រូបភាព Mandala គឺជាលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយប្រើប្រាស់រចនាសម្ព័ន្ធនៃរូបភាពធរណីមាត្រមកបញ្ចូលគ្នា ជារូបភាពដែលមើលឃើញនឹងទាក់ទាញភ្នែក បណ្តាលឱ្យការយល់ឃើញនៃគំនិតចូលទៅក្នុងស្នូលនៃរូបភាព ធ្វើឱ្យខួរក្បាលមានតុល្យភាពនិងងាយស្រួលធ្វើសមាធិ។
សូមប្រិយមិត្តរើសរូបភាព Mandela មួយដែលបងប្អូនចាប់អារម្មណ៍បំផុត ដើម្បីដឹងពីចិត្តវិញ្ញាណពិតរបស់ខ្លួន ។
រូបភាពទី 1៖ ចិត្តវិញ្ញាណនៃសេចក្តីល្អនិងសប្បុរស
រូបភាពតំណាងឲ្យភាពល្អ និងភាពសប្បុរស អ្នកចូលចិត្តរួមចំណែកដល់សង្គម ចូលចិត្តជួយអ្នកដទៃ និងជួយសង្គមដោយក្តីសង្ឃឹមថា នឹងធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន។ បើទោះបីជាគ្មាននរណាមើលឃើញតម្លៃ តែអ្នកនឹងបន្តធ្វើដូច្នេះដរាបណាវាមិនបង្កបញ្ហាដល់ខ្លួនឯង ។
រូបភាពទី 2៖ ចិត្តវិញ្ញាណនៃភាពទាក់ទាញនិងភាពស្មោះត្រង់
តំណាងឲ្យភាពទាក់ទាញ និងភាពស្មោះត្រង់ អ្នកជាមនុស្សមានស្មារតីទទួលខុសត្រូវ ចូលចិត្តមើលថែអ្នកដទៃ មានទំនុកចិត្តនិងអាចបំផុសគំនិតអ្នកដទៃឲ្យមានសង្ឃឹមជាថ្មីបាន ។ វាហាក់ដូចជាអ្នកមានពន្លឺត្រចះត្រចង់ពូកែទ្រឹស្តី ឲ្យតែពេលនិយាយម្តងៗតែងតែមានភាពទាក់ទាញណាស់ ។
រូបភាពទី 3 ៖ ចិត្តវិញ្ញាណនៃការគិត និងការយល់ចិត្តចំពោះអ្នកដទៃ
អ្នកគឺជាមនុស្សមានគំនិត តែងតែមានដំណោះស្រាយសម្រាប់ខ្លួនឯងជានិច្ច តែជាមនុស្សមានពិភពផ្ទាល់ខ្លួនខ្ពស់ ចូលចិត្តគិតធ្វើអ្វីតែម្នាក់ឯង មានទំនោរគិតតែពីខ្លួនឯងច្រើនជាងគិតពីរឿងអ្នកដទៃ។ តែទោះជាយ៉ាងណា អ្នកមានទំនោរគិតតែពីរឿងល្អប៉ុណ្ណោះ ទោះបីជាពេលខ្លះគ្មាននរណាម្នាក់យល់ស្របជាមួយអ្នកក៏ដោយ។
រូបភាពទី 4៖ ចិត្តវិញ្ញាណនៃប្រាជ្ញានិងទស្សនវិជ្ជា
អ្នកក្រៅទំនងជាមិនសូវហ៊ានចូលទៅជិតអ្នកទេ ដោយសារតែអ្នកមើលទៅពិបាកយល់ ប៉ុន្តែអ្នកសប្បាយចិត្តព្រោះអ្នកគិតថា ការនៅម្នាក់ឯងមានឱកាសល្អក្នុងការអភិវឌ្ឍគំនិតច្នៃប្រឌិត ជាងការនៅជាមួយក្រុមមនុស្សអ៊ូអរ។ អ្នកជាមនុស្សមានញាណទី ៦ តែងតែដឹងជាមុនអំពីអ្វីដែលនឹងកើតឡើង មើលឃើញពិភពលោកទាំងផ្លូវភ្លឺ និងផ្លូវងងឹត មើលពិភពលោកដោយភាពជាក់ស្តែង ។
រូបភាពទី 5៖ ចិត្តវិញ្ញាណនៃទំនុកចិត្ត និងការគ្រប់គ្រង
អ្នកតែងតែពឹងផ្អែកលើខ្លួនឯង ប្រកាន់ខ្ជាប់នូវគំនិតខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯងតែប៉ុណ្ណោះ ហើយដឹងច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឯង ដឹងពីអ្វីដែលខ្លួនចង់បាន ហើយមិនខ្លាចក្នុងការរកវិធីដើម្បីទៅឲ្យដល់គោលដៅនោះទេ ហើយអ្វីដែលអ្នកចង់បានពីអ្នកដទៃ គឺភាពស្មោះត្រង់និងមិនបោកប្រាស់គ្នាទៅវិញទៅមក។
រូបភាពទី 6៖ ចិត្តវិញ្ញាណនៃភាពខ្ពង់ខ្ពស់ និងឈ្លាសវៃ
អ្នកជាមនុស្សមានអធ្យាស្រ័យល្អ ឆាប់ស្និទ្ធស្នាលជាមួយអ្នកក្រៅយ៉ាងងាយ អ្នកតែងតែមានមិត្តភក្តិច្រើន គ្រប់គ្នាដែលនៅក្បែរច្រើនតែមានអារម្មណ៍មានសេចក្ដីសុខ នោះដោយសារអ្នកតែងតែកែលម្អខ្លួនឯង ចង់រក្សាខ្លួនឲ្យក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកដទៃ ចង់ឲ្យគេស្រឡាញ់ បើទោះបីជាមានមនុស្សស្អប់អ្នកក៏ដោយ ក៏អ្នកនៅតែមានអធ្យាស្រ័យល្អជាមួយអ្នកនោះដដែល ព្រោះអ្នកគិតថាភាពល្អនឹងអាចយកឈ្នះគ្រប់យ៉ាង ៕
ប្រភព៖ Knongsrok