Baking soda គឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងការធ្វើបង្អែមផ្សេងៗ។ ដោយសារតែមានសារធាតុបំពង វាអាចធ្វើឱ្យបង្អែមដុតនំនោះមានក្លិនក្រអូបឈ្ងុយ។ ប៉ុន្តែតើអ្នកដឹងទេថា baking soda ក្រៅពីធ្វើឱ្យមានអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់? ក៏អាចប្រើជាគ្រឿងផ្សំសម្រាប់ចិញ្ចឹមស្បែកមុខឲ្យភ្លឺរលោងបានដែរ។
ម្សៅ Baking soda + ទឹក៖ បំបាត់ការរលាកមុន កាត់បន្ថយក្រហម
នៅពេលដែលរលាកមុនឬក្រហម ដោយសារការរលាក Baking soda អាចជួយបាន។ ដោយគ្រាន់តែលាយម្សៅ baking soda ២ស្លាបព្រាបាយ ជាមួយនឹងទឹកត្រជាក់ ២ស្លាបព្រាបាយ រួចកូរឱ្យរលាយចូលគ្នា។ បន្ទាប់មកលាបលើកន្លែងកើតមុនដែលរលាកឬក្រហម ទុកចោល៥នាទី លាងទឹកចេញជាការស្រេច។ វានឹងជួយកាត់បន្ថយការរលាក ឬក្រហមដែលបណ្តាលមកពីមុន។
ម្សៅ Baking soda + ទឹកឃ្មុំ + ទឹក៖ បំបាត់មុន
លាយម្សៅ baking soda ១-២ ស្លាបព្រាជាមួយទឹក,ទឹកឃ្មុំ ក្នុងបរិមាណសមស្របនៅលើមុខរបស់អ្នក រួចកូរគ្រឿងផ្សំទាំងអស់រហូតដល់ឡើងក្រែម ជូតលើមុខថ្នមៗ ធ្វើចលនាជារង្វង់លើមុខប្រហែល ១-២ នាទី បន្ទាប់មកលាងចេញដោយទឹកស្អាត។
ម្សៅ Baking Soda + ទឹកដោះគោស្រស់ + ទឹកឃ្មុំ៖ ស្បែកទន់រលោង និងមានសំណើម
សម្រាប់នារីដែលមានបញ្ហាស្បែកស្ងួត គ្រើម អាចបន្ថែមភាពទន់ និងសំណើមដល់ផ្ទៃមុខ ដោយគ្រាន់តែយក baking soda លាយជាមួយទឹកដោះគោស្រស់ និងទឹកឃ្មុំ ច្របល់ចូលគ្នារហូតមានសាច់ក្រែម រួចលាបលើមុខថ្នមៗប្រហែល៥នាទី លាងទឹកចេញដោយទឹកស្អាត។ ម្សៅ Baking Soda នឹងជួយជម្រុះកោសិកាស្បែកចាស់ៗចេញ ខណៈពេលដែលទឹកដោះគោនិងទឹកឃ្មុំ បន្ថែមសំណើមដល់ស្បែក។
ម្សៅ Baking Soda + ទឹកឃ្មុំ + ស្ករ៖ ព្យាបាលបបូរមាត់ខ្មៅ
រូបមន្តនេះគឺសម្រាប់អ្នកដែលមានបបូរមាត់ខ្មៅ។ ម្សៅ Baking soda ដែលមានលក្ខណៈសម្បត្តិបំបាត់ស្នាមយ៉ាងមានប្រសិទ្ធភាពដែរ។ ដោយលាយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ច្របល់ចូលគ្នាឲ្យសព្វ។ បន្ទាប់មកបន្ថែមស្ករកន្លះស្លាបព្រា រួចយកវាមកជូតថ្នមៗ លាបលើបបូរមាត់ប្រហែល ២ នាទី បន្ទាប់មកលាងទឹកចេញ។ លាបជាមួយក្រែមលាបបបូរមាត់ ដើម្បីចិញ្ចឹម និងផ្តល់សំណើមដល់បបូរមាត់បន្ថែមជាការស្រេច៕
ប្រភព៖ បរទេស