(វីដេអូ) ដឹង​មូលហេតុ​ដែល​អ្នកចាំទី​អៀរឡង់​ធ្លាក់​ទឹក​មុខ​ហើយ ក្រោយ Ronaldo ប្រគល់​អាវ​ឲ្យ​ក្មេង​ស្រី​រត់​ចូល​ទីលាន

Cristiano Ronaldo ដ្បិត​បើ​ការ​ប្រកួត​យប់​មិញ បញ្ចប់​ត្រឹម​លទ្ធផល ០-០ រវាង​ជំនួប​ព័រទុយហ្គាល់ និង​អៀរឡង់ តែ​យ៉ាង​ណា​ការ​បង្ហាញ​ទឹក​ចិត្ត​ស្រលាញ់​ទៅ​កាន់​អ្នក​គាំទ្រ គឺ​លោក​នៅ​តែ​មាន​ ដោយ​ពេល​ចប់ ៩០ នាទី​គេ​ឃើញ​មាន​ក្មេង​ស្រី​ពាក់​វ៉ែនតា​មួយ​រូប រត់​ចូល​មក​កាន់​ទីលាន។

Trrt

Ew23imoar5VYe44oghAPcc 1200 80

2119916

ក្មេង​ស្រី​ដែល​ជា​អ្នក​គាំទ្រ រត់​ចូល​ទីលាន​នោះ បាន​សម្រក់​ទឹក​ភ្នែក រត់​សំដៅ​មក​ឱប​ Ronaldo ដើម្បី​សុំ​អាវ ហើយ​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ ក៏​មិន​រារែក​ចិត្ត ឬ​ខឹង​សម្បា​អ្វី​នោះ​ដែរ ដ្បិត​បើ​លទ្ធផល​ក្រុម​មិន​អាច​ទទួល​ជ័យជម្នះ ផ្ទុយ​ទៅ​វិញ នៅ​តែ​បង្ហាញ​ភាព​កក់ក្តៅ ឱប​ទៅ​ក្មេង​ស្រី​នោះ​ដោយ​ការ​ស្រលាញ់ ហើយ​ថែម​ទាំង​ប្រគល់​អាវ​ឲ្យ​ទៅ​នាង​តូច​ទៀត​ផង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/uM93zqGU4yA

មាន​គេ​ឆ្ងល់​ថា ចុះ​ហេតុអ្វី​បាន​ជា​អ្នកចាំទី​អៀរឡង់ Gavin Bazunu បែរ​ជា​ធ្លាក់​ទឹក​មុខ​ទៅ​វិញ ពេល​ឃើញ Ronald ប្រគល់​អាវ​ឲ្យ​ទៅ​ក្មេង​ស្រី​តូច? ចម្លើយ​គឺ ដោយសារ​យុវជន​វ័យ ១៩ ឆ្នាំ​របស់​អៀរឡង់ គេ​មាន​បំណង​ប្រាថ្នា​ចង់​ទទួល​បាន​អាវ​ពី idol ក្នុង​ដួង​ចិត្ត​គឺ Ronaldo ហើយ​គេ​ក៏​បាន​សុំ Ronaldo មុន​បើក​ការ​ប្រកួត​ដែរ តែ​ចុង​ក្រោយ CR7 បែរ​ជា​មក​ត្រូវ​ប្រគល់​ឲ្យ​ក្មេង​ស្រី​តូច​ជា​អ្នក​គាំទ្រ​ទៅ​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក