មិន​ងាយ​សរសើរ​នរណា​ទេ! Pep ថា​មាន​កីឡាករ​ម្នាក់​នេះ ដូច​កំពុង​មាន​គ្រាប់​ពេជ្រ​ក្នុង​ដៃ

អ្នកចាត់ការ​លោក Pep Guardiola ជា​រឿយៗ​មិន​ងាយ​សរសើរ​នរណា​ចំៗ​នោះ​ទេ ហើយ​បើ​សរសើរ​ក៏​និយាយ​ជា​រួម​ដែរ តែ​ទើប​កន្លង​ទៅ​នេះ លោក​បែរ​ជា​លាន់​មាត់​និយាយ​ដល់​ឈ្មោះ Joao Cancelo ជា​ខ្សែ​ការពារ​នៃ​ក្លឹប Man City ថា​ល្អ​ដូច​ជា​កំពុង​មាន​គ្រាប់​ពេជ្រ​ក្នុង​ដៃ។

PAY PEP_GUARDIOLA

Jc

ខ្សែ​ការពារ​ស្លាប​ឆ្វេង ទើប​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​ការ​ប្រកួត​ទល់ Everton កន្លង​ទៅ តាម​រយៈ​ការ​ឆ្កឹះ​បាល់ Assist ចូល​ប្រអប់​ឲ្យ Raheem Sterling បញ្ចប់​ទី​ដ៏​មិន​គួរ​ឲ្យ​ជឿ។

សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ និយាយ៖ "Joao Cancelo គេ​អាច​ប្រើប្រាស់​បាន​ទាំង​ជើង​សង​ខាង​យ៉ាង​ល្អ​ឥត​ខ្ចោះ ដ្បិត​បើ​ជំនាញ​របស់​គេ គឺ​ជើង​ស្តាំ តែ​ឥឡូវ​គេ​ក៏​អាច​សម្រប​ការ​លេង​ជើង​ឆ្វេង​បាន​ដូច​គ្នា"។

Fd

លោក​បន្ត៖ "ជា​ការ​ពិត​កីឡាករ​ដែល​មក​ពី​តំបន់​ផ្សេង មាន​វប្បធម៌​ផ្សេង ពួក​គេ​ត្រូវ​ការ​ពេល​ដើម្បី​សម្រប ពេល​ខ្លះ​អ្នក​មាន​ការ​អត់ធ្មត់​ទៅ ពេល​ខ្លះ​ក៏​អត់ តែ​សម្រាប់ Joao គេ​មាន​គុណភាព និង​ស្រលាញ់​បាល់ទាត់​តាំង​ពី​ដើម ហេតុ​នេះ​ហើយ​ ការ​ដែល​យើង​មាន​ប្រភេទ​កីឡាករ​ដូច​ជា​គេ ដូច​ជា Riyad Mahrez, Phil Foden ប្រភេទ​ពួក​គេ ដូច​ជា​យើង​កំពុង​មាន​គ្រាប់​ពេជ្រ​ក្នុង​ដៃ តែ​សម្រាប់ Joao គឺ​គេ​ពិត​ជា​ល្អ​ខ្លាំង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក