ចូលដល់អាយុ ៥០ ឆ្នាំអីហើយ ប្រសិនអ្នករកឃើញថាខ្លួនឯងមានសញ្ញាទាំង ៥ នេះលេចចេញមក នោះយើងសូមចូលរួមអបអរ ព្រោះវាសញ្ញានៃមនុស្សអាយុវែង ពោលគឺអ្នកនឹងអាចរស់នៅរាប់សិបឆ្នាំទៅមុខទៀត៖
៥) គេងលក់ស្រួលធម្មតា
អាយុនិងសុខភាព វាស៊ីសងលើកត្តានៃការគេង ឬបញ្ហាផ្លូវចិត្តដែរ ប្រសិនការសម្រាករបស់អ្នកនៅតែល្អ ការគេងនៅតែលក់ស្កប់ស្កល់ មិនមានការថប់អារម្មណ៍ អស់សង្ឃឹមច្រើន នោះគឺមានន័យថា សរីរាង្គខាងក្នុងរបស់អ្នកក៏នៅល្អ មិនប៉ះពាល់ដល់សុខភាពអ្វីនោះដែរ។ វាក៏ជាផ្នែកមួយបញ្ជាក់ពីសញ្ញាមនុស្សអាយុវែង។
៤) ការបន្ទោបង់ដោយគ្មានបញ្ហា
ក្រោយអាយុ ៤០-៥០ ឆ្នាំ បើមុខងាររំលាយអាហារថយចុះ នោះសំណល់នឹងកកកុញក្នុងពោះវៀនធំ ធ្វើឲ្យជាតិពុលមិនត្រូវបានបញ្ចេញទៅខាងក្រៅទាន់ពេល ឬកម្ចាត់ចោលទាន់ពេល។ ស្ថានភាពនេះ ធ្វើឲ្យយើងទល់លាមក។
ផ្ទុយមកវិញ បើយើងបន្ទោបង់បានស្រួល មិនមានបញ្ហាអ្វីទេនោះ មិនថាតែការបន្ទោបង់តូចនិងធំ នោះមានន័យថា ក្រលៀននៅល្អ ប្រព័ន្ធពោះវៀន ក្រពះនៅល្អ មិនមានអ្វីគួរឲ្យបារម្ភលើផ្នែកទាំងនោះឡើយ។ មួយទៀតសំខាន់បំផុត គឺរាងកាយអ្នកពុំមានជាតិពុលកកកុញឡើយ។
៣) មិនឡើងសម្ពាធឈាម
ប្រសិនមុខងារនៃសរីរាង្គមានការថយចុះ វាអាចមកពីរបបអាហារ និងទម្លាប់នៃការរស់នៅ។ កត្តាទាំងនេះសោត ក៏ប្រឈមខ្ពស់ងាយនឹងបណ្តាលឲ្យទៅជាលើសឈាម ជំងឺធាត់ផងដែរ។
ដ្បិតវាមិនមានប្រតិកម្មបង្ហាញផលប៉ះពាល់ចំៗ តែវានឹងកើតឡើងបន្តិចម្តង ហើយពេលទៅមុខនឹងកាន់តែធ្ងន់ធ្ងរ អាចគំរាមកំហែងដល់អាយុជីវិតរបស់លោកអ្នក។ ដូច្នេះប្រសិនក្រោយអាយុ ៥០ ឆ្នាំ អ្នកនៅមានតុល្យភាពនៃចរន្តឈាមដើរស្រួល ពុំមានការឡើងឬចុះខ្លាំងពេក នោះអ្នកមានសុខភាពល្អណាស់។
២) ស្បែកនៅភ្លឺ
បើស្បែកនៅភ្លឺ ចែងចាំងឡើងពណ៌ស៊ីជម្ពូ មិនស្លេកស្លាំង មានន័យថា ចរន្តឈាមដើរល្អ។ ទាំងស្បែកលើមុខ លើក លើដៃ ជើង វាឆ្លុះបញ្ចាំងពីថ្លើម ពីចរន្តឈាម ពីសួត ថាស្ថិតក្នុងស្ថានភាពល្អឬអត់។ ផ្ទុយមកវិញ បើស្បែកឡើងស្លេក មើលទៅដូចមនុស្សកំពុងឈឺ ដូចមានន័យថា ឈាមផ្គត់ផ្គង់ឲ្យមិនគ្រប់គ្រាន់ ហើយប្រឈមហានិភ័យខ្ពស់នៃជំងឺស្ទះសរសៃឈាម។
១) ធ្មេញរឹងមាំ
តាមវេជ្ជសាស្រ្តចិន បង្ហាញថាធ្មេញគឺជាផ្នែកមួយនៃឆ្អឹង វាស្រដៀងនឹងឆ្អឹងដែរ ដូច្នេះធ្មេញក៏ពឹងលើក្រលៀន ជាអ្នកចិញ្ចឹម។ ប្រសិនតម្រងនោមល្អ ធ្មេញនឹងរឹងមាំ តែបើតម្រងនោមមិនល្អ ធ្មេញនឹងខ្សោយ ឆាប់បាក់ ផុយស្រួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក