ជៀស​ឲ្យ​បាន! ប្រយ័ត្ន​ថ្លើម​បែក​ម៉ត់​ដូច​តៅហ៊ូ​ស្អុយ ដោយសារ​ទម្លាប់​លូក​អាហារ ៣ នេះ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក បាន​ឲ្យ​ដឹង​ថា បុរស​វ័យ ៧២ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ Wang បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​មហារីក​ថ្លើម​ដោយ​មិន​ដឹង​ខ្លួន។

ប្រភព​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​ស្ថានភាព​រាងកាយ​លោក​ចុះ​ខ្សោយ​ម្តង​បន្តិច តែ​ចេះ​តែ​បណ្តែតបណ្តោយ​ដោយ​ធ្ងន់ធ្ងរ បាន​ព្រម​មក​ពិនិត្យ។ គួបផ្សំ​នឹង​អាយុ​កាន់​តែ​ជរា​ផង ស្ថានភាព​ជំងឺ​មហារីក​ថ្លើម ដែល​ទើប​តែ​រក​ឃើញ ក៏​ព្យាបាល​មិន​ទាន់​ពេល​នោះ​ដែរ។ ក្រោយ​ការ​សួរនាំ​ពី​សមាជិក​គ្រួសារ ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​លោក​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​និង​អាហារ​ទាំង ៣ ខាង​ក្រោម ដែល​លោក Wang លូក​ជា​ប្រចាំ៖

៣) ភេសជ្ជៈ​មាន​ជាតិ​អាកុល

3

ជា​ការ​ពិត​ភេសជ្ជៈ​មាន​ជាតិ​អាកុល គឺ​មាន​អេតាណុល​ច្រើន ដែល​សារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម កើត​ជា acetaldehyde ដែល​ជា​សារធាតុ​ពុល​បង្ក​គ្រោះថ្នាក់​ដល់​សរីរាង្គ​ជា​ច្រើន។ ដូច្នេះ​ការ​ទទួល​ទាន​ស្រា​ជា​ប្រចាំ អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ក្រិន​ថ្លើម ឬ​សូម្បី​តែ​មហារីក​ថ្លើម។

២) អាហារ​ដុត មាន​ផ្សែង​ច្រើន

1

អាហារ​ដុត​ដែល​មាន​ជាតិ​ផ្សែង​ហុយ​មក​ច្រើន ឬ​ជាប់​កម្លោច​ខ្លោច​ច្រើន​លើ​អាហារ​ទាំង​អស់​នោះ ក៏​មិន​ល្អ​ដែរ ដោយសារ​តែ​សារធាតុ​ទាំង​អស់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​មក​កាន់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​យូរ​ទៅ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ថ្លើម។

ដូច្នេះ​អាហារ​ដែល​ឆ្លង​កាត់​ការ​ដុត ត្រូវ​ធានា​ថា​ស្ថិត​នៅ​សីតុណ្ហភាព​មិន​ទាប​ពេក មិន​ខ្ពស់​ពេក ដល់​ខ្លោច នោះ​គឺ​មិន​ល្អ​ឡើយ ជា​ពិសេស​អាហារ​ដែល​ឆ្លង​កាត់​ការ​ប្រើប្រាស់​ធ្យូង​ដុត​កម្លោច​ពី​ក្រោម ដូច​ជា​ប្រភេទ​សាច់​អាំង​ BBQ ជា​ដើម។

១) អាហារ​ដុះ​ផ្សិត

2

អាហារ​ដែល​ទុក​ចោល​យូរ ឡើង​ផ្សិត នោះ​វា​នឹង​មាន​ផ្ទុក​សារធាតុ Aflatoxi ដែល​វា​មិន​មែន​ជា​ជាតិ​ពុល​កម្រិត​ស្រាល​នោះ​ទេ ​នេះ​វា​ធ្ងន់ធ្ងរ អាច​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម​ក្នុង​រយៈ​ពេល​ខ្លី បើ​បន្ត​ទទួល​ទាន​វា​ញឹកញាប់។

គួរ​បញ្ជាក់​ថា សារធាតុ Aflatoxin ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​បង្អស់ នៅ​កសិដ្ឋាន​មួយ​កន្លែង​នៅ​ប្រទេស​អង់គ្លេស កាល​ពី​ឆ្នាំ ១៩៦០។ ពលរដ្ឋ​ជា​ច្រើន​បាន​បាត់បង់​ជីវិត ក្រោយ​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ បន្ទាប់​ពី​ទទួល​ទាន​ជាតិ​ពុល​នោះ​ចូល​ទៅ​ក្នុង​ខ្លួន ដែល​បរិភោគ​សណ្តែក​ដី​មាន​ផ្សិត។ ក្រោយៗ​មក​ទើប​បញ្ហា ផ្សិត Aflatoxin ត្រូវ​បាន​គេ​ប្រុងប្រយ័ត្ន​ខ្លាំង​ទូទាំង​សកលលោក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក