ចាប់យ័ន្តនាំសំណាងតាមថ្ងៃកំណើត ទស្សន៍ទាយជោគវាសនា លាភធំលាភតូច ដែលនឹងហូរចូលឆាប់ៗនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅថ្ងៃអនាគត តាមរយៈការរើសសន្លឹកយ័ន្តនាំសំណាងតាមថ្ងៃកំណើត ហើយអានចម្លើយខាងក្រោម ។

ទំនាយសម្រាប់មនុស្សកើតថ្ងៃច័ន្ទ

PicsArt_11 07 10.49.12

ការព្យាករណ៍សន្លឹកយ័ន្តលេខ 56

ការរំពឹងទុករបស់អ្នកនឹងក្លាយជាការពិតនាពេលអនាគត អ្នកគ្រាន់តែត្រូវពេលវេលាបន្តិចដើម្បីជាឧបករណ៍នាំផ្លូវ ។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតចំពោះមនុស្សជុំវិញខ្លួន ជាមនុស្សដែលអ្នកតែងតែគិតថាជាមនុស្សគួរឲ្យទុកចិត្តបំផុត គេអាចនឹងលួចចាក់អ្នកពីក្រោយខ្នងបាន ។

ទំនាយសម្រាប់មនុស្សកើតថ្ងៃអង្គារ

PicsArt_11 07 10.49.29

ការព្យាករណ៍សន្លឹកយ័ន្តលេខ 70

ជោគវាសនានឹងនាំអ្នក ទៅរកភាពជោគជ័យដ៏អស្ចារ្យ អ្វីដែលអ្នករំពឹងទុកនឹងក្លាយជាការពិតដូចជាអព្ភូតហេតុ អាចមានឱកាសក្លាយជាអ្នកមានមួយប៉ប្រិចភ្នែក មានទ្រព្យសម្បត្តិអណ្តែតចូល តែត្រូវ​ដឹង​ថា​ខណៈ​ពេល​ដែល​ការងារ​ និង​លុយ​កាក់ស្ថិត​ក្នុង​ទិសដៅ​កើនឡើងជាលំដាប់ តែសេចក្ដីស្រឡាញ់ ឬសុខភាពរបស់អ្នកអាចថយចុះ ។

ទំនាយសម្រាប់មនុស្សកើតថ្ងៃពុធ

PicsArt_11 07 10.49.50

ការព្យាករណ៍សន្លឹកយ័ន្តលេខ 47

ជោគវាសនារបស់អ្នក នឹងរីកចម្រើនមើលឃើញយ៉ាងច្បាស់ ជាពិសេស​សំណាង​ក្នុង​ការ​ទំនាក់ទំនង​ ឬការ​សម្របសម្រួល​ ងាយស្រួល​ទិញ​ចូលលក់​ចេញ​​ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតក្នុងស្ថានភាពលំបាកនឹង​មាន​មនុស្ស​មក​ជួយ។

ទំនាយសម្រាប់មនុស្សកើតថ្ងៃព្រហស្បតិ៍

PicsArt_11 07 10.50.05

ការព្យាករណ៍សន្លឹកយ័ន្តលេខ 30

លាភសំណាងក្នុងការងារអាចទទួលបានដោយការជួយជ្រោមជ្រែងពីអ្នកមានបុណ្យស័កិ្ត បានទទួលដំបូន្មានល្អ ឬការលើកតម្កើងព្រមទាំងឱកាសល្អៗ វាជាច្រកចូលសម្រាប់វឌ្ឍនភាពនាពេលអនាគត នៅពេលដែលបុណ្យអ្នកមកដល់អ្នកនឹងទទួលបានឱកាសទាំងនោះ តែត្រូវប្រយ័ត្ន​ភ្លើង​ច្រណែនផង អាចនាំឲ្យដាច់លាភ ។

ទំនាយសម្រាប់មនុស្សកើតថ្ងៃសុក្រ

PicsArt_11 07 10.50.20

ការព្យាករណ៍សន្លឹកយ័ន្តលេខ 64

នឹងមានមនុស្សប្រុសនាំលាភសំណាងមក អ្វីដែលអ្នករំពឹងទុកទំនងជាក្លាយជាការពិត តែអ្វីដែល​រំពឹង​ត្រូវ​ជា​របស់​ដែល​មិន​លើស​ពី​កម្មផល​របស់​ខ្លួន បើសង្ឃឹមលើអ្វីដែលហួសពីសមត្ថភាពគួរតែពិចារណាពីលទ្ធភាពបន្តិច។

ទំនាយសម្រាប់មនុស្សកើតថ្ងៃសៅរ៍

PicsArt_11 07 10.50.40

ការព្យាករណ៍សន្លឹកយ័ន្តលេខ 28

ជីវិតនឹងសុខដុមនិងរលូន ជាជីវិតបែបសាមញ្ញ មិនមានឧបសគ្គច្រើន នេះចាត់ទុកថាជាសំណាងមួយដែរ សូមចាំថាជីវិតមនុស្សមានសុភមង្គលបំផុត គឺបានរស់នៅយ៉ាងសុខសាន្តត្បិតវាសាមញ្ញតែមានផាសុកភាព។

ទំនាយសម្រាប់មនុស្សកើតថ្ងៃអាទិត្

PicsArt_11 07 10.51.05

ការព្យាករណ៍សន្លឹកយ័ន្តលេខ 62

វាសនាឋានសួគ៌អាចប្រែក្លាយសត្រូវទៅជាមិត្ត  ជីវិតនឹងកាន់តែច្បាស់លាស់ និងមានសេចក្ដីសុខជាងពេលណាៗទាំងអស់ ក្នុង​ន័យ​នេះសត្រូវដ៏សាហាវនឹងត្រូវចាញ់បាបកម្មខ្លួនឯង ពេលនេះប្រសិនបើអ្នកត្រូវប្រកួតប្រជែង ឬយកឈ្នះអ្វីមួយអ្នកនឹងជោគជ័យ ៕

ប្រភព៖ Knongsrok