មនុស្សគ្រប់គ្នាកើតមកតែងតែមានការបង្កើតនូវទំនាក់ទំនងល្អជាមួយគ្នា មិនថាជាស្នេហាឬមិត្តភក្តិ។ ការមានមិត្តល្អស្មោះត្រង់គឺមានភាពចាំបាច់ណាស់សម្រាប់ជីវិតរស់នៅសព្វថ្ងៃនេះ ព្រោះដើម្បីធ្វើការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកត្រូវចងចាំថា ទោះបីជាមិត្តស្និទ្ធស្នាលប៉ុណ្ណក៏ដោយ ដាច់ខាតកុំនិយាយរឿងសំខាន់ទាំង ៤ នេះប្រាប់អ្នកដទៃឲ្យសោះ។
ស្ថានភាពហិរញ្ញវត្ថុ
នេះគឺជាប្រធានបទដ៏ល្អបំផុតដែលអ្នកមិនចាំបាច់ត្រូវបានពិភាក្សាលម្អិតជាមួយនរនាម្នាក់។ ដោយសារតែវាជាបញ្ហារសើបខ្លាំងដែលអ្នកមិនគួរនិងមិនចាំបាច់ត្រូវបញ្ចេញឲ្យបានលម្អិតទៅនរណាម្នាក់ដឹងឡើយ។ អ្វីដែលសំខាន់ អ្នកគ្រាន់តែត្រូវស្វែងរកនិងទទួលនូវដំបូន្មានពីមនុស្សដែលអ្នកមិនស្និទ្ធស្នាលពេក ហើយយកចិត្តទុកដាក់លើពាក្យសម្ដីរបស់អ្នក។
រូបភាពឯកជន
កុំបង្ហាញរូបភាពឯកជនរបស់អ្នកដល់អ្នកដទៃពេកអី ជាពិសេសរូបភាពដែលរសើប ស្នាមសាក់ជាក់លាក់ ឬរូបភាពជាក់លាក់ណាមួយ ព្រោះអាចធ្វើឲ្យអ្នកដទៃងាយនិយាយដើមបាន។ ដូច្នេះ រឿងឯកជនដាច់ខាត កុំចែករំលែកវាជាមួយនរណាម្នាក់ឲ្យសោះ។
រឿងអតីតកាល
ដៃគូររបស់អ្នកបានប្រាប់អ្នកពីរឿងជាច្រើនដែលគាត់ធ្លាប់ធ្វើកាលពីអតីតកាល ដោយសារតែអ្នកគឺជាគូស្នេហ៍របស់ពួកគេ។ ប៉ុន្តែទាំងអស់នោះ មិនមែនមានន័យថា អ្នកត្រូវបានអនុញ្ញាតឱ្យចែករំលែកវាជាមួយអ្នកដទៃបាននោះទេ គឺមិនត្រូវក្បត់នូវការជឿទុកចិត្តរបស់ពួកគេឡើយ។
ជីវិតផ្លូវភេទ
នេះត្រូវបានចាត់ទុកថា ជាប្រធានបទឯកជនណាស់។ អ្នកត្រូវចាំថា ភាគីម្ខាងទៀតជឿជាក់លើអ្នកខ្លាំងណាស់ ទើបអាចបង្ហាញផ្នែកទន់ខ្សោយ ចំណុចពិសេសរបស់ពួកគេចំពោះអ្នក។ ដូច្នេះសូមកុំប្រាប់អ្នកដទៃនូរឿសម្ងាត់មួយនេះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។
ប្រភព៖ បរទេស