ពេលវេលានៃខែមេសាក៏កៀកនឹងកន្លងផុតទៅ ហើយរាប់ចូលថ្ងៃសំណាងខែថ្មី បើកទំព័រធំទី ៥ ខែឧសភាតទៅមុខ តាមហោរាសាស្ត្រសម្រាប់ម្ចាស់ឆ្នាំទាំង ៥ ខាងក្រោម នឹងអាចទទួលបានលាភសំណាងធំមិនធ្លាប់មានក្នុងឆ្នាំ ២០២៣ នេះ៖
ម្ចាស់ឆ្នាំមមែ - ពពែ
អ្នកដែលកើតឆ្នាំមមែ តែងតែមានចរិតស្លូតបូត និងចិត្តល្អ ហើយក៏រមែងមានគេស្រលាញ់រាប់អានច្រើន និងមានមនុស្សតាមជួយជ្រោមជ្រែងជានិច្ចផងដែរ។ បើធៀបនឹងរាសីនៃម្ចាស់ឆ្នាំដទៃ ដ្បិតបើម្ចាស់ឆ្នាំមមែ អាចថាជួបឧបសគ្គច្រើន តែក៏តែងមានគេចាំជួយទាន់ពេលជារឿយៗ។
ក្នុងពេលខាងមុខនេះ កំឡុងក្រោយម៉ោង ០០:០០ ថ្ងៃទី ០១ ឧសភា រយៈពេលពេញមួយខែ សម្រាប់ម្ចាស់ឆ្នាំមមែ នឹងទទួលបានលាភសំណាង លុយកាក់ហូរចូលដូចទឹក។ សម្រាប់ម្ចាស់អាជីវកម្មធំ នឹងទទួលបានកុងត្រាកិច្ចសន្យា អាចបង្កើតផលចំណេញ និងចំណូលជាច្រើន ហួសពីការរំពឹងទុក។ ឱកាសសារនេះ អ្នកមិនគួរមើលរំលងឡើយ ហើយចាប់យកវាឲ្យបានល្អផង។
ម្ចាស់ឆ្នាំថោះ - ទន្សាយ
ជាមនុស្សដែលមានចរិតឧស្សាហ៍ព្យាយាម មិនថាជីវិតប្រែប្រួលយ៉ាងណា មនុស្សនេះតែងតែប្រើប្រាស់បេះដូង និងខួរក្បាលដើរទន្ទឹមគ្នា ទើបនាំឲ្យជីវិតពួកគេ មិនងាយនឹងបង្កើតកំហុស ឬវិប្បដិសារីក្នុងជីវិតឡើយ។
ក្នុងម៉ោង ០០ ថ្ងៃ ០១ ឧសភាតទៅមុខឆាប់ៗនេះ ជីវិតអ្នកនឹងដូចត្រូវបានគេបត់ ១៨០ ដឺក្រេ ដោយរឿងធ្លាប់តែលំបាក ប្រែមកក្លាយជារឿងរីករាយ បញ្ហាប្រែមកជាទ្រព្យ។ រឿងរ៉ាវដែលអ្នកប៉ងប្រាថ្នាក៏កើតជាផ្លែផ្កាត្រឹមតែរយៈពេលខ្លីខាងមុខ។
ម្ចាស់ឆ្នាំម្សាញ់ - ពស់
អ្នកកើតឆ្នាំម្សាញ់ គឺជាមនុស្សដែលឈ្លាសវៃ មានទេពកោសល្យ ដែលតែងតែចេះស្វែងរកឱកាសល្អៗជុំវិញខ្លួន និងមិនបណ្ដោយឲ្យជីវិតខ្លួនឯងធ្លាក់ទៅរកភាពក្រខ្សត់នោះទេ។
អ្នកកើតឆ្នាំម្សាញ់ រាងក្លាហានជាងឆ្នាំដទៃ ហើយមិនខ្លាចនឹងការប្រឈមបញ្ហា។ ទន្ទឹមនឹងមហិច្ឆតាដែលពួកគេមាន ក៏ដល់ពេលវេលាហើយក្នុងការសម្រេចនូវបំណងប្រាថ្នាដែលគិត ដែលស្រមៃចង់ឲ្យក្លាយជាការពិតរយៈពេលជាយូរ។ ចាំមើលផុតខែចាស់ ផ្លាស់ចូលម៉ោង ០០:០០ ថ្ងៃទី ០១ ឧសភាតទៅនេះ អ្នកនឹងអាចអភិវឌ្ឍខ្លួនឯងឲ្យឆ្ពោះទៅភាពល្អប្រសើរជាងមុន យ៉ាងហោចក៏មានលុយកាន់នឹងដៃ សុខភាពក៏មិនទោរទន់ ជាអ្វីដែលមនុស្សក្បែរខ្លួនអ្នកច្រណែនចង់បានដូចជាអ្នកដែរ។
អ្នកកើតឆ្នាំវក - ស្វា
ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅកំឡុងខែថ្មី ឧសភា អ្នកកើតឆ្នាំវក នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។
មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។
អ្នកកើតឆ្នាំច - ឆ្កែ
ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន។
ម្ចាស់ឆ្នាំច មិនថាបុរសឬនារី តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។
ជីវិតអ្នកកើតឆ្នាំច រមែងតែជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមក អ្នកហាក់បានជួបបញ្ហាខ្លះៗ ហើយរយៈពេលនៃខែឧសភាបន្ទាប់នេះ វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក