នៅក្នុងផ្ទះ ប្រសិនសុខៗអ្នកស្រាប់តែឃើញរឿង ៣ នេះកើតឡើង នោះវាជាសញ្ញាមិនល្អទេ ព្រោះជាប្រផ្នូលអាក្រក់៖
៣) កំពប់ដបអំបិល
ដបដាក់អំបិលសុខៗកំពប់ ឬធ្លាក់បែក វាជាប្រផ្នូលអាក្រក់ ដែលគេជឿថា វាអាចផ្សារភ្ជាប់ទៅនឹងការកុហក ការក្បត់ និងសញ្ញានៃសំណាងអាក្រក់។ គូស្វាមីភរិយា អាចទាស់ពាក្យ ខ្វែងគំនិតគ្នា ឬអាចមានអ្នកទីបីចូលមកបំបែកបំបាក់បាន។
ក្នុងកំឡុងពេលនេះ អ្នកគួរតែមានវិធីបន្សាប ដោយយកអំបិល មកបោះលើខ្វែងស្មា គេជឿថារបៀបនេះ អាចបន្សាបវិញ្ញាណអាក្រក់បាន។
២) ត្រីក្នុងអាង ឬរុក្ខជាតិងាប់
ប្រសិនឃើញត្រីដែលយើងចិញ្ចឹមក្នុងអាង សុខៗងាប់ដោយមិនដឹងមូលហេតុ បើទោះបីអ្នកបានមើលថែ យកចិត្តទុកដាក់ទៅលើវាសព្វគ្រប់ហើយនោះ ក៏ជាប្រផ្នូលមួយ ដែលឲ្យតម្រុយថាសំណាងមិនល្អ បម្រុងនឹងចូលមកក្នុងជីវិតអ្នក។
ដូចគ្នាទៅនឹងរុក្ខជាតិមួយចំនួន ដែលស្រោចទឹករៀងរាល់ថ្ងៃ តែបែរជាក្រៀមស្វិតស្រពោន នោះក៏ជាសញ្ញាលុយកាក់អាចមានការធ្លាក់ចុះ ឬការរកស៊ីអ្វីមិនបានចំណេញដូចការចង់បាន ដូចការគ្រោងទុក។
១) អាសនៈផ្អៀង ឬធ្លាក់
អាសនៈជាទីសក្ការដែលសំខាន់បំផុតនៅក្នុងផ្ទះ តែបើសុខៗទីតាំងនោះ មានការប្រែប្រួល ផ្អៀង ធ្លាក់ ឬឆេះ ដោយគ្មានមូលហេតុ នោះជាប្រផ្នូលអាក្រក់ខ្លាំងណាស់។
វាអាចបង្ហាញពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារដែលមានការធ្លាក់ចុះ ឬជួបបញ្ហានៅពេលដ៏ខ្លីខាងមុខ ដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក