ប្រសិនជាអ្នកទទួលរងអារម្មណ៍ភ័យខ្លាចឥតឈប់ តាមរយៈសុបិនទាំង ៤ ខាងក្រោម រហូតដល់នាំឲ្យអ្នកភ្ញាក់ពាក់កណ្តាលយប់ នោះគឺជាប្រផ្នូលមិនល្អទេ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន៖
៤) សុបិនឃើញទឹកជំនន់
ក្នុងសុបិនបើឃើញទឹកកំពុងជន់លិច ហើយប៉ះពាល់ដល់អ្នក នោះជាប្រផ្នូលអាក្រក់។ បើឃើញទឹកជំនន់ហូរចូលផ្ទះ មានន័យថា ហៀបនឹងមានមនុស្សមកញុះញង់សមាជិកក្នុងគ្រួសារ ឲ្យមានការប៉ះទង្គិចគ្នា។
៣) សុបិនឃើញឆ្កែខាំ
សត្វឆ្កែតំណាងឲ្យភាពស្មោះត្រង់ តែបើសុបិនឃើញឆ្កែខាំ អ្នកត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងជីវិតពិតនៅខាងក្រៅ។
អ្នកអាចប្រឈមនឹងមានគេមកបោកប្រាស់ នាំឲ្យខាតបង់លុយកាក់ ឬមានគេចង់បង្កើតគ្រោះមហន្តរាយមកកាន់អ្នក ឬបង្កជាបញ្ហាផ្សេងៗ ដែលមិនល្អទេ។
២) សុបិនឃើញរបួសជើង
ជើងតំណាងឲ្យចលនា ប្រសិនអ្នកសុបិនថារបួសជើង មានន័យថា អាជីពរបស់អ្នកទំនងជានឹងជួបការរាំងស្ទះ ឬជាប់គាំងដោយបញ្ហាណាមួយទៅពេលខាងមុខ ជារួមការងារ ការរកស៊ីពិបាកនឹងរីកចម្រើនបន្តិច។
១) សុបិនត្រូវបានគេដេញតាម
មិនច្បាស់ថាជានរណា ឬជនមិនស្គាល់មុខណានោះទេ ប្រសិនអ្នកត្រូវបានគេដេញក្នុងសុបិន នោះមានន័យថា ទុក្ខព្រួយនៅចំពោះមុខ ឬអាចមានការគាបសង្កត់ផ្លូវចិត្តពីអ្នកជុំវិញខ្លួន អាចជាមិត្តរួមការងារ ឬថ្នាក់លើនៅកន្លែងធ្វើការ។
ផ្ទុយទៅវិញ បើអ្នកសុបិនថាត្រូវបានគេដេញឥតឈប់ ដល់ភ្ញាក់ពីដំណេក មានន័យថា បញ្ហានោះកាន់តែធំ កាន់តែពិបាកនឹងដោះស្រាយ ទាមទារឲ្យអ្នកត្រូវការពេលវេលាយូរបន្តិច ដើម្បីដកខ្លួនផុតពីបញ្ហានោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក