នេះគឺជាដំណឹងល្អមួយសម្រាប់ដើមខែថ្មីនេះ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលក្រសួងពាណិជ្ជកម្មទើបប្រកាសអនុវត្តពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ បានធ្លាក់ចុះ ២៥០រៀល ដោយតម្លៃលក់រាយតាមស្ថានីយត្រូវលក់តម្លៃ ៤២០០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣៨៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃកន្លងទៅ ៤៤៥០រៀលសម្រាប់ប្រេងសាំង និង ៤០៥០រៀលសម្រាប់ប្រេងម៉ាស៊ូត ឯណោះក្នុងមួយលីត្រ។
- សាំង = 4,200៛ (ចុះ 250៛)
- ម៉ាស៊ូត = 3,850៛ (ចុះ 200៛)៕