មនុស្សប្រុសស្រីសុទ្ធតែមានមហិច្ឆតាដូចគ្នា គឺការរៀបការជាមួយនុស្សល្អម្នាក់ដែលតែងតែគិតទុកជាគូអនាគត់ ដើម្បីបន្ថែមថាមពល បង្កើតក្ដីស្រាឡាញ់ជាមួយគ្នាគ្រួសារកាន់តែមានសុភមង្គល។ ប៉ុន្តែគ្រប់ស្រ្តីមិនសុទ្ធល្អដូចអ្វីដែលបុរសគិតនោះទេ ហេតុនេះបុរសទាំងអស់ត្រូវតែដឹងពីលក្ខណៈប្រភេទមនុស្សស្រីដែលងាយនឹងមានចិត្តបោកប្រាស់ដូចខាងក្រោមនេះ។
ស្ត្រីដែលមានប្រាក់ចំណូលខ្ពស់
នៅពេលដែលស្ត្រីសកម្មផ្នែកហិរញ្ញវត្ថុ ឬមានប្រាក់ចំណូលខ្ពស់ នាងនឹងមានសេរីភាពក្នុងការធ្វើអ្វីដែលនាងចង់បាន មិនថាការថែរក្សាសម្ផស្ស ទិញទំនិញម៉ាកយីហោល្បី នោះទេ។ ជាពិសេសប្រសិនបើប្រពន្ធមានប្រាក់ចំណូលខ្ពស់ជាងប្តី នោះអាពាហ៍ពិពាហ៍ភាគច្រើននឹងមិនមានភាពសប្បាយរីករាយ ចំណែកប្តីប្រពន្ធក៏មិនមានក្ដីសុខដែរ។
ស្ត្រីដែលមានតម្រូវការខ្ពស់
ស្ត្រីប្រភេទនេះងាយស្រួលរកបុរសផ្សេងទៀត ដើម្បីបំពេញតម្រូវការរបស់នាង នៅពេលដែលប្តីមិនអាចបំពេញតម្រូវការរបស់នាងបានល្អទេ។ ចំណង់ផ្លូវភេទបានធ្វើឱ្យនាងបាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយងាយនឹងធ្លាក់ចុះយ៉ាងខ្លាំងទៀតផង។ ភាពសុខដុមរមនាក្នុងការរួមភេទពិតជាមានសារៈសំខាន់ណាស់ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ដូច្នេះប្រសិនបើអ្នករៀបការជាមួយប្រពន្ធដែលមានតម្រូវការខ្ពស់ ស្វាមី គួរតែកំណត់គំនិតថា ថ្ងៃណាមួយនាងប្រាកដជាចាកចេញ ដើម្បីរកបុរសដែលអាចធ្វើឲ្យនាងពេញចិត្ត។
ស្រ្តីមានមិត្តប្រុសជិតស្និទ្ធជាច្រើន
ករណីជាច្រើននៃការចាប់ផ្តើមទំនាក់ទំនងស្នេហាគឺផ្តើមចេញពីភាពស្និទ្ធស្នាលជាមួយភេទផ្ទុយគ្នា។ ហើយប្រហែលជាទំនាក់ទំនងគឺបរិសុទ្ធតាំងពីដំបូង ប៉ុន្តែក្រោយមកវាមិនមែនដូចអ្វីដែលអ្នកបានគិតនោះទេ។ ហេតុដូចនេះ មនុស្សស្រីដែលមានមិត្តស្និទ្ធជាបុរស ងាយនឹងមានចិត្តបញ្ចប់ទំនាក់ទំនងជាមួយគូស្នេហ៍ណាស់៕
ប្រភព៖ បរទេស