សំណាង​គោះ​ទ្វារ​រង់ចាំ​ម្ចាស់​ឆ្នាំ​ទាំង ៣ ដែល​នឹង​មាន​យីអ៊ុន​ខ្ពស់ ពី​ឥឡូវ​ដល់​ឆ្នាំ​ថ្មី ២០២២

ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​រីករាយ​ជាមួយ​ការ​ឡើង​យីអ៊ុន រាសី​ឡើង​ខ្ពស់​ត្រដែត​ចាប់​ពី​ពេល​ឥឡូវ​នេះ រហូត​ដល់​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ២០២២ ឬ​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល៖

អ្នក​កើត​ឆ្នាំ​រោង – នាគ

1

លក្ខណៈ​សម្បត្តិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​អ្នក​កើត​ឆ្នាំ​រោង គឺ​ភាព​រហ័សរហួន ឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​ធំ​ទូលាយ​ជាង​អ្នក​ដទៃ ដូច្នេះ​ហើយ​ទើប​ពួក​គេ​រមែង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ខ្ពស់​ក្នុង​ការងារ​ដែល​ពួក​គេ​កំពុង​បម្រើ​ការ។

មនុស្ស​នេះ​ឆាប់​ចុះ​សម្រុង​នឹង​គេ​ណាស់ ដោយ​យីអ៊ុន​របស់​ពួក​គេ​នឹង​កើន​ឡើង​បន្ត​ទៀត ចាប់​ពី​ពេល​នេះ​រហូត​ដល់​បើក​ក្បាល​ចូល​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ​ខាល ២០២២ ដោយ​ម្ចាស់​ឆ្នាំ​រោង រមែង​ទទួល​បាន​ជោគជ័យ​ធំ​ក្នុង​ការងារ ហើយ​បើ​ការ​រកស៊ី​ទុន​ធំ អាច​ទទួល​បាន​កិច្ច​សន្យា​កើប​ទ្រព្យ​ចំណេញ​ជា​ច្រើន។ ឆ្លៀត​ពេល​នេះ បើ​ពួក​គេ​ចេះ​បង្កើត​ចន្លោះ​នៃ​ក្តីសុខ​សម្រាប់​អនាគត​ផង គឺ​កាន់​តែ​ល្អ​ប្រសើរ ពោល​កុំ​ចាយវាយ​ផ្តោត​តែ​លើ​បច្ចុប្បន្នកាល​ពេក​អី។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

2

ម្ចាស់​ឆ្នាំ​ខាល ចន្លោះ​ដើម​ខែ​វិច្ឆិកា​ដល់​ដើម​ខែ​មករា ឆ្នាំ​ក្រោយ នឹង​ទទួល​បាន​លាភ​ធំ ដូច​ត្រូវ​រង្វាន់​ធំ​ធ្លាក់​ពី​លើ​មេឃ​ អាច​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ទិញ​ផ្ទះ ឡើង​សេរ៊ី​រថយន្ត​ថ្មី ហើយ​ក៏​នៅ​សល់​ទ្រព្យ​ជា​ច្រើន​ទៀត​រង់ចាំ។

បន្ថែម​ពី​ទ្រព្យ​ដែល​កើន​ឡើង ជាង​នេះ​ម្ចាស់​ឆ្នាំ​ខាល ក៏​ត្រូវ​បាន​អ្នក​រាល់​គ្នា​កោត​សរសើរ​ គោរព​ស្រលាញ់​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​រកា - មាន់

3

ម្ចាស់​ឆ្នាំ​មាន់ ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ហ៊ាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ រួច​ក៏​ងាយ​នឹង​ជោគជ័យ​ដែរ ក្នុង​អាជីព​ការងារ​ផ្សេងៗ។ ពួក​គេ​មិន​ចេះ​ខ្លាច​ឧបសគ្គ​នោះ​ទេ ហើយ​ដល់​ចុង​ឆ្នាំ​នេះ លុយ​កាក់​នឹង​កាក់កប​កាន់​តែ​ខ្លាំង រាសី​ឡើង​ខ្ពស់​ត្រដែត​ចូល​មក​ជុំ​ទិស។

ម្ចាស់​ឆ្នាំ​រកា ដរាប​ណា​នៅ​បន្ត​មាន​ឆន្ទៈ​ខ្ពស់ មាន​ការ​ព្យាយាម​ឥត​ឈប់ នោះ​ឱកាស​រីក​ចម្រើន​ក៏​នៅ​តែ​មាន​បន្ត​កន្ទុយ​គ្នា។ រី​ឯ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ក៏​ពោរពេញ​ដោយ​សំណាង​និង​សុខដុមរមនា​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក