ទះប្រាកដណាស់នឹងត្រូវការប្រើបន្ទប់ទឹក ដូច្នេះត្រូវយកចិត្តទុកដាក់លើតំបន់នេះ។ ភ្ញៀវមិនចង់ឃើញក្រណាត់ជូតសើម និងធូលីនៅក្នុងបន្ទប់ទឹកទេ ព្រោះអាចធ្វើឱ្យខូចចំណាប់អារម្មណ៍ មិនថាការរចនាបន្ទប់ទឹករបស់អ្នកស្រស់ស្អាតយ៉ាងណានោះទេ។ ជាងនេះទៅទៀត កន្សែងសើមមិនមានអនាម័យទេ ព្រោះវារក្សាសំណើម និងសាយភាយបាក់តេរី។
៥. កញ្ចក់កខ្វក់
យើងប្រហែលជាមិនដឹងថា កញ្ចក់របស់យើងកខ្វក់ប៉ុណ្ណា ជាពិសេសនៅក្នុងបន្ទប់ទឹក ព្រោះពេលចូលបន្ទប់ទឹក ភ្ញៀវនឹងមើលទៅក្នុងកញ្ចក់ ហើយសម្គាល់ឃើញស្នាមប្រឡាក់។ ដូច្នេះ អ្នកត្រូវជូតកញ្ចក់មុនពេលទទួលភ្ញៀវចូលផ្ទះ។
ប្រភព៖ បរទេស