កុំ​មើល​រំលង​ក្បួន​ហុងស៊ុយ ៤ ប្រយ័ត្ន​ស្នេហា​ជោគជ័យ​ប៉ុណ្ណា ក៏​គង់​តែ​មាន​អ្នក​ទី ៣ ចូល​មក​បំបែក

ការ​ស្រលាញ់​យូរៗ​ទៅ ក៏​គង់​តែ​ជួប​បញ្ហា​នេះ បញ្ហា​នោះ ហើយ​ក៏​ងាយ​បង្កើត​ហានិភ័យ​មាន​អ្នក​ទី​បី​ រំលេច​វត្តមាន​ឡើង ចូល​មក​កាត់ផ្តាច់​ទំនាក់ទំនង​របស់​អ្នក​ត្រឹម​មួយ​ពព្រិច​ភ្នែក។ យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ​ទាំង ៤ ខាង​ក្រោម អ្នក​មិន​ត្រូវ​មើល​រំលង​ទេ ដោយ​វា​អាច​បន្សាប​ឥទ្ធិពល​អ្នក​ទី ៣ ​និង​មិន​ឲ្យ​ស្នេហា​អ្នក​បែកបាក់​បាន៖

៤) ដាក់​រុក្ខជាតិ​បៃតង​ក្នុង​បន្ទប់

1

យោង​តាម​ក្បួន​ហុងស៊ុយ ពណ៌​បៃតង គឺ​សំខាន់​ណាស់​ត្រូវ​មាន​ក្នុង​បន្ទប់​គូ ដោយ​វា​មិន​ត្រឹម​តែ​ពង្រឹង​ភាព​ផ្អែមល្ហែម ជាង​នេះ​ក៏​ជួយ​ឲ្យ​គ្រួសារ​មាន​ភាព​កក់ក្តៅ និង​ភាព​សុខដុមរមនា​សម្រាប់​គូស្នេហ៍​ផង​ដែរ។

វា​ក៏​ជួយ​ឲ្យ​ដៃ​គូ​ផ្លាស់ប្តូរ​ការ​គិត​អវិជ្ជមាន មើល​ឃើញ​តែ​រឿង​ល្អ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សត្រូវ​ស្នេហា​ទាំង​ឡាយ ក៏​មិន​អាច​ចូល​មក​បៀត​បាន។

៣) ប្រើ​ទឹក​អប់

3

មនុស្ស​ណា​ក៏​ខ្លាច​ភាព​ផិត​ក្បត់​ដែរ យ៉ាង​ណា​សម្រាប់​មនុស្ស​ស្រី​ជា​ភរិយា​ក្តី ឬ​បុរស​ជា​ស្វាមី​ក្តី តាម​ក្បួន​ហុងស៊ុយ​គេ​ណែនាំ​ឲ្យ​ទម្លាប់​បាញ់​ទឹក​អប់ ជាប់​ខ្លួន​ជា​ប្រចាំ ហើយ​ប្រើប្រាស់​ក្លិន​នោះ​ ដើម្បី​ទាក់​ច្រមុះ​ប្តី ​ទាំង​រាល់​ពេល​គាត់​ចេញ​ចូល​ផ្ទះ។ មធ្យោបាយ​នេះ គេ​ជឿជាក់​ណាស់ ដោយ​អាច​ទាញ​ចិត្ត​ស្វាមី​មិន​ឲ្យ​ទៅ​ពាក់ព័ន្ធ​នឹង​នរណា​ងាយៗ​បាន​នៅ​ខាង​ក្រៅ។

២) ព្យួរ​ដាវ​ហុងស៊ុយ

4

យើង​ធ្លាប់​ណែនាំ​ថា​កុំ​ប្រើប្រាស់​របស់​មុត​ស្រួច ទុក​ក្នុង​បន្ទប់​គេង តែ​សម្រាប់​ដាវ​ហុងស៊ុយ ឬ​ដាវ​កាត់​ផ្លែ​ប៉េស ដូច​បង្ហាញ​ក្នុង​រូប​នេះ គឺ​ផ្សេង វា​ជាប់​ក្នុង​ស្រោម​ជានិច្ច ហើយ​អាច​យក​មក​ព្យួរ​ក្នុង​បន្ទប់​គេង ដើម្បី​បន្សាប​សត្រូវ​ស្នេហ៍ និង​មិន​ឲ្យ​មាន​អ្នក​ទី​បី​ចូល​មក​បៀត​បាន​ឡើយ។

១) ផ្ទះ​ស្អាត

2

សំខាន់​មួយ​ទៀត គឺ​ផ្ទះ​ស្អាត ផ្ទះ​មាន​របៀបរៀបរយ ក៏​ជា​ចំណង​ចង់​ចិត្ត​គូ​ស្វាមី​ភរិយា​មិន​ឲ្យ​មាន​អារម្មណ៍​ធុញថប់ តប់ប្រមល់​ក្នុង​ផ្ទះ និង​ចង់​នៅ​ផ្ទះ​ជា​ប្រចាំ​ផង​ដែរ។ មិន​ថា​អ្នក​ជា​បុរស​ ឬ​ស្រ្តី​ទេ ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ការ​រៀបចំ​ផ្ទះ​ឲ្យ​បាន​ស្អាត នោះ​ក៏​ជា​បរិយាកាស​ជួយ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​មួយ​ផ្នែក​ផង​ដែរ។

ហុងស៊ុយ​មួយ​ទៀត ដើម្បី​បន្សាប​អំពើ​ផិតក្បត់​មិន​ឲ្យ​កើត​មាន គឺ​អ្នក​ត្រូវ​ប្រើប្រាស់​ពណ៌​ស្រស់ កុំ​ប្រើប្រាស់​ពណ៌​ងងឹត សម្រាប់​របស់របរ​មួយ​ចំនួន​នៅ​ខាង​ក្នុង​ផ្ទះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក