ផ្នែក​មួយ​អ្នក​ដុស​សម្អាត​មុន​គេ​នៅ​ពេល​ងូត​ទឹក អាច​បង្ហាញ​ច្បាស់​ថា​អ្នក​ជា​មនុស្ស​បែប​ណា?

រៀងរាល់​ពេល​ងូត​ទឹក ចំណាំ​មើល​ខ្លួន​ឯង​ទៅ​មើល តើ​ផ្នែក​ណា​មួយ ដែល​អ្នក​ទម្លាប់​ដុស​សម្អាត​មុន​គេ​បង្អស់? តាម​រយៈ​ទម្លាប់​ជា​ប្រចាំ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​ចម្លើយ​ច្បាស់​មួយ ថា​អ្នក​ជា​មនុស្ស​បែប​ណា៖

១) ដុស​សម្អាត​មុខ

1

ប្រសិន​មុខ ជា​ផ្នែក​ដែល​អ្នក​ដុស​លាង​សម្អាត​មុន​គេ នោះ​អ្នក​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​លើ​របៀប​ដែល​អ្នក​មើល​ទៅ​អ្នក​ដទៃ និង​របៀប​ដែល​អ្នក​ដទៃ​មើល​មក​លើ​អ្នក។ ជា​រួម​អ្នក​មិនមែន​ជា​មនុស្ស​ដែល​យល់​ថា ត្រឹម​សាមញ្ញ​ធម្មតាៗ​នោះ​ទេ ពោល​គឺ​អ្នក​ល្អិតល្អន់​ខ្លាំង។

អ្នក​តែងតែ​មាន​ការ​គិត ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ហើយ​ជួន​កាល​ទៀត​គិត​ពី​អារម្មណ៍​គេ​ពេក ដល់​ថ្នាក់​ភ្លេច​គិត​ពី​អារម្មណ៍​ខ្លួន​ឯង នាំ​ឲ្យ​ខ្លួន​ឯង​ទទួល​រង​សម្ពាធ ភាព​តានតឹង​ម្តងម្កាល​ក៏​មាន​ដែរ។

២) ដុស​លាង​ដៃ​ឬ​ជើង

ប្រសិន​ផ្នែក​ដំបូង​ដែល​អ្នក​លាង​សម្អាត គឺ​ដៃ​ឬ​ជើង នោះ​អាច​ហៅ​ថា អ្នក​ជា​មនុស្ស​សុភាព​រាបសា និង​សាមញ្ញ​បំផុត ហើយ​វា​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់ មិន​ចេះ​បញ្ឆិតបញ្ឆៀង​ឡើយ។

៣) លាង​សម្អាត​តំបន់​ឯកជន

2

ប្រសិន​អ្នក​លាង​សម្អាត​តំបន់​ឯកជន​នៅ​ខាង​ក្រោម​មុន​គេ​បង្អស់ អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​មាន​ការ​តស៊ូ អត់ធ្មត់​ខ្ពស់ ហើយ​ជួប​រឿង​អ្វី ឆាប់​បាក់​ទឹក​ចិត្ត ឆាប់​អន់ចិត្ត ឆាប់​បោះបង់។ យ៉ាង​ណា​ចំណុច​ល្អ​មួយ គឺ​មនុស្ស​ដែល​នៅ​ក្បែរ​អ្នក គេ​តែងតែ​ទទួល​បាន​អារម្មណ៍​កក់ក្តៅ និង​រីករាយ​ពេល​នៅ​ក្បែរ​អ្នក។

៤) ដុស​សម្អាត​ផ្នែក​ដើម​ទ្រូង

ប្រសិន​អ្នក​តម្រង់​ទៅ​ដុស​សម្អាត​ផ្នែក​ដើម​ទ្រូង​មុន​គេ​បង្អស់ នោះ​អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​រឹងរូស ហើយ​មាន​ភាព​ច្របូកច្របល់​ច្រើន​ក្នុង​ជីវិត។ អ្នក​ចូលចិត្ត​ជីវិត​ឯករាជ្យ តែ​ជីវិត​ឯករាជ្យ​នេះ​សោត ជួន​កាល​ក៏​ទាញ​ភាព​ឯកា​មក​លង​បន្លាច​ម្នាក់​ម្តងម្កាល​ដែរ។

៥) កក់​សក់​មុន​គេ​បង្អស់

3

ប្រសិន​អ្នក​ទម្លាប់​កក់​សក់​មុន​គេ​បង្អស់ នោះ​អ្នក​ជា​មនុស្ស​មាន​វិន័យ​ ច្បាប់​ទម្លាប់​ខ្លាំង​ណាស់​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ។ វា​បង្ហាញ​ពី​ភាព​រឹងមាំ ជា​មនុស្ស​មុឺងម៉ាត់ និង​ការ​ជឿជាក់​ខ្ពស់​លើ​ខ្លួន​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក