ទោះ Roma ឈ្នះ តែ Mourinho ត្រូវ​អស់​លុយ​ពី​ហោប៉ៅ​ជិត ១ ពាន់​ដុល្លារ ដោយសារ​រឿង​នេះ

អ្នកចាត់ការ​លោក Jose Mourinho បាន​ដឹកនាំ​ក្លឹប AS Roma យក​ឈ្នះ ២-០ ទៅ​លើ​ក្លឹប Geona សម្រាប់​ការ​ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ។ ជ័យជម្នះ​យក​បាន ៣ ពិន្ទុ រុញ​ឲ្យ​ក្រុម​ឡើង​ទៅ​ឈរ​នៅ​លេខ ៥ កើត​ឡើង​ចេញ​ពី​គ្រាប់​បាល់​ពីរ​គ្រាប់​ផ្ទួន​គ្នា​របស់​កីឡាករ​វ័យ​ក្មេង Felix Afena-Gyan ដែល​មាន​វ័យ ទើប​តែ ៨១ ឆ្នាំ។

1523634422_121794_1523634529_noticia_normal

Httpss3 Images_2021112310444895.sportbible_2021112310444895.coms3c_2021112310444895

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​រហស្សនាម "Special One" ក៏​បែរ​ជា​ត្រូវ​អស់​លុយ​ពី​ហោប៉ៅ​ប្រមាណ ៨០០ អឺរ៉ូ ឬ​ជិត ១ ពាន់​ដុល្លារ​ទៅ​វិញ។ នោះ​ក៏​ដោយសារ​តែ​ត្រូវ​ធ្វើ​តាម​ពាក្យ​សន្យា​មុន​ការ​ប្រកួត ជាមួយ​នឹង Afena-Gyan។

គ្រូ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​សន្យា​ថា ប្រសិន​ណា​កីឡាករ​វ័យ ១៨ ឆ្នាំ អាច​រក​បាន​គ្រាប់​បាល់ នោះ​លោក​នឹង​ទិញ​ស្បែក​ជើង​បាល់ទាត់​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​គូ ជា​កាដូ​ឲ្យ​គេ ហើយ​ឥឡូវ​រក​បាន​គ្រាប់​បាល់ ដូច្នេះ​ហើយ​សម្រាប់​អតីត​គ្រូ​ Chelsea ក៏​គោរព​ពាក្យ​សន្យា លុះ​ដល់​ថ្ងៃ​បន្ទាប់​ក៏​ទៅ​ទិញ​ស្បែក​ជើង​មួយ​គូ មក​ឲ្យ​កីឡាករ​សញ្ជាតិ​ហ្គាណា​ពិត​មែន។

Jhjh

គួរ​បញ្ជាក់​ថា យុវជន​លេង​តំណែង​ប្រយុទ្ធ​កណ្តាល​ខាង​លើ ជា​អតីត​កីឡាករ​លេង​ឲ្យ​ថ្នាល U19 របស់ Roma ហើយ​ក៏​ទើប​តែ​ឡើង​មក​ឈុត​ធំ នៅ​ខែ​តុលា កន្លង​ទៅ​នេះ។​ស្ថិតិ​នៃ​ការ​បង្ហាញ​ខ្លួន​របស់​គេ ៣ ប្រកួត​នៅ Serie A រក​បាន ២ គ្រាប់ ជាមួយ​ការ​ឈរ​ជើង​សុទ្ធ​ ៩២ នាទី​លើ​ទីលាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក