នៅតាមគេហដ្ឋាន បើយកល្អគួរតែមានដាំនូវរុក្ខជាតិទាំង ១ ដូចបង្ហាញខាងក្រោម ព្រោះវាងាយដាំ ហើយក៏ងាយលូតលាស់ធំ រួចបើក្នុងនិយមន័យក្បួនហុងស៊ុយ ជាសញ្ញាល្អ ដែលម្ចាស់ផ្ទះទាំងឡាយគួរតែមាន៖
រុក្ខជាតិទី ១
ដើមទី ១ នេះ វាមានភាពរឹងមាំល្អ ហើយអាចលូតកម្ពស់ដល់ទៅ ៦ ម៉ែត្រ ដោយស្លឹករបស់វាធំប៉ុនដៃ និងមានសភាពពណ៌បៃតងពេញមួយឆ្នាំ។
ក្នុងក្បួនហុងស៊ុយ វាជានិមិត្តសញ្ញាតំណាងឲ្យកាក់មាស ទ្រព្យសម្បត្តិ ភាពរុងរឿង ដោយវាក៏អាចសម្របខ្លួនទៅនឹងបរិយាកាសគ្រប់បែបសណ្ឋាន រួមទាំងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ផងដែរ។ បើប្រសិនជាប្រភេទដើមតូច គេនិយមដាក់លើតុ បើដើមធំ គេដាក់នៅខាងក្រោម ហើយសំខាន់អាចមានប្រសិទ្ធភាពបណ្តេញមូសថែមទៀត។
រុក្ខជាតិទី ២
ជាដើមតំណាងឲ្យប្រាក់ ស្លឹករបស់វាលូតខ្ពស់ទៅលើរហូត ហើយវាក៏ត្រូវបានគេជឿថា អាចនាំមកនូវសំណាងល្អ ភាពរុងរឿង និងអាចដាក់តាំងនៅតាមផ្ទះ ឬកន្លែងធ្វើការ។
រុក្ខជាតិទី ៣
នេះជារុក្ខជាតិតំណាងឲ្យសំណាង លុយកាក់ ជាពិសេសពេលដើមដុះផ្កា រីកស្គុះស្គាយ គេជឿថា ជាប្រផ្នូលល្អ លុយហៀបនឹងចូលមកដល់ហើយ។
រុក្ខជាតិទី ៤
វាអាចទាក់ទាញលាភសំណាង ទ្រព្យសម្បត្តិចូលដល់ម្ចាស់ផ្ទះ ហើយក៏មានប្រសិទ្ធភាពក្នុងការច្រោះខ្យល់ កាត់បន្ថយផ្សែងអ័ព្ទ និងស្រូបយកសារធាតុដែលងាយបង្កជាជំងឺមកដល់រាងកាយ។ ម្ចាស់ផ្ទះក៏អាចដាក់វាទៅក្នុងបន្ទប់ភ្ញៀវ ដើម្បីទាញលាភសំណាងដល់ក្រុមគ្រួសារ។
រុក្ខជាតិទី ៥
ជាកូនឬស្សី ដែលផ្ទះអ្នកមាន អ្នកធំ គេរមែងដាំខាងក្នុងផ្ទះណាស់។ វាមិនត្រឹមតែលើកសម្រស់ផ្ទះ ហើយវាក៏ងាយដាំ និងអាចដុះស្របទៅតាមបរិយាកាសជាច្រើន រួចក៏អាចបន្សុទ្ធខ្យល់ និងធូលី។
បើនិយាយពីហុងស៊ុយ រុក្ខជាតិនេះ បើកផ្លូវឲ្យម្ចាស់ផ្ទះមានកេរ្តិ៍ឈ្មោះ ឋានៈសក្តិយស គេគោរពជុំទិស ការងារក៏អំណោយផល លុយកាក់ហូរចូលដូចទឹក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក