ភ្នែក​មុត​ណាស់! Xavi ​ឲ្យ​ថ្នាក់​លើ Barca ចាយ ៥ លាន​ផោន​ថ្ពក់​យក​ម្នាក់​នេះ​ មក​ជំនួស Aguero

អនាគត​របស់ Sergio Aguero កំពុង​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ ដោយ​ប្រសិន​ជា​សម្រាក​ព្យាបាល​ក៏​ត្រូវ​ការ​ពេល​យូរ​ច្រើន​ខែ​ទៅ​មុខ​ទៀត​ដែរ ហើយ​មួយ​វិញ​ទៀត​ក៏​មាន​ភាគរយ​អាច​នឹង​ត្រូវ​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ត្រឹម​ប៉ុណ្ណេះ ក្រោយ​កើត​មាន​ជំងឺ​បេះដូង។

Ice_screenshot_20211123 114515

Ice_screenshot_20211123 114509

ខាង​ក្លឹប Barcelona ក៏​មាន​ន័យ​ថា ពួក​គេ​ត្រូវ​បន្ត​ជួប​បញ្ហា ដោយ​នឹង​ខ្វះខាត​កីឡាករ​លេង​តំណែង​ប្រយុទ្ធ ហើយ​ឥឡូវ​លឺ​ថា​ត្រៀម​ចាយ​លុយ ៥ លាន​ផោន ដើម្បី​បំពេញ​ចិត្ត​គ្រូ​ថ្មី Xavi Hernandez។ តាម​ការ​ណែនាំ​ពី​គ្រូ​សញ្ជាតិ​អេស្ប៉ាញ​ផ្ទាល់ បាន​ស្នើ​ទៅ​ថ្នាក់​លើ​ឲ្យ​រៀបចំ​កញ្ចប់​លុយ​ដើម្បី ចរចា​យក​កីឡាករ​ដែល​ជំនាញ​ខាង​បញ្ចប់​ទី ចេញ​ពី​ក្លឹប​បិសាច​ក្រហម Manchester United។

នោះ​គឺ Edinson Cavani ដែល​គេ​ត្រូវ​ផុត​កុងត្រា​នា​បញ្ចប់​រដូវ​កាល ២០២១/២២ តែ​ខាង​ក្លឹប​អ្នក​មាន​បុណ្យ​ចង់​បាន​គេ ត្រឹម​ខែ​មករា​ខាង​មុខ ដើម្បី​មក​ដោះស្រាយ​ចន្លោះ​ប្រហោង​បន្ទាន់​នៅ​តំបន់​ប្រយុទ្ធ។ ខាង​ក្លឹប​យក្ស​នៅ​ក្របខ័ណ្ឌ La Liga នឹង​ចរចា​លើ​កញ្ចប់​លុយ​ ៥ លាន​ផោន តែ​មិន​ទាន់​ច្បាស់​ថា ភាគី​ក្លឹប​អាណាព្យាបាល Man Utd ព្រមព្រៀង​ឬ​បែប​ណា​ឡើយ។ នេះ​បើ​តាម​សារព័ត៌មាន The Mirror បាន​ចុះ​ផ្សាយ។

Ice_screenshot_20211123 114504

រំឭក​ដែរ​ថា បុរស​វ័យ ៣៤ ឆ្នាំ​ បាន​ផ្ទេរ​មក​ក្លឹប​ម្ចាស់ដី Old Trafford កាល​ពី​ខែ​តុលា ឆ្នាំ ២០២០ ដោយ​ស្ថិតិ​បង្ហាញ​ខ្លួន​សរុប ៤៧ ប្រកួត គេ​រក​បាន ១៨ គ្រាប់​និង Assist ៦ លើក។ យ៉ាង​ណា​ក្រោយ Ronaldo មក​ដល់ គេ​មិន​សូវ​បាន​លេង​នោះ​ទេ ហើយ​ក៏​មិនមាន​តម្រុយ​នៃ​ការ​បន្ត​កុងត្រា​ថ្មី​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក