«សន្សើមរាត្រី » ប្រលោមលោកថ្មី BL គ្រាន់តែបើកបង្ហាញក្របមុខទទួលបានការចាប់អារម្មណ៍ខ្លាំង

« បើថ្ងៃណាមួយ ពួកយើងពិតជាត្រូវបែកគ្នាមែន បងសុំប្រើពេលទាំងអស់ចាប់ពីវិនាទីនេះ កាន់ដៃអូនឱ្យជាប់ ហើយធ្វើឱ្យអូនញញឹមឱ្យបានច្រើនបំផុត ហើយបើថ្ងៃណាមួយ ដៃរបស់អូនលែងមានកម្ដៅទៀត នោះក៏មានន័យថាបេះដូងរបស់បងប្រែទៅជាត្រជាក់កករួចរាល់ហើយដែរ... » នេះគឺជា ប្រយោគមួយឃ្លានៅក្នុងសៀវភៅប្រលោមលោកថ្មីបែប BL ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ។

248046773_438793217663079_4330899680245405323_n

246290288_434355618106839_7848314749250468861_n

សៀវភៅប្រលោមលោកថ្មីបែប BL ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងទោះទើបតែទទួលបើកកក់ដំបូងនេះ មានចំណងជើងថា « សន្សើមរាត្រី » គឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធដែលមានឈ្មោះល្បីនៅក្នុងពិភពប្លុក Wordpress ដោយអ្នកនិពន្ធរូបនេះល្បីខ្លាំងនៅក្នុងការនិពន្ធប្រលោមលោកបែបខ្លី និងវែង ប្រភេទ BL ក្តៅៗ និងស៊ីជម្រៅ។

249367339_445886936953707_7736419812695127923_n

ពេលនេះអ្នកនិពន្ធ សួន សុបិន បានចាប់មកប្រឡូកជាមួយនឹងការនិពន្ធប្រលោមលោកផលិតជាសៀវភៅវិញម្តង ដោយទទួលបានការសហការផលិតដោយ « ចត្វាផ្លឹស » គ្រាន់តែបើកបង្ហាញរូបក្របសៀវភៅទទួលបើកកក់ដំបូងសោះ « សន្សើមរាត្រី » បានទទួលការកម្មង់កក់មុនយ៉ាងច្រើនសន្ធឹកសន្ធាប់។

- តម្លៃពេញ ៩$ ឬ ៣៦០០០រៀល (កម្រាស់ ≈ ៥០០ទំព័រ អមដោយរូបភាព)

- កក់ថ្ងៃនេះត្រឹមតែ ៧$ ឬ ២៨០០០រៀល (ចំណេញ ២$ សម្រាប់តែការបង់ប្រាក់មុនប៉ុណ្ណោះ)

- កក់ថ្ងៃនេះត្រឹមតែ ៨$ ឬ ៣២០០០រៀល (ចំណេញ ១$ បង់ប្រាក់តាមក្រោយ)

250808434_442220553987012_5875175122131928203_n

សម្រាប់វិធីកក់ សៀវភៅ សូម Inbox ឬ Comment ទៅកាន់គណនីហ្វេសប៊ុកផេក ចត្វាផ្លឹស បញ្ជាក់នូវ៖

១. ចំនួនសៀវភៅដែលចង់កក់

២. លេខទូរស័ព្ទ និងទីតាំងអ្នកទទួល

៣. ជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូន (កាពីតូល, វីរៈប៊ុនថាំ ឬJ&T) ដោយ ថ្លៃសេវាវេរប្រាក់ និងថ្លៃដឹកជញ្ជូនជាបន្ទុករបស់អ្នកទិញ។ ចំពោះ វិធីបង់ប្រាក់៖ តាម ABA: 070 778 153 (SUONG MAK) ឬតាមភ្នាក់ងារវីង ទ្រូម៉ាន់នី និង អ៊ី-ម៉ាន់នី (លេខអ្នកទទួល៖ 070 778 153)។ ចំពោះសៀវភៅ នឹងទទួលបាន ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា តទៅ។

246242274_438690817673319_3204875843893784882_n

ហើយកាន់តែពិសេសសម្រាប់ការកក់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២១ នេះ ការកក់មុនដំបូងមានតម្លៃត្រឹមតែ ៧$ ថែមទាំងមានការថែមជូនស្នៀតសៀវភៅក្តីស្រឡាញ់ ២សន្លឹក និងក្រដាសជូតទឹកភ្នែក ១កញ្ចប់ផងដែរ។

252018295_446994156842985_1943979471684468837_n

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧០ ៧៧៨ ១៥៣/០១២ ៧៧៨ ១៥៣ ឬ តាមរយៈគណនីហ្វេសប៊ុកផេក ៕

248683370_445114410364293_5748033191814784587_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: