កុំចង់តាមឃ្លាន! អ្នកជំងឺប៉ុន្មានប្រភេទនេះ ដាច់ខាតកុំលូកឲ្យសោះ បើមិនចង់ឲ្យយ៉ាប់យុឺនលើសដើមទេ

មនុស្សមួយចំនួនប្រហែលជាដឹងថា "គីមឈី" មានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ដោយសារវាអាចជួយបង្កើនបាក់តេរីល្អក្នុងពោះវៀន ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការរំលាយអាហារ ប៉ុន្តែ សូមចងចាំថា ការទទួលទានគីមឈីក៏ត្រួវមានការប្រុងប្រយ័ត្នលើចំណុចមួយចំនួនដូចខាងក្រោមនេះផងដែរ។

គីមឈីមានជាតិ fermented

គីមឈី គឺជាអាហារដែលមានជាតិ fermented ជាមួយនឹងការបន្ថែមសារធាតុ "អំបិល" ច្រើនពេក។ ដូច្នេះ​ រសជាតិ​ប្រៃ​នៃ​សូដ្យូម​គឺជា​អ្វី​ដែលអ្នក​ត្រូវតែ​ដឹងជាចាំបាច​ ហើយប្រសិនបើ​អ្នក​មាន​ជំងឺ​តម្រងនោម លើស​ឈាម គួរតែ​ចៀសវាង​ ឬញ៉ាំក្នុងបរិមាណត្រឹមត្រូវបំផុត។

គីមឈីមានរសជាតិហឹរពេក

អ្នក​ដែល​មាន​បញ្ហា​ក្រពះ និង​ពោះវៀន ប្រសិនបើ​ទទួលទាន​គីមឈី​ដែល​មាន​រសជាតិ​ហឹរ​ក្នុង​បរិមាណ​ច្រើន អាចនឹងបណ្ដាលឲ្យរលាកក្រពះ និងពោះវៀនធ្ងន់ធ្ងរណាស់។

*ចំណាំ

ការទទួលទានគីមឈីក្នុងបរិមាណសមរម្យ នឹងអនុញ្ញាតឱ្យអ្នកទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីគីមឈី។ អ្នក​អាច​ញ៉ាំ​គីមឈី​ក្នុង​បរិមាណ​តិចតួច ជារៀងរាល់ថ្ងៃ ម៉្យាងទៀត ញ៉ាំគីមឈីក្នុងទម្រង់ជាស៊ុបគីមឈី ជាមួយសាច់ និងតៅហ៊ូ ឬបាយ កាន់តែធ្វើឱ្យអាហារមានជីវជាតិកាន់តែឆ្ងាញ់ទៀតផង។

ប្រភព៖ បរទេស