ជូនចំពោះគូស្នេហ៍ទាំងឡាយ អានហើយ គួរគិតពិចារណា !

មនុស្សពីរនាក់ស្រឡាញ់គ្នាយូរទៅ ដឹងចិត្តគ្នាពេកទៅ អាចនឹងប្រែជាសាងនូវកំហុសឆ្គងដោយអចេតនា ស្គាល់ចិត្តគ្នាពេក អាចនឹងលែងសូវយកចិត្តទុកដាក់ចំពោះគ្នា​... មនុស្សប្រុស អាចនឹងមានការធ្វេសប្រហែស មិនសូវអើពើនឹងមនុស្សខ្លួនស្រឡាញ់ ខណៈពេលដែលមនុស្សស្រី កាន់តែយកចិត្តទុកដាក់ ខ្វាយខ្វល់ចំពោះទង្វើរបស់ដៃគូ មនុស្សស្រីរឹតតែគិតច្រើន ប្រសិនបើគូស្នេហ៍ ប្រែជាព្រងើយកន្តើយចំពោះនាង ... មនុស្សប្រុសអាចគិតថា ជារឿងតូចតាច ឬមនុស្សស្រីរឿងច្រើន រឿងតិចតួច ក៏គិតដែរ ... តែការពិតទៅ គឺមកពីនាងខ្វល់ចំពោះអ្នក យកចិត្តទុកដាក់ចំពោះសកម្មភាពរបស់អ្នក ព្រោះតែនាងស្រឡាញ់អ្នក។

Image_2021 11 05_224529

ប្រសិនបើថ្ងៃណាមួយ អ្នកឈ្លោះគ្នា ព្រោះតែរឿងទាំងនេះ សូមកុំអាលនិយាយពាក្យថា បែក គួរតែសួរខ្លួនឯងសិនថា ៖

- ហេតុអ្វី អ្នកទាំងពីរព្រមចាប់ផ្ដើមជាមួយគ្នា សម្រេចចិត្តរស់នៅជាមួយគ្នា?

- បើអ្នកទាំងពីរឈ្លោះប្រកែកគ្នា សូមរកវិធីនិយាយគ្នាដោយសន្តិវិធី រកហេតុផលដោយសេចក្ដីត្រជាក់ កុំក្ដៅខ្លាំងពេក!

- តើអ្នកនៅតែស្រឡាញ់នាង ឬគាត់ដែរឬទេ?

- ឈ្លោះគ្នាហើយ ស​ប្បាយចិត្ត​ ឬកើតទុក្ខ?

ហើយក៏នៅមានសំណួរជាច្រើន ដែលអ្នកគួរតែសួរខ្លួនឯង ដើម្បីស្រោចស្រង់ទំនាក់ទំនងរវាងអ្នកទាំងពីរឡើងវិញ។ អ្នកត្រូវដឹងថា​ មនុស្សពីរនាក់ស្រឡាញ់គ្នា មិនមែនថា មិនឈ្លោះគ្នានោះទេ តែអ្វីដែលសំខាន់ គឺការឈ្លោះ ដែលមានចេះរកវិធីដោះស្រាយជាមួយគ្នា ឈ្លោះហើយ ត្រូវត្រឡប់មករកគ្នាវិញ ដោយក្ដីស្រឡាញ់កាន់តែច្រើនជាងមុន។

Image_2021 11 05_224637

គូស្នេហ៍ដែលស្រឡាញ់គ្នាបានយូរ រស់នៅជាមួយគ្នាដល់ចាស់ គេក៏ឈ្លោះគ្នាច្រើនមិនអស់ដែរ ព្រោះរយៈពេល១ឆ្នាំ មានដល់ទៅ ៣៦៥ថ្ងៃ ដូច្នេះ ពេលវេលានៅជាមួយគ្នា ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ៥០ឆ្នាំ ឬលើសនេះ គឺមានពេលក្បែរគ្នា និងមានរឿងត្រូវជួបជាមួយគ្នាច្រើនណាស់ ដូច្នេះ គេចមិនផុតពីការឈ្លោះទាស់ទែង ថ្នាំងថ្នាក់ដាក់គ្នានោះឡើយ។ តែយ៉ាងណាក៏ដោយ ក៏គេមិនបែកគ្នា ព្រោះតែរឿងតូចតាចដែរ គេស្រលាញ់គ្នាបែបចាស់ទុំ ឈ្លោះគ្នាក៏បែបមនុស្សដឹងក្ដី ដូច្នេះ ជីវិតគូរបស់គេ ក៏ល្អប្រសើរទៅតាមហ្នឹងដែរ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: