ចែកគ្នាដឹង! ក្នុងចំណោមសញ្ញាព្រមានទាំង៥នេះ បើអ្នកមានលើសពី២ចំណុច កំណត់ថាជីវិតអ្នកពិបាករស់បានយូរណាស់

ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះបាតុភូតទាំងអស់នេះ នៅពេលក្រោកពីគេងពេលព្រឹក សូមប្រយ័ត្នឲ្យបានខ្ពស់បំផុតព្រោះវាក៏អាចជាសញ្ញាគ្រោះថ្នាក់បង្ហាញថា រាងកាយកំពុងមានបញ្ហាប្រឈមជំងឺធ្ងន់ធ្ងរហើយ។

អស់កម្លាំង

សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ ក្រោយ​ពី​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់ ពួកគេ​នឹង​មាន​ស្ថានភាព​ផ្លូវចិត្ត​ល្អ រាងកាយ​ស្រស់ស្រាយ។ រីឯអ្នកដែលមានបញ្ហាសុខភាពនឹងមានអារម្មណ៍ផ្ទុយគ្នា ដោយអាចមានអារម្មណ៍នឿយហត់ ងងុយគេង ទោះបីជាបានគេងច្រើនម៉ោងក៏ដោយ។ បាតុភូតនេះអាចទាក់ទងនឹងការថយចុះមុខងារនៃសរីរាង្គនៅក្នុងខ្លួន នៅពេលដែលខួរក្បាលស្ថិតក្នុងស្ថានភាពស្ត្រេសជានិច្ច ទើបបណ្ដាលឲ្យមនុស្សងាយនឹងគេងមិនលក់នៅពេលយប់។ បន្ទាប់ពីគេងមិនលក់ រាងកាយនឹងអស់កម្លាំង ហើយបើស្ថានភាព​នេះ​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ​ច្បាស់​ជា​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អាយុ​ខ្លី។

វិលមុខ

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​វិលមុខ និង​ឆាប់​ខឹង​ពេល​អ្នក​ក្រោក​ពី​គេង​ គឺអាច​ដោយសារតែ​អ្នក​គេង​មិន​លក់​ស្រួលស្កប់ស្កល់នៅពេលយប់​។ ចំណុចនេះក៏ព្រមានពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ដោយសារឈាមរត់ក្នុងរាងកាយថយចុះ ហើយបរិមាណ lipid ក្នុងឈាមកើនឡើង។ យ៉ាងណា នៅក្រោយពេលគេង សរសៃប្រសាទស៊ីមេទ្រីត្រូវបានភ្ញោចភ្លាមៗ ធ្វើឱ្យចរាចរឈាមកើនឡើង សម្ពាធឈាមកើនឡើង ងាយនឹងកើតវិលមុខ ដាច់សរសៃឈាមខួរក្បាល ជាពិសេសចំពោះមនុស្សចាស់។

ឈឺក្រពះ

អ្នក​ដែល​មាន​អាយុ​​ខ្លីភាគ​ច្រើន​តែង​មាន​អារម្មណ៍​ឈឺ​ពោះ​ពេល​ភ្ញាក់​ពី​គេង។ មូលហេតុគឺបន្ទាប់ពីមួយយប់ អាស៊ីតក្រពះបញ្ចេញកាន់តែច្រើន បណ្តាលឱ្យច្រាលអាស៊ីត ក្រហាយ សូម្បីតែចង្អោរ និងក្អួត។ អ្នក​ដែល​ឈឺ​ពោះ​អាច​នឹង​មាន​អារម្មណ៍​កាន់​តែ​អាក្រក់ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ បញ្ហា​ក្រពះ​អាច​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ប៉ះពាល់​ដល់​​ជីវិត​។

ហើម

ប្រសិនបើអ្នកផឹកទឹកច្រើននៅយប់មុន ឬគេងយូរពេក អាចធ្វើឲ្យមុខហើមនៅថ្ងៃបន្ទាប់ ប៉ុន្តែការហើម​ទាំងនោះក៏​បាត់​ទៅ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ។ ដោយឡែក បើ​អ្នកមាន​បញ្ហា​​ហើម​ចុងជើង ហើម​មុខ​ទូទៅ និង​រោគសញ្ញា​ផ្សេងទៀត អ្នក​គួរតែ​ប្រយ័ត្ន​ខ្លាំងបំផុត​ ព្រោះវាអាចជាសញ្ញានៃជំងឺតម្រងនោម ឬជំងឺបេះដូង។ ជាពិសេស នៅដំណាក់កាលដំបូងនៃជំងឺតម្រងនោម អ្នកជំងឺភាគច្រើនមានការហើមត្របកភ្នែក ហើមមិនបាត់ដោយងាយទេ។

ឈឺទ្រូងនៅពេលព្រឹក

ប្រសិនបើអ្នកតែងតែមានអារម្មណ៍ឈឺចាប់ និងតឹងក្នុងទ្រូងនៅពេលអ្នកក្រោកពីគេងដំបូង សូមប្រយ័ត្ន វាអាចជាសញ្ញាព្រមាននៃជំងឺសរសៃឈាមបេះដូង។

ប្រភព៖ បរទេស