តាម​ក្បួន៖ វត្ថុសិរីមង្គល ៣ នេះ​គួរ​តែ​មាន​ក្នុង​ផ្ទះ ដើម្បី​លើក​យីអ៊ុន ទាក់ទាញ​ទ្រព្យសម្បត្តិ

យោង​តាម​អ្នក​ជំនាញ​ខាង​ហុងស៊ុយ បាន​ណែនាំ​ឲ្យ​ម្ចាស់ផ្ទះ​ទាំង​ឡាយ​គួរ​លៃលក​ដាក់​របស់ ៣ នេះ​ខាង​ក្នុង​ឬ​ជុំវិញ​បរិវេណ​ផ្ទះ ព្រោះ​វា​អាច​ជួយ​លើក​យីអ៊ុន​ម្ចាស់​ផ្ទះ ជួយ​ទាក់ទាញ​ទ្រព្យ​សម្បត្តិ​ចូល​ដល់​គ្រួសារ និង​មាន​ភាព​តែ​ភាព​រុងរឿង​ជានិច្ច។ ហើយ​វា​ក៏​នឹង​កាត់​បន្ថយ​សំណាង​អាក្រក់ ឬ​បន្សាប​វិញ្ញាណ​មិន​ល្អ​ដែល​បម្រុង​នឹង​ចូល​មក​បៀតបៀន៖

៣) កូន​ឬស្សី

1

លើ​តុ​ការិយាល័យ ឬ​ក្នុង​ផ្ទះ គួរ​តែ​មាន​ថូ​តូច​មួយ​ដាក់​កូន​ឬស្សី ដោយ​វា​មាន​តម្លៃ​ទាប​ងាយ​ស្រួល​រក ហើយ​ក៏​មិន​ពិបាក​ថែ​ទាំង​ដែរ។ របស់​នេះ​ត្រូវ​បាន​គេ​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ ហើយ​អាច​នាំ​ឲ្យ​មក​នូវ​ថាមពល​វិជ្ជមាន​ចូល​មក​ដល់​ម្ចាស់​ផ្ទះ។

ជាង​នេះ​ពណ៌​បៃតង ក៏​មាន​ភាព​រស់រវើក អាច​បន្សុទ្ធ​ខ្យល់ ជួយ​ឲ្យ​សមាជិក​គ្រួសារ​ទទួល​បាន​ធូរស្រាល និង​បន្ធូរ​អារម្មណ៍​បន្ទាប់​ពី​ការ​ហត់នឿយ​ពេញ​មួយ​ថ្ងៃ​ថែម​ទៀត​ផង។

២) សិង្ហ ឬ​សិង្ហ​ខៀវ

2

ជា​របស់​បង្ហាញ​ពី​អំណាច ដែល​វា​អាច​ទាក់ទាញ​សំណាង និង​លុយ​ចូល​ផ្ទះ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា អាច​ការពារ​ទ្រព្យសម្បត្តិ​មិន​ងាយ​ឲ្យ​របូត​ចេញ​ពី​ដៃ​ម្ចាស់ផ្ទះ​ផង​ដែរ ជា​រួម​ការ​ខាតបង់​ផ្សេងៗ​នឹង​មិន​ងាយ​កើត​ឡើង​ឡើយ។

អ្នក​គួរ​តែ​ដាក់​រូប​សិង្ហ ឬ​សិង្ហ​ខៀវ នៅ​ទីតាំង​មាត់​ទ្វារ​ចូល​ផ្ទះ ដើម្បី​ទាក់ទាញ​លំហូរ​សំណាង​ល្អ​ចូល​មក​ក្នុង​ផ្ទះ​ឆិបៗ។

១) កង្កែប​ពាំ​កាក់

3

វា​ត្រូវ​បាន​គេ​ស្គាល់​ជា​របស់​នាំ​លាភ ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ក្បួន​ហុងស៊ុយ។ កង្កែប​ពាំ​កាក់​មិន​ត្រឹម​តែ​នាំ​លុយ​ចូល​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ថែម​ទាំង​ជួយ​គ្រួសារ​ឲ្យ​ជៀស​ផុត​ពី​សំណាក់​អាក្រក់ និង​បន្សាប​ថាមពល​មិន​ល្អ​បាន​ទៀត​ផង។ យ៉ាង​ណា​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ដាក់​រូប​ប្រភេទ​នេះ​តែ​មួយ​ប៉ុណ្ណោះ ហើយ​ជ្រើសរើស​ទីតាំង​សមស្រប​មួយ ដោយ​មិន​ណែនាំ​ឲ្យ​ដាក់​ច្រើន​ពេក​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក