គ្រប់គ្នាប្រហែលជាធ្លាប់បានដឹងថា បុរសជាប្រភេទមនុស្សដែលមានកម្លាំងចិត្ត កម្លាំងកាយខ្លាំងជាងស្រី្ត។ ប៉ុន្តែទោះយ៉ាងណាក្ដី ក្នុងនាមជាភរិយាម្នាក់ ត្រូវចេះស្វែងយល់នឹងលើកទឹកចិត្តស្វាមីឲ្យបានគ្រប់គ្រាន់ ទោះជាកំពុងស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ ហើយស្រ្តីមានប្រាជ្ញាក៏ត្រូវចាំជួយស្វាមីជានិច្ច អំឡុងពេលប្តីធ្លាក់ចូលក្នុងករណីយ៉ាប់ៗ ទាំង ៣ ដូចខាងក្រោមនេះ។
នៅពេលដែលអាជីពធ្លាក់ចុះ
ពេលអាជីពជួបបញ្ហា អារម្មណ៍របស់បុរសក៏ធ្លាក់ចុះ ធ្លាក់ទឹកចិត្ត ឬអាចធ្លាក់ចូលទៅក្នុងផ្លូវនៃការលេងល្បែងស៊ីសងនិងផឹកស្រា ដើរផឹកស៊ីសប្បាយជាមួយស្ត្រីផ្សេងទៀត ប្រសិនបើប្រពន្ធដឹងហើយនៅតែព្រងើយកន្តើយបន្ទោសថា គ្មានប្រយោជន៍ ហើយអាពាហ៍ពិពាហ៍ក៏អាចត្រូវបែកបាក់គ្នាជាក់ជាមិនខាន។ ជាពិសេសពេលដែលប្រពន្ធមិនមានអារម្មណ៍ខ្វល់ខ្វាយពីប្តី ងាយធ្លាក់ចូលក្នុងដៃនារីផ្សេង ថែមទាំងមានគំនិតបោះបង់ចោលប្រពន្ធកូនទៀតផង។ ហេតុដូចនេះ ស្ត្រីដែលមានប្រាជ្ញាមិនគួរព្រងើយកន្តើយនឹងអារម្មណ៍របស់ស្វាមីទេ ពិសេសពេលជួបការលំបាក សូមលើកទឹកចិត្ត យកចិត្តទុកដាក់ កុំបន្ទោស។
នៅពេលដែលមិនមានការគោរពគ្នា
បុរសគឺជាមនុស្សដែលមានទម្រង់ខ្ពស់ ពួកគេមិនអាចទ្រាំនឹងការមើលងាយពីប្រពន្ធបានឡើយ។ លើសពីនេះទៅទៀត បុរសចូលចិត្តបង្ហាញភាពក្លាហានបង្កើតទំនាក់ទំនងជាមួយនារីម្នាក់ទៀត បើនៅក្នុងគ្រួសារគ្មានការគោរពគ្នា។ នៅផ្ទះបុរសប្រហែលជាគ្មានន័យអ្វីនៅក្នុងភ្នែកប្រពន្ធរបស់គាត់ទេ ប៉ុន្តែនៅពេលដែលចេញទៅដើរលេងតាមដងផ្លូវជួបនារីចម្លែកដែលមានពាក្យផ្អែមល្ហែម ពួកគេអាចមានអារម្មណ៍ថា មានតម្លៃ មានសារៈសំខាន់ខ្លាំង និងមិនខ្លាចក្នុងការចំណាយប្រាក់របស់ពួកគេទៅលើនាង។
ពេលប្ដីប្រពន្ធឈ្លោះគ្នាបែបក្ដៅក្រហាយខ្លាំង
ពេលប្ដីប្រពន្ធឈ្លោះគ្នា បុរសជាច្រើនតែងតែចាកចេញ។ ទាំងនេះគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុត ដោយសារតែអស្ថិរភាពផ្លូវចិត្ត បុរសងាយនឹងដួល។ ទោះយ៉ាងណា បើមនុស្សស្រីចេះនិយាយពាក្យផ្អែមល្ហែមដូចទឹកឃ្មុំ បុរសងាយលង់ស្នេហ៍ណាស់។ ជាមួយគ្នានោះដែរ ការឈ្លោះប្រកែកគ្នាគឺជៀសមិនរួចទេនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែកុំធ្វើវាខ្លាំងពេក ព្រោះអាចរុញគ្រួសារឲ្យឈានដល់ការបែកបាក់គ្នាបនា។ ចូរយល់ស្របថា ទោះឈ្លោះគ្នាធំប៉ុណ្ណាក៏ដោយកុំចាកចេញទៅឲ្យសោះ៕
ប្រភព៖ បរទេស