មិនមែន Zidane តែ​មនុស្ស​ជំនិត Ronaldo ប្រាប់​ឲ្យ Man Utd គួរ​យក​ម្នាក់​នេះ​ទៅ​ដឹកនាំ

មិនមែន Zinedine Zidane, Brendan Rodgers, Mauricio Pochettino ឬ Erik ten Hag នោះ​ទេ តែ​សម្រាប់​ការ​យល់​ឃើញ​របស់ Jorge Mendes ជា​ភ្នាក់ងារ​រត់ការ​កាន់​ឆ្នាំ​ឲ្យ Cristiano Ronaldo គឺ​សម្លឹង​ឃើញ​ផ្សេង ពី​អ្នក​ដែល​សក្តិសម​ទៅ​ដឹកនាំ​ក្លឹប Man Utd នា​ពេល​បន្ទាប់។

1571215217_093900_1571215390_noticia_normal_recorte1

1535455358_550831_1535455454_noticia_normal

បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ​ថា មនុស្ស​ជំនិត​របស់ Ronaldo ខាង​លើ កំពុង​ផ្តល់​យោបល់​ទៅ​កាន់​ក្លឹប​បិសាច​ក្រហម ឲ្យ​ជ្រើសរើស​យក លោក Julen Lopetegui ជា​អ្នកចាត់ការ​នៅ​ក្លឹប Sevilla ឲ្យ​ទៅ​ដឹកនាំ​បន្ត​ពី​អ្នកចាត់ការ​សញ្ជាតិ​ន័រវេស ដែល​ទើប​តែ​អស់​តំណែង​កាល​ពី​ចុង​សប្តាហ៍។

Lopetegui លោក​ត្រូវ​ផុត​កុងត្រា​ជាមួយ​ Sevilla នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ ហើយ​កន្លង​មក ក៏​ប្រកាស​ថា នឹង​មិនមាន​ចេតនា​ចង់​ចាកចេញ​ទៅ​ណា​ដែរ ក្រោយ​មាន​ចចាមអារ៉ាម​ក្លឹប Newcastle United ចូល​ចរចា ចង់​បាន​លោក​មក​ដឹកនាំ​ក្លឹប​នៅ​អង់គ្លេស។ តែ​យ៉ាង​ណា​សារ​នេះ ជា​សំណើ​របស់ Man Utd ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត។

Ronaldo Solskjaer Manutd 2109 Epa

សរុប​ស្ថិតិ​នៃ​ការ​ដឹកនាំ​ក្លឹប ១២៥ ប្រកួត Lopetegui ទទួល​ជ័យជម្នះ​ដល់ ៧៣ លើក រាប់​ជា​ស្ថិតិ​ល្អ​មួយ ហើយ​និយាយ​ពី​ពាន​រង្វាន់ បាន​លើក​ពាន UEFA Europa League ​កាល​ពី​រដូវ​កាល ២០១៩/២០៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក