ទម្លាប់អាក្រក់មួយចំនួន ដែលមនុស្សភាគច្រើនបន្តធ្វើ វាដូចជាកំពុងសន្សំជំងឺបន្តិចម្តងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះអាចជះឥទ្ធិពលដល់សុខភាពនិងអាយុរបស់យើងបាន។ ខាងក្រោមយើងបង្ហាញពីទម្លាប់ ៤ ដែលជនជាតិជប៉ុន ជាប្រជាជនរមែងមានអាយុវែងជាងគេក្នុងលោក មិនធ្វើដាច់ខាតរៀងរាល់ព្រឹក៖
៤) គេងស្ពឹកមិនងាយងើប
ជនជាតិជប៉ុនមិនទម្លាប់គេងយូរទេ ហើយបើបើកភ្នែកនៅព្រឹកព្រលឹម ក៏មិនបណ្តោយខ្លួនឯងឲ្យលង់លក់ប៉ុន្មាននាទី ប៉ុន្មានម៉ោងទៀតដែរ ជារួមគឺស៊ូយកពេលនោះមកធ្វើលំហាត់ប្រាណ ឬទទួលទានអាហារពេលព្រឹក។
ការទម្លាប់បណ្តោយខ្លួនគេងជ្រុលនេះហើយ ជាមូលហេតុនាំឲ្យរាងកាយបាត់បង់ភាពសុាំ និងចុះខ្សោយថាមពល ខួរក្បាលស្ពឹក បំពេញការងារ ឬការសិក្សាក៏មិនបានល្អនោះដែរ។
៣) មើលទូរស័ព្ទ
ទាំងព្រឹកព្រលឹម ក្រោកមកភ្លាម ជនជាតិជប៉ុនមិនឲ្យអ្វីមកប៉ះពាល់ដល់ភ្នែករបស់ពួកគេនោះទេ ព្រោះវាអាចធ្វើឲ្យភ្នែកស្ងួតនៅថ្ងៃថ្មី។
ដូច្នេះពួកគេយកពេលវេលាទាំងព្រឹកនោះ មកធ្វើអនាម័យផ្ទាល់ខ្លួន ដូចជាការងូតទឹកសម្អាតរាងកាយ ជាជាងការអង្គុយឬដេកចុចទូរស័ព្ទមិនក្រោកចេញពីគ្រែសោះ។
២) រំលងការទទួលទានទឹក
ប្រជាជនជប៉ុនតែងតែមានទម្លាប់ល្អមួយ គឺក្រោកពីគេងភ្លាម ដើរទៅទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវភ្លែតនៅពេលព្រឹក ដើម្បីជំរុញដល់ការរំលាយអាហាររបស់រាងកាយ និងបន្សាបជាតិពុលនានាដែលកកកុញពីយប់។
ការទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗនេះ ក៏អាចជួយឲ្យប្រព័ន្ធរំលាយអាហារដើរស្រួល កាត់បន្ថយបញ្ហាទល់លាមកផងដែរ។ ការបន្ទោបង់ទៀងទាត់ល្អ គឺអាចជួយឲ្យយើងបញ្ចេញជាតិពុល ឬកាក់សំណល់អាក្រក់ចេញពីរាងកាយ កាត់បន្ថយជំងឺជាច្រើន។
១) មិនផឹកកាហ្វេភ្លាមទេ
ចន្លោះម៉ោង ៨ ទៅ ៩ ព្រឹកពេលមិនទទួលទានអាហារអ្វីចូលពោះផង ពួកគេមិនដាក់កាហ្វេទាំងព្រលឹមនោះទេ ព្រោះអាចធ្វើឲ្យខួរក្បាលដើរមិនល្អ បាត់បង់ស្មារតី ហើយពេលវេលានោះជាពេលរាងកាយកំពុងផលិតអ័រម៉ូនស្រ្តេស។
ពេលវេលាដ៏ល្អបំផុតក្រោយទទួលទានអាហារពេលព្រឹកហើយ ចូលដល់ម៉ោង ១០ ព្រឹក អ្នកអាចទទួលទានកាហ្វេបាន ហើយវាទើបជាពេលវេលាអាចផ្តល់ប្រយោជន៍ពិតមកកាន់រាងកាយពីការទទួលទានវា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក