លំបាក​ច្រើន​ហើយ ពីរខែដើមឆ្នាំ ឥឡូវដល់​ពេល​ម្ចាស់​ឆ្នាំ​ទាំង ៣ ប៉ះ​លាភ​ធំ មាន​លុយ​ទិញ​ឡាន​ទិញ​ផ្ទះ

ឆ្នាំ ២០២៣ រយៈពេលពីរខែដំបូងនេះ អាច​ថា​ជា​ឆ្នាំ​ដ៏​លំបាក​មួយ សម្រាប់​មនុស្ស​មួយចំនួនធំ។ តែ​យ៉ាង​ណា​ ដោយសារ​តែ​ជោគជតារាសី គួប​ផ្សំ​នឹង​ចំណេះដឹង​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ផង ក៏​រុញ​ឲ្យ​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម មក​ដល់ខែថ្មី ខែមិនា ២០២៣ បែរ​ក្លាយ​ជា​ពេលវេលា​សំណាង​សម្រាប់​ពួក​គេ​ទៅ​វិញ ពោល​គឺ​ដល់​ពេល​បើក​កំណប់​ទ្រព្យ​ឈុត​ធំ​ប្រចាំ​ឆ្នាំ​ហើយ៖

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

1

ស្ថានភាព​តាំង​ពី​ដើម​ឆ្នាំ​មក អាច​ថា​រដាក់រដុប ជួប​គ្រោះ​ច្រើន​ជាង​លាភ តែ​អាជីព​ការងារ រកស៊ី​របស់​អ្នក​កើត​ឆ្នាំ​ជូត នៅ​តែ​មាន​ផ្លូវ​ដើរ​ជានិច្ច​មក​ទល់​ពេល​នេះ។ ពួក​គេ​ទទួល​បាន​ឱកាស​ច្រើន មាន​ទំនាក់ទំនង​ល្អ​ច្រើន​ជាមួយ​មនុស្សម្នា​ក្នុង​សង្គម ជា​ហេតុ​ជួយ​បើក​ផ្លូវ បើក​ឱកាស​ច្រើន​មិន​ចេះ​អស់​ឡើយ។

មក​ទល់​ទំព័រធំទី ៣ ប្រចាំ​ឆ្នាំ ដោយសារ​អំណោយទាន​នៃ​រាសី​ឡើង​ខ្ពស់​ត្រដែត​ផង ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​ជូត អាច​មាន​លុយ​ចាយ​ពេញ​ដៃ ដោយ​មិន​ខ្វល់​រឿង​លុយ​កាក់ រឿង​ចំណាយ​លើ​ការ​ចង់​បាន​របស់​អ្វី​ឡើយ។ មិន​ថា​ផ្ទះ​ថ្មី ឡាន​ថ្មី ពេលវេលា​កើប​លុយ​ធំ​នៅ​ចុង​ឆ្នាំ ក៏​ល្មម​អាច​ឲ្យ​ពួក​គេ​អាច​មាន​ឱកាស​ទិញ​របស់​ទាំង​នោះ​បាន​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

2

ជីវិត​ម្ចាស់​ឆ្នាំ​ម្សាញ់ មិន​ងាយ​ស្រុត ឃើញ​តែ​ផ្លូវ​ឡើង​ជាប់​ជានិច្ច បើ​ទោះ​បី​ជួប​បញ្ហា​ជា​រឿយៗ​ក៏​ដោយ។ មនុស្ស​នេះ​ពូកែ​ជម្នះ​ឧបសគ្គ​ខ្លាំង​ណាស់ ហើយ​មិន​ងាយ​នឹង​ជួប​រឿង​ខក​ចិត្ត​ក្នុង​ជីវិត​នោះ​ទេ។

តាម​ហោរាសាស្រ្ត​បាន​ចារ​មក ថា​ឆ្នាំ​ពស់ សម្រាប់​ខែមិនា នៃឆ្នាំ ២០២៣ បណ្តាក់​ទុន​អ្វី​ក៏​នឹង​បាន​ផល​ចំណេញ​មក​វិញ ហើយ​ការ​វិនិយោគ​ខ្លះ រុញ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ហួស​ពី​ការ​រំពឹង​ទុក​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ក៏​មាន។ មនុស្ស​ដែល​ពូកែ​ប្រើ​ខួរក្បាល​ ដូច​ជា​អ្នក​កើត​ឆ្នាំ​ម្សាញ់ ត្រៀម​តែ​បើក​កំណប់​ទ្រព្យ​ធំ​ទៅ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

3

ទ្រព្យសម្បត្តិ​នា​ឆ្នាំ ២០២៣ សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ គឺ​រាប់​បាន​ថា​មាន​ស្ថិរភាព បើ​ទោះ​បី​មនុស្ស​ជា​ច្រើន​គេ​ជួប​រឿង​លំបាក​ក៏​ដោយ នៅ​ក្នុង​ឆ្នាំ​នេះ។ តែ​តាម​សញ្ញា​ជោគជតារាសី​ចូល​មក​ដល់​បិទត្រីមាសទីមួយនេះ ពួក​គេ​ក៏​កាន់​តែ​បាន​ផល​ធំ នេះ​វា​កើត​ចេញ​ពី​ការ​ខិតខំ​កន្លង​មក​ផង​ គួប​ផ្សំ​នឹង​សំណាង​ផង។

អ្នក​បម្រើ​ការងារ នឹង​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​ដល់​ពេល​ចាំ​ទទួល​ដំណឹង​ល្អ អាច​ឡើង​ឋានៈ មុខងារ​កាន់​តែ​ខ្ពស់ រី​ឯ​អ្នក​រកស៊ី ទទួល​បាន​អតិថិជន​ច្រើន​ជាង​ពី​ពាក់​កណ្តាល​ឆ្នាំ ជួយ​ឲ្យ​កើន​លុយ​ចំណូល​ខ្ពស់​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ យ៉ាង​ណា​ក្នុង​គ្រា​លំបាក​នៅ​ឆ្នាំ ២០២៣ អ្នក​កើត​ឆ្នាំ​ទន្សាយ ត្រូវ​បាន​គេ​កោត​សរសើរ​ ពី​វិធី​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដោយ​ពូកែ​សន្សំ​ណាស់​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក