កម្រងផ្កាភួងនាំសំណាង ប្រាប់ពីអាថ៌កំបាំងពិតកប់ជ្រៅនៅក្នុងជីវិត ដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសកម្រងផ្កាមួយភួងដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

IMG_20211102_120208_124

 

កម្រងទី 1

011612

អ្នក​គឺ​ជា​មនុស្ស​ល្អមិនថាចូលក្នុងសង្គម ឬបរិយាកាសបែបណា អ្នកក៏នៅតែអាចរក្សាគោលជំហរខ្លួនឯងបានជានិច្ច ។ អ្នក​ជា​មនុស្ស​ឆ្លាត ស្មោះត្រង់ មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់ ថែមទាំងមានមន្តស្នេហ៍ពីធម្មជាតិ មានឧត្តមគតិដ៏ប្រពៃ ។

អ្នក​ក៏ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្វែង​យល់​បទ​ពិសោធ​ថ្មីៗ ដំណើរ​ផ្សងព្រេងនិង​រៀនពីបទពិសោធន៍ផ្ទាល់ខ្លួន ជាជាងអានសៀវភៅឬ ស្តាប់តែគេនិយាយ ។

ថែមទាំងមិនចូលចិត្តឲ្យនរណាត្រួតត្រា បញ្ជាអ្នកឲ្យធ្វើនេះធ្វើនោះតាមតែអំពើចិត្តឡើយ ព្រោះអ្នកជាមនុស្សមានការទទួលខុសត្រូវលើខ្លួនឯង ។

លើសពីនេះអ្នកក៏មិនមែនជាមនុស្សឆេវឆាវ ឆាប់ខឹង យល់តែពីចិត្តខ្លួនឯងដែរតែបើជួបមនុស្សចង់លេងខ្សែលើ អ្នកនឹងមិនអត់ឱន់ឲ្យឡើយ ។

កម្រងទី 2

021612

ធម្មតានៅពេលអ្នកនិយាយជាមួយនរណាម្នាក់  អ្នកតែងតែបន្ទាបខ្លួន និស្ស័យរបស់អ្នកធ្វើឱ្យជីវិតរបស់អ្នករីកចម្រើន មានតែមនុស្សចង់រាប់អាន ។

តែពេលខ្លះអ្នកបែរជារឹងទទឹង ឆាប់ខឹងឆាប់ឆេវឆាវ បើនិយាយថាទេមួយម៉ាត់ហើយ ទោះឲ្យប៉ុន្មានក៏មិនអាចប្តូរចិត្តរបស់អ្នកបានដែរ។

ដែលវាផ្ទុយពីរូបរាង​ស្រទន់​ និង​មាន​មន្ត​ស្នេហ៍​នៅ​ខាង​ក្រៅ តែនៅខាងក្នុងចិត្តគឺស្មុគស្មាញពិបាកយល់ទៅវិញ ។

ជាក់ណាស់នេះជាចរិតមនុស្សច្នៃប្រឌិត ចូលចិត្តធ្វើការដោយការស្រមើលស្រមៃនិងអារម្មណ៍ខាងក្នុង ចូលចិត្តធ្វើការយ៉ាងសន្សឹមៗមិនបង្ខំ ។

លើសពីនេះ អ្នកជាមនុស្សគិតអ្វីនិយាយហ្នឹង មិនសូវជាចេះនិយាយផ្អែមល្ហែមបញ្ចេញបញ្ចូលវាយអែបស៊ីអប អាក្រក់ថាអាក្រក់ ល្អថាល្អ ម្ល៉ោះហើយមនុស្សដែលមានចរិតស៊ីជោរមិនសូវជាចូលចិត្តអ្នកប៉ុន្មានទេ មនុស្សមិនស្គាល់អាចគិតថាអ្នករឹក តែអ្នកដែលស្គាល់អ្នកច្បាស់នឹងដឹងថាអ្នកជាមនុស្សត្រង់គួរឲ្យរាប់អាន ។

កម្រងទី 3

031612

អ្នកជាមនុស្សពូកែនិយាយពូកែច​ចារ តែនរណាទៅដឹងមនុស្សពូកែនិយាយ ពូកែកំប្លុកកំប្លែងដូចអ្នក បែរជាមាន​អារម្មណ៍​ធុញ​ទ្រាន់​ ច្របូកច្របល់ នៅពេល​ការ​ខិត​ខំ​ប្រឹង​ប្រែងមិន​ទទួលបាន​លទ្ធផលល្អត្រឡប់​មក​វិញ អ្នកនឹងមានអារម្មណ៍បាក់ទឹកចិត្ត ហើយហត់នឿយយ៉ាងខ្លាំង ។

តែអ្នកមិនមែនជាមនុស្សខ្លាចញញើតរត់គេចពីបញ្ហាទេ ចរិតរបស់អ្នកជាមនុស្សហ៊ានស៊ីហ៊ានសង មានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានភាពឯករាជ្យ មានចិត្តរឹងប៉ឹង បើតាំងចិត្តធ្វើអ្វីហើយ ដឹងតែធ្វើរហូតដល់ទីបញ្ចប់ ។

ភាពខ្លាំងរបស់អ្នក ពេលខ្លះក៏ធ្វើឲ្យអ្នកដទៃមើលមកថាអ្នកជាមនុស្សក្បាលរឹង មិនចេះស្តាប់នរណា ធ្វើអ្វីតាមតែអំពើចិត្ត តែពួកគេមិនដឹងទេថាអ្នកគឺជាមនុស្សមានឧត្តមគតិ ។

កម្រងទី 4

041612

ធម្មតាអ្នកមិនមែនជាមនុស្សប៉ិនអួត ប៉ិនសម្ញែងទ្រព្យសម្បតិ្ត លុយឡាន ឬប៉ិនដ្រាម៉ាដូចគេទេ ព្រោះអ្នកច្បាស់ពីសមត្ថភាពខ្លួនឯង ដឹងថាគោលដៅខ្លួនគឺជាអ្វី ម្ល៉ោះហើយវាអត់ប្រយោជន៍ទេដែលត្រូវមកសម្ញែងទាំងដែលខ្លួនជំពាក់គេរុំកោះ ហើយនេះក៏មិនមែនជាចរិតអ្នកដែរ ។

អ្នកតែងតែផ្តល់សារៈសំខាន់លើមនុស្សជុំវិញខ្លួន គ្រួសារ និងមិត្តភ័ក្ត ជាជាងទៅចេះដឹងរឿងអ្នកដទៃ ព្រោះអ្នកផ្ដោតលើការងារខ្លួនឯង ចិញ្ចឹមគ្រួសារខ្លួនឯង ជាជាងយកខួរក្បាលទៅគិតរឿងគេ ។

កម្រងទី 5

051612

មើលមួយភ្លែតអ្នកហាក់ដូចជាមនុស្សនិយាយច្រើន តែតាមពិតទៅអ្នកជាមនុស្សចូលចិត្តនៅម្នាក់ឯង ចូលចិត្តធ្វើអ្វីតែម្នាក់ឯងច្រើនជាង ព្រោះអ្នកគិតថាការធ្វើតែម្នាក់ឯងវាលឿន និងមានរបៀបរៀបរយជាង ។

សម្រាប់​អ្នកអ្វីៗគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះ  មិនថាការរៀនសូត្រ របស់របរប្រើប្រាស់ត្រូវ​តែរៀប​ចំ​យ៉ាង​មាន​សណ្ដាប់ធ្នាប់ ឬសូម្បីការ​ស្លៀកពាក់ រសនិយម និង​អាកប្បកិរិយាក៏ត្រូវល្អឥតខ្ចោះដែរ ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើអ្វីមួយ អ្នកនឹងត្រូវរៀនយក់ពីខ្លឹមសារនៃបញ្ហានោះឲ្យទាល់តែបាន ។

ចំពោះចំណុចពិសេសរបស់អ្នកគឺជាមនុស្សចេះបត់បែនតាមកាលៈទេសៈ មានភាពវៃឆ្លាតរហ័សទាន់ហេតុការណ៍ ៕

ប្រភព៖ Knongsrok