នារីៗកុំរំលង! លក្ខណៈ​វិនិច្ឆ័យ​បែបបុរាណ ៤ ចំណុច ​បង្រៀន​ស្ត្រី​ឱ្យ​ជ្រើសរើស​ប្តីបានល្អ ​មានតែ​សុភមង្គល​ក្នុង​ជីវិត

ជាធម្មតាគ្រប់មនុស្សស្រីទាំងអស់ក្នុងលោកនេះ តែងតែមានបំណងប្រាថ្នាចង់រៀបការជាមួយបុរស​ណាម្នាក់​ ដែល​មានអត្តចរិត អាកប្បកិរិយាល្អ និងសមត្ថភាពខ្ពស់ អាចធ្វើឲ្យគ្រួសារមានតែភាពប្បាយរីករាយ សុភមង្គល ចម្រុងចម្រើនកើនឡើងជាលំដាប់។ ដូច្នោះ ក្នុងនាមជាមនុស្សស្រីដើម្បីជ្រើសរើសស្វាមីដូចចិត្តចង់បាន សូមមើលទស្សនបែបបុរាណដូចខាងក្រោម ធានាថា អ្នកនឹងមានអារម្មណ៍សុវត្ថិភាពទាំងស្រុង។

បុរស​នោះ​មិន​ធ្វើ​អ្វី​ដែល​បំពាន​សីលធម៌

រឿងដំបូងដើម្បីវាយតម្លៃគុណធម៌របស់បុរសគឺការអនុវត្តដល់ការនិយាយរបស់គាត់។ បើ​ទោះ​ជា​មនុស្ស​ប្រុស​ស្ងាត់​ស្ងៀម ឬ​ស្ទាត់​ជំនាញ​ក៏​ដោយ បើ​គេ​អាច​រក្សា Tao ក្នុង​ចិត្ត​បាន នោះអាច​ចេះ​បណ្តុះ​ខ្លួន​ឯង​ជា​សុភាព​បុរសជាក់ជាមិនខាប។ យ៉ាងណា​មនុស្ស​បែប​នេះក៏​មិនដែល​មើល​ចំណុច​ខ្វះខាត​របស់​អ្នក​ដទៃ​ទេ តែ​ងមើល​ខ្លួន​ឯង​ដើម្បី​បណ្តុះ ហើយក៏មិន​ដែល​និយាយ​រឿង​មួយ​ដោយ​មាត់​ឡើយ តែងតែគិត​រឿង​មួយ​ក្នុង​ចិត្តជានិច្ច។

ជ្រើសរើស​សុភាព​បុរស​

មាន​ពាក្យ​ចាស់​ពោល​ថា​៖ «​ក្នុង​ចំណោម​អំពើ​អាក្រក់​មួយ​ម៉ឺន​ក៏មានការ​រួម​ភេទ​ដើរទោមុខជាមុនដែរ​» ដូច្នេះហើយ ទោះបីបុរសនោះជាវីរជនដែលពិភពលោកលើកសរសើរក៏ដោយ បើគ្រាន់តែប្រព្រឹត្តអំពើផិតក្បត់ និងតណ្ហា (ទំនាក់ទំនងខុសច្បាប់) នឹងលែងសក្តិសមជាសុភាពបុរសទៀតហើយ។

ទោះជាយ៉ាងណាក្ដី ចំពោះបុរសម្នាក់ដែលជាប់លាប់នឹងមិនត្រូវបានទាក់ទាញដោយភាពស្រស់ស្អាតឡើយ  បើទោះបីជាពួកគេរស់នៅក្នុងសង្គមសីលធម៌ធ្លាក់ចុះក៏ដោយ ក៏ពួកគេនៅតែព្យាយាមគេចវេស បានដែរ។ ការរស់នៅជាមួយស្វាមីបែបនេះ ស្ត្រីអាចមានអារម្មណ៍ថា មានសុវត្ថិភាពទាំងស្រុង ព្រោះពួកគេចេះរក្សាខ្លួនប្រាណ បេះដូងតែមួយចំពោះប្រពន្ធកូន។

មនុស្សដែលមានចិត្តអត់ធ្មត់ និងស្មោះត្រង់

នេះគ្រាន់តែជារឿងធម្មតាមួយដែលមនុស្សសាមញ្ញក៏អាចធ្វើបានដែរ។ ប៉ុន្តែ​ប្រសិនបើរឿងនោះមិនល្អអ្នកនៅ​តែ​មិន​ប្រកាន់​ព្រោះ​ចង់ឱ្យ​នរណាម្នាក់​ទទួលបាន​សេចក្តីសុខ ​បញ្ជាក់ថា អ្នកជា​មនុស្ស​ដែល​ចេះ​អត់ឱន និង​ចិត្តល្អខ្លាំងណាស់​។

បុរសដែលដាក់ខ្លួនចំពោះមុខអ្នកដ៏ទៃ ហើយអត់ទោសឱ្យអ្នកដទៃ គឺមិនមានការអន់ចិត្ត ឬខឹងឡើយ។ បុរសបែបនេះបើអ្នកបានរៀបការជាមួយពិតជាសំណាងណាស់ ព្រោះគេមិនធ្វើឱ្យអ្នកដទៃឈឺចាប់ដោយសាររឿងតូចតាចទេ។

មនុស្សដែលតែងតែអត់ធ្មត់ និងរាបសារ

ការអត់ធ្មត់មិនមែនជាភាពទន់ខ្សោយ ហើយក៏មិនមែនជាការអត់ធ្មត់ក្នុងការស៊ូទ្រាំដែរ។ ការ​អត់​ធ្មត់​ជា​គុណធម៌​ដ៏​ថ្លៃថ្លា​ដែល​បុគ្គល​គ្រប់រូបស្ទើតែមិន​អាច​ធ្វើ​បាន ហេតុនេះ​បើ​មនុស្ស​ប្រុស​មាន​គុណធម៌​បែបនេះ មិន​ថា​ជីវិត​លំបាក​យ៉ាងណា​ក៏​អាច​ទទួលយក​បាន​ដែរ​។

ប្រភព៖ បរទេស