បន្ទាប់ពីអាយុ ៤០ ឆ្នាំអ្នកអាចសម្រេចសកម្មភាព ៤ នេះយ៉ាងលឿន បង្ហាញថា រាងកាយនៅតែក្មេងជាងវ័យនិងមានសុខភាពល្អណាស់

បន្ទាប់ពីអាយុ ៤០ ឆ្នាំ រាងកាយចាប់ផ្តើមដំណើរការនៃភាពចាស់កាន់តែលឿន មុខងាររាងកាយថយចុះ មិនថា សក់ ស្បែក តែងតែលេចឡើងនៃសញ្ញារិចរិល។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាដែលឈានដល់អាយុ ៤០ ឆ្នាំ ត្រូវបង្ហាញចេញនូវសញ្ញាច្បាស់ថា ចាស់នោះទេ ​បើអ្នក​នៅ​តែ​សម្រេច​បាន​វត្ថុ​ដូច​ខាង​ក្រោម នោះបញ្ជាក់ថា ​រាង​កាយក្មេង​ជាង​វ័យ។

មានចលនារហ័ស ការស៊ូទ្រាំល្អ

បន្ទាប់ពីអាយុ ៤០ ឆ្នាំ ការស៊ូទ្រាំរបស់រាងកាយនឹងធ្លាក់ចុះ ដែលបង្ហាញតាមរយៈការធ្វើលំហាត់ប្រាណ ការឡើងជណ្តើរបែរជាមានអារម្មណ៍ថាពិបាក ហើយនឹងមានអារម្មណ៍ដកដង្ហើមមិនដូចពីមុននោះទេ ប្រសិនបើមានសញ្ញានៃមុខងារសួតខ្សោយ ឬជំងឺពុកឆ្អឹង។ ផ្ទុយទៅវិញ បើរាងកាយនៅតែអាចបត់បែនបាន ធ្វើចលនាដោយមិនមានអាការៈឈឺខ្នង ឈឺជើង ដកដង្ហើមខ្លីៗនោះមានន័យថា ឆ្អឹង និងសន្លាក់នៅតែល្អ មុខងារបេះដូង និងសួតដំណើរការធម្មតា អ្នកនៅតែមានសុខភាពល្អ។

អាចដេកលក់យ៉ាងលឿន

ប្រសិនបើអ្នកគេងលក់លឿន ភ្ញាក់ពីគេងតិចតួចៗនៅពេលយប់ មិនយល់សប្តិ មិនវិលវល់ គឺជាសញ្ញាល្អ។ នៅក្រោយអាយុ ៤០ ឆ្នាំ រាងកាយមានការប្រែប្រួលជាច្រើន អ្នកខ្លះពិបាកគេង គេងមិនលក់ ប៉ុន្តែបើអ្នកនៅតែគេងលក់ស្រួល រាងកាយរបស់អ្នកមានសុខភាពល្អ ហើយដើម្បីបង្កើនការគេង អ្នកអាចផឹកទឹកដោះគោ ឬត្រាំជើងមុនពេលចូលគេង។

មានរបួសឆាប់ជាសះស្បើយ

ជាមួយនឹងមុខរបួសណាមួយ ប្រសិនបើវាជាសះស្បើយយ៉ាងឆាប់រហ័សនោះមានន័យថា រាងកាយដំណើរការបានត្រឹមត្រូវមានសមត្ថភាពក្នុងការជាសះស្បើយដោយខ្លួនលឿន។ ផ្ទុយទៅវិញ បើវាគ្រាន់តែជាមុខរបួសតូចតាច ដែលចំណាយពេលយូរក្នុងការព្យាបាល នោះគឺជាសញ្ញាមួយបង្ហាញថា សុខភាពគឺ "ធ្លាក់ចុះណាស់"។

ការបន្ទោរបង់រហ័ស

ស្ថានភាពនៃពោះវៀនឆ្លុះបញ្ចាំងច្រើនអំពីសុខភាព ព្រោះវា​ជា​យន្តការ​មួយ​ដើម្បី​កម្ចាត់​កាកសំណល់ និង​សារធាតុពុល​ចេញ ជួយ​ឱ្យ​រន្ធ​គូថ​មាន​សុខភាព​ល្អ​។ ប៉ុន្តែ បើមិនបន្ទោរបង់យូរ កាកសំណល់នឹងកកកុញក្នុងរាងកាយ បង្កើតជាតិពុលល្អបន្តិចម្តងៗ បង្កបញ្ហាដូចជាពោះវៀន និងក្រពះជាក់ជាមិនខាន។ផ្ទុយទៅវិញ ប្រសិនបើក្រោយអាយុ ៤០ ឆ្នាំ អ្នកនៅតែរក្សាចលនាពោះវៀនបានរលូន ដោយមិនមានការទល់លាមក មុខងាររំលាយអាហាររបស់អ្នកនៅតែមានសុខភាពល្អ និងដំណើរការល្អ នោះបញ្ជាក់ថា អ្នកមានសុខភាពល្អណាស់។

ប្រភព៖ បរទេស