តាមក្បួនហុងស៊ុយ! បើមិនចង់នាំចង្រៃចូលផ្ទះ របស់ ៤ នេះ មិនថាអ្នកចូលចិត្តប៉ុណ្ណាទេ កុំដាក់ក្នុងបន្ទប់គេងឲ្យសោះ!

បន្ទប់ទទួលភ្ញៀវជាកន្លែងដែលសមាជិកគ្រួសារចូលចិត្តនិយាយគ្នាយ៉ាងសប្បាយរីករាយ បន្ទាប់ពីថ្ងៃនឿយហត់នៃការងារ បន្ទប់គេងគឺជាកន្លែងសម្រាប់មនុស្សគ្រប់គ្នាសម្រាក។ ដូច្នេះហើយទើបក្រុមគ្រួសារនីមួយៗចាប់អារម្មណ៍ខ្លាំងលើហុងស៊ុយនៃផ្នែកនេះផងដែរ ជាពិសេសគឺការយកចិត្តទុកដាក់លើការតុបតែងខាងក្នុង និងរបស់របរតុបតែងលម្អដើម្បីឱ្យវាមានប្រយោជន៍ សម្រាប់ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមិនមែនវត្ថុទាំងអស់គឺសមរម្យសម្រាប់ការតុបតែងនៅក្នុងបន្ទប់ដេកនោះទេ។ អាស្រ័យហេតុនេះ ហុងស៊ុយចិន បានចង្អុលបង្ហាញថា របស់របរហាមប្រាម មួយចំនួនខាងក្រោមនេះ មិនគួរដាក់ក្នុងបន្ទប់គេងឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាព និងទ្រព្យសម្បត្តិសមាជិកគ្រួសារ។

អាងចិញ្ចឹមត្រី

ការដាក់អាងចិញ្ចឹមត្រីនៅក្នុងផ្ទះមិនត្រឹមតែធ្វើឱ្យផ្ទះមានសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងជួយឱ្យម្ចាស់មានភាពរុងរឿងផងដែរ។ ទោះជាយ៉ាងណាក៏ដោយក៏មិនមែនគ្រប់ទីតាំងទាំងអស់គឺសមរម្យសម្រាប់ការដាក់អាងចិញ្ចឹមត្រីទេ តំបន់ហាមឃាត់មួយក្នុងចំណោមកន្លែងហាមឃាត់មិនឱ្យដាក់អាងចិញ្ចឹមត្រីគឺជាបន្ទប់គេងតែម្ដង។ បើ​និយាយ​ពី​ហុងស៊ុយ ទឹក​តែង​មាន​ចលនា​ជាប់​ជានិច្ច ដូច្នេះ​អាង​ចិញ្ចឹម​ត្រី​មិន​សម​នឹង​ដាក់​ក្នុង​កន្លែង​ស្ងាត់​ដូច​បន្ទប់​គេង​ឡើយ។

ស្បែកជើង

គ្រួសារជាច្រើនដើម្បីជាភាពងាយស្រួលពាក់ស្បែកជើងតែងតែយកទៅដាក់ក្នុងតំបន់បន្ទប់គេង។ បើតាមក្បួនហុងស៊ុយ ស្បែកជើងមិនគួរទុកក្នុងបន្ទប់គេងនោះទេ ព្រោះស្បែកជើងរបស់យើងដែលពាក់ប្រចាំថ្ងៃនៅតាមផ្លូវគឺងាយនឹងមានភាពមិនស្អាតផ្សេងៗ។ ហេតុដូចនេះ នៅពេលពាក់ស្បែកជើងចូលទៅក្នុងបន្ទប់គេង ពួកគេនឹងនាំលំហូរខ្យល់ទាំងនេះទៅរំខានដល់លំហូរខ្យល់ក្នុងផ្ទះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនៃផ្ទះទាំងមូល។

ដាវ កាំបិត

យោងតាមហុងស៊ុយចិន កាំបិត និងដាវ តែងតែជាវត្ថុនៃនិស្ស័យនៃការសម្លាប់។ ទន្ទឹមនឹងនោះ ការដាក់វត្ថុសម្លាប់មនុស្សធ្ងន់ៗដូចជាកាំបិត និងដាវក្នុងបន្ទប់គេងគឺជាបម្រាម ដែលជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅលើសំណាង និងសុខភាពផ្លូវចិត្តរបស់សមាជិកនៅក្នុងគ្រួសារ។ លើសពីនេះ ការដាក់កាំបិត និងដាវ នៅក្នុងបន្ទប់ដេក អាចបណ្តាលឱ្យមនុស្សជាទីស្រលាញ់របស់អ្នក រងរបួសដោយចៃដន្យ ប្រសិនបើមានការប៉ះទង្គិចណាមួយ។

វត្ថុបុរាណឬវត្ថុបរទេស

វត្ថុបុរាណតែងតែត្រូវបានទិញដោយគ្រួសារជាច្រើនដើម្បីតុបតែងក្នុងបន្ទប់។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់របស់របរទាំងអស់សុទ្ធតែសមរម្យសម្រាប់ដាក់ក្នុងបន្ទប់គេងនោះទេ ជាពិសេសវត្ថុបុរាណដែលមិនស្គាល់ប្រភពដើម និងវត្ថុដែលមានរាងចម្លែក។ ដោយសារវត្ថុបុរាណច្រើនតែមានអាយុច្រើនឆ្នាំ វាងាយស្រួលក្នុងការស្រូបយកថាមពលអាក្រក់។ ប្រសិនបើអ្នកដាក់វត្ថុទាំងនេះនៅក្នុងបន្ទប់គេង នោះវាងាយស្រួលក្នុងការ "អញ្ជើញ" រឿងអាក្រក់មករស់នៅ៕

ប្រភព៖ បរទេស