អាចសាកល្បងបាន! ដើម្បីសម្រកទម្ងន់ឆាប់រហ័ស ទទួលបានចង្កេះតូច អ្នកគួរតែញាំអាហារពេលព្រឹកតាមទម្លាប់ ៤ យ៉ាងនេះ

ទម្លាប់នៃការរំលងអាហារពេលព្រឹកនឹងធ្វើឱ្យដំណើរការមេតាបូលីសថយចុះ បង្កើនហានិភ័យនៃការធាត់ ជំងឺសរសៃឈាមបេះដូង និងបង្កើនល្បឿននៃភាពចាស់។ ការញ៉ាំអាហារពេលព្រឹកតាមរបៀបត្រឹមត្រូវ ទោះបីមិនបានហាត់ប្រាណក៏ដោយ ក៏អាចជួយឱ្យរាងកាយដុតបំផ្លាញកាឡូរីបន្ថែមប្រហែល ៥០០ កាឡូរីក្នុងមួយថ្ងៃ។

ញាំជាតិសសៃយ៉ាងហោចណាស់ ៨ ក្រាម

អាហារពេលព្រឹកត្រូវមានជាតិសរសៃយ៉ាងហោចណាស់ ៨ ក្រាមគឺល្អបំផុត អ្នកគួរតែជ្រើសរើស ដូចជា ផ្លែឈើស្រស់ និងធញ្ញជាតិ ដោយសារតែពួកគេមានជាតិសរសៃច្រើន។ លើសពីនេះទៀត oatmeal មួយចានអាចផ្តល់ឱ្យរាងកាយនូវជាតិសរសៃ ៨ ក្រាមឬច្រើនជាងនេះផងដែរ។

ត្រូវញ៉ាំអាហារពេលព្រឹកក្នុងរយៈពេល ១ ម៉ោងបន្ទាប់ពីភ្ញាក់ពីគេង

អ្នកប្រហែលជាដឹងហើយថា ការញ៉ាំអាហារពេលព្រឹកទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការធាត់ ដូច្នេះហើយ អ្នកគួរតែញ៉ាំអាហារពេលព្រឹកក្នុងរយៈពេល ១ ម៉ោងក្រោយភ្ញាក់ពីគេង ព្រោះអាហារពេលព្រឹកជួយរក្សាចង្វាក់ circadian និងបង្កើនការរំលាយអាហារបានល្អ។

ញាំអាហារពេលព្រឹកជាមួយធញ្ញជាតិ

អាហារពេលព្រឹកដ៏ល្អបំផុតរួមមានៈ ធញ្ញជាតិ (ម្សៅ អង្ករ នំខេក វឺមីសែល ផូ ជាដើម) ក៏ដូចជា ផ្លែឈើ និងផលិតផលទឹកដោះគោ ដោយសារមុខម្ហូបទាំងនេះមានជីវជាតិ សម្បូរទៅដោយកាបូអ៊ីដ្រាត ជាតិខ្លាញ់ទាប សម្បូរវីតាមីន និងសារធាតុរ៉ែ ដោយមិនបារម្ភពីការឡើងទម្ងន់។

ផឹកទឹកឱ្យបានច្រើន

បន្ថែមពីលើអាហារពេលព្រឹកបែបវិទ្យាសាស្ត្រ អ្នកគួរផឹកទឹករៀងរាល់ព្រឹកឲ្យបានទៀងទាត់។ បន្ទាប់ពីមួយយប់រឿងសំខាន់ដែលត្រូវធ្វើគឺផ្តល់ទឹកគ្រប់គ្រាន់សម្រាប់រាងកាយនៅពេលព្រឹក ដើម្បីជួយឱ្យរាងកាយកម្ចាត់ជាតិពុលនិងដុតកាឡូរី។

ប្រភព៖ បរទេស