រវល់​តែ Man Utd/Chelsea តិច​ភ្លេច​មើល Lewandowski ផ្កាប់​ចាន​ ទាំង​របូត​ខ្សែ​ស្បែក​ជើង​យប់មិញ

តារា​ឆ្នើម​ក្លឹប Bayern Munich គឺ​កីឡាករ Bayern Munich កៀក​នឹង​ដល់​ថ្ងៃ​ប្រកាស​អ្នក​ឈ្នះ​ពាន Ballon d'Or គឺ​កាន់​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​ឡើង ជាក់ស្តែង​ដូច​យប់​មិញ ហក់​ផ្កាប់​ចាន​បញ្ចូល​ទី​យ៉ាង​ស្អាត នៅ​ជ័យជម្នះ ២-១ ទៅ​លើ Dynamo Kyiv។

គ្រប់​គ្នា​ប្រហែល​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ជ័យជម្នះ Man Utd លើ Villarreal និង Chelsea លើ Juventus ហើយ​ក៏​ប្រហែល​ជា​ភ្លេច​ទស្សនា​ការ​ប្រកួត​របស់ Bayern Munich តែ​វា​ជា​ប្រកួត​មិន​គួរ​រំលង​នោះ​ទេ ព្រោះ​បាន​កើត​មាន​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ នោះ​គឺ​គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ​ប៉ូឡូញ។

Fff24f7bc9

Afp_en_2314fb40053264ea08d612a208a1a7aa052e791a

នៅ​ក្នុង​ប្រអប់​ខាង​ក្រុម​ម្ចាស់ផ្ទះ ក្រោម​សីតុណ្ហភាព​ដ៏​ត្រជាក់ ដែល​មាន​ព្រិល​កំពុង​ធ្លាក់ ពេល​កីឡាករ Bayern កាត់​បាល់​ចូល ក៏​ត្រូវ​បាន​ខ្សែ​ការពារ​កណ្តាល Ilya Zabarnyi ព្យាយាម​ Clear បាល់​ចេញ តែ​ការ Clear មិន​បាន​ល្អ នាំ​ឲ្យ​បាល់​លោត​ទៅ​លើ ហើយ​ខ្សែ​ប្រយុទ្ធ Lewandowski ក៏​សម្រេច​ប្រើ​បច្ចេកទេស​បង្វិល​ខ្លួន​ផ្កាប់​ចាន​ចូល​ទី​យ៉ាង​ល្អ។ អ្វីដែលអស្ចារ្យទៅទៀតនោះ គេអាចស៊ុតបាល់ចំគោលដៅ ទាំងរបូតខ្សែស្បែកជើង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា យប់មិញ​ជា​គ្រាប់​បាល់​ទី ២៩ ហើយ​របស់​កីឡាករ​​វ័យ ៣៣ ឆ្នាំ​នៅ​ការ​បង្ហាញ​ខ្លួន ២៤ ប្រកួត​សរុប​ រាប់​គ្រប់​ក្របខ័ណ្ឌ​ទាំង​អស់។ ប្រកួត​បន្ទាប់​របស់ Bayern Munich នឹង​ត្រូវ​តតាំង​ក្រុម​ Arminia នៅ​ចុង​សប្តាហ៍៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក