ពានរង្វាន់ FIFA The Best ដែលជាពានប្រចាំឆ្នាំមានការទទួលស្គាល់ធំបំផុតមួយ សម្រាប់ពានប្រចាំឆ្នាំ ២០២១ គឺបានលើកពេលទៅធ្វើ នៅថ្ងៃទី ១៧ មករា ឆ្នាំ ២០២២ ក្នុងទីក្រុង Zurich ប្រទេសស្វីស។
ការវាយតម្លៃផ្នែកបាល់ទាត់បុរស គឺ FIFA មើលទៅលើសមិទ្ធផលកីឡាករសម្រេចបាន ចន្លោះពីថ្ងៃទី ៨ តុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៧ សីហា ឆ្នាំ ២០២១ ហើយខាងសមាគមបានធ្វើការប្រកាសនៅព្រឹកនេះ ជុំវិញឈ្មោះបេក្ខភាពទាំង ១១ រូបចុងក្រោយ។ យើងចាប់អារម្មណ៍ឆ្នាំនេះ អត់មានឈ្មោះកីឡាករសញ្ជាតិអង់គ្លេសសូម្បីតែម្នាក់ ដោយក្នុងនោះមានដូចខាងក្រោម៖
Karim Benzema (បារាំង / Real Madrid CF)
Kevin De Bruyne (បែលហ្សិក / Manchester City FC)
Cristiano Ronaldo (ព័រទុយហ្គាល់ / Juventus FC / Manchester United FC)
Erling Haaland (ន័រវេស / Borussia Dortmund)
Jorginho (អ៊ីតាលី / Chelsea FC)
N’Golo Kante (បារាំង / Chelsea FC)
Robert Lewandowski (ប៉ូឡូញ / FC Bayern Munich)
Kylian Mbappe (បារាំង / Paris Saint-Germain)
Lionel Messi (អាហ្សង់ទីន / FC Barcelona / Paris Saint-Germain)
Neymar (ប្រេស៊ីល / Paris Saint-Germain)
Mohamed Salah (អេហ្សីប / Liverpool FC)
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក