ស៊ែឲ្យនារីៗដឹងផង! បើតំបន់ឯកជនលេចចេញសញ្ញា ៤ យ៉ាងនេះ បង្ហាញថា អ្នកកំពុងប្រឈមជំងឺមហារីកមាត់ស្បូនហើយ

យោងតាមអ្នកជំនាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាស្ត្រីដែលមានជំងឺមហារីកស្បូនកំពុងកើនឡើងខ្លាំង។ ដូច្នេះ ការទទួលស្គាល់ដំបូង និងការរកឃើញទាន់ពេលវេលា ដើរតួយ៉ាងសំខាន់ក្នុងដំណើរការព្យាបាលនៅពេលក្រោយ។ ខាងក្រោមនេះជារោគ​សញ្ញា​ស្រាលៗ​ខ្លះ​នៃ​មហារីក​មាត់​ស្បូន៖

ការហូរឈាមតាមទ្វារមាសមិនធម្មតា

ប្រសិនបើអ្នករកឃើញថា ទ្វារមាសរបស់អ្នកស្រាប់តែហូរឈាមខុសប្រក្រតី នោះវាទាក់ទងនឹងជំងឺមហារីកមាត់ស្បូនហើយ។ ស្ថានភាពនេះអាចលេចឡើងបន្ទាប់ពីការរួមភេទឬអំឡុងពេលមករដូវ។ ការហូរឈាមដែលធ្ងន់ជាងវដ្តរដូវធម្មតារបស់អ្នក ឬហូរឈាមក្រោយអស់រដូវក៏ជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូនផងដែរ។ អ្នកជំងឺភាគច្រើនដែលមានដុំសាច់ ឬមហារីកស្បូន តែងមានសញ្ញានៃការហូរឈាមតាមទ្វារមាសខុសធម្មតា ស្រដៀងទៅនឹងការមករដូវ។ ដូច្នេះហើយ អ្នកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ បើអ្នកទើបតែមករដូវ ហើយមិនយូរប៉ុន្មានក្រោយឃើញឈាម អ្នកគួរតែប្រយ័ត្ន។

ការឈឺចាប់អាងត្រគាក

សញ្ញាទីពីរដែលអាចជួយអ្នករកឃើញមហារីកស្បូនគឺការឈឺចាប់អាងត្រគាក ដែលជាសញ្ញាព្រមានទូទៅបំផុត។ ការឈឺចាប់អាចរីករាលដាល ឬអាចលេចឡើងនៅតំបន់ណាមួយនៃឆ្អឹងអាងត្រគាក ដូចជាការឈឺចាប់ស្រួច ឬរិល។ ប្រសិនបើការឈឺចាប់គឺថ្មី ហើយមិនទាក់ទងនឹងវដ្តរដូវរបស់អ្នកទេ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ។

ការហូរទឹករំអិលទ្វារមាសមិនធម្មតា

ប្រសិនបើទ្វារមាសរបស់អ្នកស្អាតពីមុន ប៉ុន្តែភ្លាមៗនោះមានការបញ្ចេញទឹករំអិលពណ៌ប្រផេះ និងមានក្លិនមិនល្អ បញ្ជាក់ថា វាក៏ជាសញ្ញាដែលអាចកើតមាននៃជំងឺមហារីកមាត់ស្បូនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានមូលហេតុជាច្រើនដែលនាំអោយមានការបញ្ចេញទឹករំអិលខុសប្រក្រតី។ មិនចាំបាច់បារម្ភខ្លាំងពេកទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ ព្រោះវាអាជជារោគសញ្ញាមួយនៃជំងឺមហារីកមាត់ស្បូន។

ផ្លាស់ប្តូរទម្លាប់នៃការនោម

ការនោមញឹកញាប់ ឬអារម្មណ៍ចង់បត់ជើងតូច គឺជារោគសញ្ញាដែលទាក់ទងនឹងជំងឺនេះ។ អ្នកក៏អាចកត់សម្គាល់ការផ្លាស់ប្តូរមិនធម្មតានៃលក្ខណៈលាមកផងដែរ។ ដូច្នេះ​ បើ​អ្នក​មាន​រោគ​សញ្ញា​ទាំង​២​ខាង​លើ​គួរ​ប្រុង​ប្រយ័ត្ន លើសពីនេះ អ្នកក៏នឹងជួបប្រទះនូវការឈឺចាប់ និងភាពមិនស្រួលក្នុងពេលជិតស្និទ្ធ ដែលជារឿយៗជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន។ ដូច្នេះហើយ អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​ក្នុងពេល​រួមភេទ​៕

ប្រភព៖ បរទេស