មនុស្ស​ស្រី​ច្រើន​គ្នា​ហើយ​ជួប! នេះ​មូលហេតុ​និង​វិធី​ព្យាបាល​មុន​ខ្នង ដែល​អ្នក​ត្រូវ​ដឹង

មុន​ខ្នង​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ ដែល​មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ។ វា​ប៉ះពាល់​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​នារីៗ​ដែល​និយម​ចូលចិត្ត​ការ​ពាក់​អាវ​វាល​ខ្នង ដោយ​វា​បាន​រាំងស្ទះ​ការ​បង្ហាញ​ភាព​ដ៏​ស៊ិចស៊ី​នៃ​សាច់​ខ្នង​ខាង​ក្រោយ​នោះ​បាន។

តើ​មូលហេតុ​អ្វី​ទៅ​បណ្តាល​ឲ្យ​កើត​មាន​មុន​ខ្នង?

Ice_screenshot_20211107 135859

យោង​តាម​គ្រូ​ពេទ្យ​ជំនាញ​រោគ​សាល​ស្បែក បាន​ឲ្យ​ដឹង​ថា ខ្នង​ជា​កន្លែង​ដែល​ងាយ​នឹង​បើក​ញើស​ច្រើន​បំផុត។ ដូច្នេះ​ហើយ​បរិមាណ​នៃ​បាក់តេរី មេរោគ​ជា​ច្រើន​ងាយ​នឹង​មក​ប្រមូល​ផ្តុំ​នៅ​ទី​នេះ ហើយ​វា​គួប​ផ្សំ​នឹង​ភាព​កខ្វក់​ចេញ​ពី​សំលៀកបំពាក់​ផង អ៊ីចឹង​គឺ​ងាយ​នឹង​នាំ​ឲ្យ​កើត​មាន​យ៉ាង​ឆាប់​រហ័ស ពេល​ផ្អាប់​ជាមួយ​ញើស។

-->

ការ​ផលិត​លើស​នៃ​ក្រពេញ Sebaceous នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស បូក​ផ្សំ​នឹង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ស្រ្តេស ភាព​តានតឹង សម្ពាធ​ខ្លាំង​ពេក​ដោយសារ​ការងារ គ្រួសារ ផ្លូវ​ចិត្ត ក៏​វា​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មុន​លើ​ខ្នង​នេះ​ផង​ដែរ។

វិធី​ព្យាបាល​មុន​ខ្នង៖

Tri Tham Mong Bang Chanh

ការ​ព្យាបាល​ដោយ​ឆាប់​ទទួល​បាន​ប្រសិទ្ធភាព​បំផុត ក្នុង​ករណី​ដែល​មុន​ខ្នង​នោះ ស្ថិត​នៅ​សភាព​ស្រាល ពុំ​មាន​ស្នាម​កន្ទួល​ក្រហម​ឡើង​ធំ​ឬ​រីករាល​ដាល​ច្រើន ពោល​ត្រឹម​តែ​ជា​ស្នាម​ខ្មៅ​តូចៗ ឬ​ក្រហម​ស្រាលៗ គឺ​វា​ងាយ​នឹង​ព្យាបាល​ជា​សះស្បើយ​ទេ។

វិធី​សាមញ្ញ​បំផុត គឺ ជ្រើសរើស​យក​ចំណិត​ក្រូចឆ្មារ​ដែល​ហាន់​រួច មក​ដុស​ខាត​ នៅ​លើ​ស្បែក​ឬ​ទីតាំង​ដែល​មាន​បញ្ហា​មុន។ ទម្លាប់​ធ្វើ​បែប​នេះ​ប្រហែល ២ ទៅ ៣ ដង/សប្តាហ៍។

Ice_screenshot_20211107 135904

វិធី​មួយ​ផ្សេង​ទៀត​គឺ​ប្រើប្រាស់​ប្រេង​អូលីវ ក៏​អាច​ព្យាបាល​មុន​ខ្នង​ ហើយ​ថែម​ទាំង​ផ្តល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ស្រីៗ​អាច​ប្រើប្រាស់​ប្រេង​អូលីវ ដោយ​យក​វា​មក​លាប​លើ​ស្បែក​ដែល​មាន​បញ្ហា​មុន​នោះ ទុក​ចោល​រយៈ​ពេល ១៥ ទៅ ២០ នាទី​សឹម​លាង​ទឹក​ចេញ។

វិធី​ចុង​ក្រោយ​គឺ ការ​ប្រើប្រាស់​ទឹក​ឃ្មុំ ដោយ​វា​អាច​ព្យាបាល​ស្នាម​ក្រហម​លើ​ស្បែ ដូច្នេះ​យក​វា​មក​លាប​លើ​ស្បែក​ដូច​ប្រេង​អូលីវ​ដែរ ហើយ​បើ​អាច​ម៉ាស្សា​ថ្នមៗ​គឺ​កាន់​តែ​ល្អ ទុក​ចោល ១៥ ទៅ ២០ នាទី​សឹម​លាង​ទឹក​ចេញ​ជា​ការ​ស្រេច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក