Man Utd ចង់​ប្រើប្រាស់​វត្តមាន​គ្រូ​ថ្មី Rangnick ទាក់​បេះដូង​យុវជន​គ្រាប់​ពេជ្រ​មួយ​រូប

ក្លឹប​បិសាច​ក្រហម Man Utd មាន​ការ​ជឿជាក់​ថា ជុំវិញ​ការ​ចាត់តាំង​អ្នកចាត់ការ​ថ្មី លោក Ralf Rangnick នៅ​ពេល​ខាង​មុខ ក្រៅ​ពី​បង្កើត​ផ្លែផ្កា​អាច​ជួយ​ឲ្យ​ក្រុម​ជោគជ័យ​ឡើង​វិញ ជាង​នេះ​លោក​ក៏​នឹង​អាច​ជា​ឥទ្ធិពល​អូស​ទាញ​ចិត្ត​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប Borussia Dortmund ឲ្យ​ព្រម​ផ្ទេរ​មក Old Trafford ផង​ដែរ។

នោះ​គឺ​យុវជន​វ័យ ២១ ឆ្នាំ Erling Haaland ដែល​គេ​ត្រូវ​មាន​តម្លៃ​ផ្តាច់​កុងត្រា ៦៣ លាន​ផោន ចាប់​ពី​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ​ត​ទៅ។ មាន​ក្លឹប​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ដែល​ចង់​បាន​គ្រាប់​ពេជ្រ​ខាង​លើ រួម​ទាំង Real Madrid, Chelsea, Man City និង PSG ជា​ដើម។

Ralf Rangnick 1

យ៉ាង​ណា​ United ជឿ​ថា ដោយសារ​តែ Rangnick លោក​ធ្លាប់​ជា​នាយក​ជាន់​ខ្ពស់ នៅ​ក្លឹប RB Salzburg ដែល​ជា​អ្នក​រត់ការ​ចរចា​យក Haaland ចេញ​ពី​ក្លឹប​ Molde នៅ​ឆ្នាំ ២០១៩ ដូច្នេះ​ជឿ​ថា ទឹក​មាត់​របស់​លោក​នឹង​មាន​ន័យ​សារ​ជា​ថ្មី ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Haaland បដិសេធ​សំណើ​ក្លឹប​យក្ស​ទាំង​ឡាយ ហើយ​ជ្រើស​យក​ក្លឹប​ Man Utd។ នេះ​បើ​តាម​សារព័ត៌មាន Sunday Mirror បាន​ចុះ​ផ្សាយ។

1334817870.0

01fnb9zy8zkfrxq073bv

គួរ​​បញ្ជាក់​ថា សម្រាប់​លោក Rangnick លឺ​ដំណឹង​ថា​បាន​ព្រមព្រៀង​កុងត្រា​រយៈ​ពេល ៦ ខែ​ជា​អ្នកចាត់ការ​នៅ​ក្លឹប Man Utd ហើយ​បន្ត​ពី​ផុត​កុងត្រា​នោះ លោក​នឹង​ធ្វើ​ជា​ទីប្រឹក្សា​ពិគ្រោះ​យោបល់​ប្រចាំ​ក្លឹប ២ ឆ្នាំ​បន្ថែម​ទៀត។ យ៉ាង​ណា​ដំណឹង​នេះ មិន​ទាន់​ប្រកាស​ផ្លូវការ​ចេញ​ពី​ក្លឹប​នៅ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក