បុរសៗត្រូវដឹង! មនុស្សស្រីមានការខកចិត្ត ២ ប្រភេទ ទោះស្រឡាញ់ខ្លាំងប៉ុណ្ណា ក៏ចាកចេញដោយមិនស្ដាយស្រណោះ

បុរសគ្រប់រូបគួរតែយល់ឲ្យបានច្បាស់ពីនារីដែលខ្លួនកំពុងស្រឡាញ់ នឹងរួមរស់នៅជាមួយគ្នាសព្វថ្ងៃនេះ ព្រោះដោយហេតុថា នៅពេលដែលមនុស្ស​ស្រី​លែង​ស្រលាញ់​អ្នក ភាគច្រើនដោយសារការមាន​អារម្មណ៍​ខក​ចិត្ត​ចំពោះ​ដៃ​គូ រហូតអាចឈានជើងចាកចេញដោយមិនស្ដាយស្រណោះឡើយ។

លែងជឿសម្ដីបុរស

ដោយសារមានការខកចិត្តជាច្រើន នោះជំនឿក៏រសាត់បន្តិចម្តងៗ។ ទាំងនេះប្រហែលដោយសារបុរសតែងតែបំពានការសន្យា លេសច្រើនសម្រាប់កំហុសរបស់ពួកគេ ដែលធ្វើអោយមនុស្សស្រីលែងចង់ជឿ ឬសង្ឃឹមតិច។ យ៉ាងណាសម្រាប់​មនុស្ស​ស្រី ​ងាយ​ជឿជាក់​លើ​បុរស​ដែល​ខ្លួន​ស្រលាញ់ណាស់ ប៉ុន្តែ​ពេល​ខក​ចិត្ត​ខ្លាំង​ពេក ស្រ្តីនឹងមានអារម្មណ៍តានតឹង អស់ជំនឿ បាក់ទឹកចិត្ត និងលែងមានអារម្មណ៍ចង់នៅជាមួយទៀតផង។

ប្តីមិនចេះរ៉ូមែនទិកទេ

ប្រាកដណាស់ ប្រពន្ធជាច្រើនបានជួបប្រទះការខកចិត្តនៅពេលដែលពួកគេសន្មត់ថា ប្តីនឹងធ្វើអ្វីមួយដែលមិននឹកស្មានដល់ក្នុងខួបអាពាហ៍ពិពាហ៍របស់ពួកគេ ដោយគ្រាន់តែដឹងថា គាត់មិនមានគម្រោងអ្វីទាំងអស់ ឬសូម្បីតែភ្លេចវាទាំងស្រុងនោះ។ក្នុងនាមជាស្រ្តីក៏ត្រូវដឹងដែរ ប្រសិនបើស្វាមីរបស់អ្នកមិនប្រកាន់យកមនោសញ្ចេតនាធ្ងន់ធ្ងរទេ គាត់នឹងមិនខិតខំប្រឹងប្រែងដើម្បីបង្កើតវាទេ។

ប្រភព៖ បរទេស