មនុស្សម្នាក់ៗដែលកើតមកលើលោកនេះ គ្មាននរណាម្នាក់មិនចង់មានជីវិតដ៏សម្បូរបែប ជីវិតធូរធារនិងលុយច្រើនចាយពេញៗដៃនោះទេ។ ដោយមានមនុស្សទៀតថែមទាំងបានរៀបចំផែនការជីវិតដើម្បីសម្រេចបាននូវរឿងដ៏ជោគជ័យផងដែរ។ ប៉ុន្តែ ដើម្បីធ្វើឲ្យជីវិតមានភាពរុងរឿង សូមអនុវត្តគោលការណ៍ំខាន់ៗទាំងបីដូចខាងក្រោមនេះ។
មិនមើលស្រាលអ្នកដទៃ ហើយសរសើរខ្លួនឯងទេ
ចំណេះដឹង និងការយល់ដឹងរបស់យើងម្នាក់ៗមានកម្រិតខ្លាំងណាស់ តែវាក៏មិនគ្រប់គ្រាន់ដើម្បីវិនិច្ឆ័យនរណាម្នាក់នោះទេ។ វាក៏គ្មានអ្វីត្រូវ គ្មានអ្វីខុសទដែរ ព្រោះគ្រាន់តែជាមតិប៉ុណ្ណោះ។ ការស្រលាញ់ខ្លួនឯងគឺជាការល្អ ប៉ុន្តែមានមនុស្សជាច្រើនដែលតែងតែគិតថាខ្លួនឆ្លាត និងមានទេពកោសល្យ ទើបរិះគន់លើអ្នកដទៃ។
ត្រូវចេះរៀនអត់ធ្មត់
យើងរៀនអត់ធ្មត់នឹងអ្នកដទៃមិនគ្រប់គ្រាន់ទេ គឺយើងក៏ត្រូវរៀនអត់ធ្មត់នឹងខ្លួនឯងដែរ។ ក្នុងជីវិតដ៏ស្មុគស្មាញ មានរឿងរាប់មិនអស់ដែលធ្វើឲ្យយើងខឹងសម្បារ ប៉ុន្តែបើអ្នកខឹងខ្លាំងពេក អ្នកនឹងបាត់បង់ខ្លួនឯង។ គ្មាននរណាម្នាក់បដិសេធពីភាពលំបាកនោះទេ ព្រោះវាជៀសមិនរួចក្នុងជីវិតនេះ ប៉ុន្តែទោះជាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកត្រូវតែរក្សាភាពថ្លៃថ្នូ និងការអធ្យាស្រ័យ។ ការអត់ធ្មត់គ្រប់កាលៈទេសៈគឺជាប្រភពថាមពលសម្រាប់ខ្លួនអ្នកឱ្យត្រលប់មករឹងមាំវិញបន្ទាប់ពីបរាជ័យក្នុងគ្រាណាមួយ។
កុំគណនាជីវិតច្រើនពេក
នៅលើលោកនេះ គ្មាននរណាម្នាក់មិនចង់មានជីវិតធូរធារ និងមានលុយហូរហៀរឡើយ។ មនុស្សជាច្រើនបានរៀបចំផែនការជីវិតរបស់ពួកគេដើម្បីសម្រេចបាននូវរឿងនេះឬរឿងនោះ។ ប៉ុន្តែការពិតដែលថា មិនថាការគណនាដោយប្រុងប្រយ័ត្នយ៉ាងណានោះទេជីវិតមិនដំណើរការទាំងស្រុងដូចដែលបានគ្រោងទុកនោះឡើយ។ ខ្ញុំធ្លាប់សង្ឃឹមថានៅពេលខ្ញុំអាយុ 30 ឆ្នាំ ខ្ញុំនឹងមាននេះ ឬនោះ ឬរបៀបដែលខ្ញុំនឹងមានជីវិតបំពេញនៅពេលខ្ញុំអាយុ 40 ។ ប៉ុន្តែពេលខ្លះនៅពេលដែលខ្ញុំមើលទៅខ្ញុំឃើញមិត្តភក្តិជាច្រើនដែលខ្ញុំមានរួចហើយ ប៉ុន្តែខ្ញុំ… ដៃទទេ នៅតែដៃទទេ។
ប្រភព៖ បរទេស