ប្រសិនអ្នកកំពុងឧស្សាហ៍ជួបរោគសញ្ញាទាំង ៥ ខាងក្រោម នោះវាជាសញ្ញាព្រមានមិនល្អទេ ដែលបង្ហាញថា អ្នកមានហានិភ័យអាចជួបបញ្ហាគាំងបេះដូងទាំងក្មេងខ្ចី៖
៥) ឈឺចាប់ផ្នែកខាងលើពោះឮ
ប្រសិនអ្នកឧស្សាហ៍ឈឺចាប់ផ្នែកខាងលើពោះ ដោយគ្មានមូលហេតុ អ្នកគួរតែប្រុងប្រយ័ត្ន។ វាអាចមកពីបញ្ហាបេះដូង ពោលមិនមែនជាជំងឺរលាកក្រពះ ដំបៅក្រពះ រលាកលំពែង និងរលាកថ្លើមនោះទេ ប្រយ័ត្នតែអ្នកវិនិច្ឆ័យខុស។
យ៉ាងណាអ្នកដែលមានរោគសញ្ញាទាំងនេះ ច្រើនតែកើតឡើងលើមនុស្សចាស់ ចំណែកក្មេងៗ គឺមួយផ្នែកតូច។ ពេលឈឺចាប់ផ្នែកខាងលើពោះនោះម្តងៗ វាក៏លាយឡំជាមួយបញ្ហាថប់ដង្ហើម ដង្ហើមខ្លីផងដែរ។
៤) ឧស្សាហ៍ឈឺស្មាខាងឆ្វេង
ការឈឺចាប់មិនធម្មតាដែលកើតឡើងលើស្មាខាងឆ្វេង កំភួនដៃខាងឆ្វេង គឺជាសញ្ញាព្រមាននៃជំងឺគាំងបេះដូង។ ប្រសិនវាឈឺចាប់ផ្ទួនៗគ្នា លាយឡំនឹងអាការៈពិបាកដកដង្ហើម តឹងទ្រូងផង អ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣) ឈឺធ្មេញ
អ្នកប្រហែលជាគិតថា ការឈឺធ្មេញ នឹងមិនពាក់ព័ន្ធនឹងជំងឺបេះដូងទេ។ តែការពិត វាគឺមានការពាក់ព័ន្ធ ប្រសិនឈឺធ្មេញដោយគ្មានមូលហេតុ។ ប្រសិនអ្នកឧស្សាហ៍ឈឺធ្មេញ លាយឡំការបែកញើស ស្លេកមុខ នោះត្រូវតែប្រយ័ត្ន។
២) ឈឺក
នៅពេលដែលជំងឺបេះដូងចាប់ផ្តើមវិវត្ត នោះវានឹងរំញោចឲ្យមានការឈឺចាប់ដល់ផ្នែកបំពង់កដូចគ្នា។ មួយផ្សេងទៀត អារម្មណ៍មនុស្សនេះ ឆាប់ផ្លាស់ប្តូរ ឆាប់សោកសៅ ឆាប់សប្បាយចិត្ត នោះក៏អាចសង្ស័យនឹងជំងឺគាំងបេះដូងដែរ។
១) ឈឺក្បាល
រោគសញ្ញានៃជំងឺបេះដូង ក៏មានពាក់ព័ន្ធនឹងអាការៈឈឺក្បាល បែកញើសច្រើន ត្រជាក់ចុងដៃជើង ហើយក៏ឆាប់ក្រហាយទ្រូង តានតឹងសាច់ដុំ ដែលវាក៏ជាសញ្ញាព្រមានមួយដូចគ្នា។ ប្រសិនអ្នកឧស្សាហ៍ជួបប្រទះអាការៈទាំង ៥ ខាងលើ ញឹកញាប់ដោយគ្មានមូលហេតុ នោះអ្នកក៏គួរតែឆ្លៀតពេលទៅពិនិត្យសុខភាពផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក