បន្លែ​​បៃតង​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព តែ​មនុស្ស ៤ ប្រភេទ​នេះ កុំ​លូក​ច្រើន​ពេក

បន្លែ​គ្រប់​មុខ​ជា​ទូទៅ វា​មិន​ជា​មាន​ឱជារស​អ្វី​ឆ្ងាញ់​ទេ តែ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន A, B, C, K, កាល់ស្យូម, carotene ហើយ​បន្លែ​ខ្លះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​ដើម្បី​បណ្តេញ​ជាតិ​ពុល បំបាត់​ការ​ក្អក ការពារ​ផ្តាសាយ និង​ព្យាបាល​ការ​ហូរឈាម​ក្រពះ​ទៀត​ក៏​មាន។

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​រដូវ​បន្លែ ពេញ​ជីវជាតិ​ល្អ គឺ​ចន្លោះ​ពី​ខែ​កញ្ញា ដល់​ខែ​មេសា ដែល​ពេល​នេះ​វា​រីក​នៅ​ពណ៌​បៃតង​ស្រស់​ល្អ។ យ៉ាង​ណា​មនុស្ស ៤ ប្រភេទ​ខាង​ក្រោម ត្រូវ​បាន​គេ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ឡើយ៖

៤) អ្នក​មាន​ជំងឺ​ហើម​ពោះ

Đầy Hơi Chướng Bụng

អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា​ហើម​ពោះ ចុក​ពោះ ឈឺ​ក្រពះ មិន​គួរ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ ព្រោះ​វា​អាច​បន្ថែម​ឲ្យ​អាការៈ​ហើម​ពោះ កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ជា​ពិសេស​កុំ​ទទួល​បាន​បន្លែ​ឆៅ​ឲ្យ​សោះ។

៣) អ្នក​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត

១

បន្លែ​មាន​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន ប៉ុន្តែ​មិន​ល្អ​ទេ សម្រាប់​អ្នក​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ព្រោះ​ដោយសារ​បន្លែ​មាន​ផ្ទុក Goitrin ដែល​ជា​សារធាតុ​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ហើយ​នាំ​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

២) អ្នក​មាន​ជំងឺ​សន្លាក់

Ice_screenshot_20211112 125214

បន្លែ​មាន​ផ្ទុក​សារធាតុ purines ខ្ពស់ ដោយ​បន្លែ ១០០ ក្រាម មាន​ជាតិ purines ប្រហែល ៥០ ក្រាម​ទៅ​ហើយ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់ ការ​ទទួល​ទាន​បន្លែ​ច្រើន​ពេក វា​មិន​ល្អ​នោះ​ទេ ព្រោះ​អាច​នាំ​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។

១) ស្រ្តី​មាន​ផ្ទៃ​ពោះ ហើយ​មាន​ជំងឺ​ច្រាល​ទឹក​ក្រពះ

3

ស្រ្តី​ដែល​កំពុង​ពពោះ ហើយ​មាន​អាការៈ​ច្រាល​ទឹក​ក្រពះ ការ​រំលាយ​អាហារ​មិន​ល្អ ពេលវេលា​នេះ​គួរ​តែ​ផ្អាក​ការ​ទទួល​ទាន​បន្លែ​សិន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក