កុំភ្លេចខ្លួន! ទម្លាប់​តូចតាច​៤​យ៉ាងនេះ អាចធ្វើឲ្យស្រ្តី​មិន​សប្បាយចិត្ត និងទទួល​ស្នេហា​មិន​ល្អ​

ក្នងនាមជាស្ត្រីមិនត្រូវរស់នៅក្នុងស្ថានភាពតឹងរ៉ឹងជាមួយអ្នកដទៃខ្លាំងពេក ជាពិសេសជាមួយស្វាមី ព្រោះនៅពេលណាដែលអ្នកបង្ហាញអារម្មណ៍ត្អូញត្អែរ និងញុះញង់ គឺពិបាកទទួលបានពរជ័យ។ ហេតុដូចនេះ ស្ត្រី​គួរ​ចេះ​រស់នៅ​ដោយ​អធ្យាស្រ័យ និង​ទទួល​យក​ចំណុច​ខ្វះខាត​របស់​មនុស្សដែលនៅជុំវិញខ្លួនឲ្យបាន។

បង្ហោះរឿងផ្ទាល់ខ្លួនច្រើនពេកលើ Facebook

ជាធម្មតាស្ត្រីគ្រប់រុបតែងតែចង់បង្ហាញពីជីវិតដ៏ល្អឥតខ្ចោះរបស់ពួកគេនៅលើបណ្តាញសង្គម ដើម្បីទទួលបានការអបអរសាទរ និងការកោតសរសើរពីអ្នកដទៃ។ ប៉ុន្តែការលាតត្រដាងរឿងផ្ទាល់ខ្លួនច្រើនពេកនៅលើទំព័រហ្វេសប៊ុក ក៏ជាកំហុសដ៏មហន្តរាយសម្រាប់ស្ត្រីផងដែរ ជាពិសេសការបរិហារកេរ្តិ៍ជាមួយស្វាមីជាសាធារណៈ ប្រៀបដូចជាការបង្ហាញទុក្ខឲ្យពិភពលោកទាំងមូលបានដឹង។

ចូលចិត្តនិយាយដើមគេ

នេះគឺជាទម្លាប់អាក្រក់បំផុតរបស់ស្ត្រីភាគច្រើន។ អ្វីគ្រប់យ៉ាងគួរតែស្ថិតក្នុងកម្រិតជាក់លាក់មួយ រឿងដែលបានឮនៅកន្លែងមួយមិនគួរយកទៅកន្លែងផ្សេងទៀតឡើយ។ បម្រាម​ក្នុង​ជីវិត​នេះ គឺមិនត្រូវ​​បំភ្លៃ​រឿង​អ្នក​ដទៃទេ ព្រោះនៅពេលដែលអ្នកបង្កើតរឿងជាញឹកញាប់ គ្មាននរណាម្នាក់នឹងហ៊ានជឿ ឬបង្កើតមិត្តជាមួយអ្នកទៀតទេ ហើយពេលខ្លះវាអាចនឹងមានគ្រោះថ្នាក់ខ្លាំង ដែលអាចបង្កឱ្យមានការយល់ច្រឡំដែលមិនចង់បាននៅក្នុងគ្រួសារ។

ចូលចិត្តត្អូញត្អែរ

ស្ត្រី​គួរ​ចេះ​រស់នៅ​ដោយ​អធ្យាស្រ័យ និង​ទទួល​យក​ចំណុច​ខ្វះខាត​របស់​អ្នក​ដទៃ ជាពិសេស​ជាមួយ​ស្វាមី។ ដោយសារតែនៅលើលោកនេះគ្មានមនុស្សល្អឥតខ្ចោះទេ ការស្វែងរកអ្នកដែលមិនដែលធ្វើខុស ឬធ្វេសប្រហែសគឺមិនអាចទៅរួចទេ។

ចូល​ចិត្ត​ដៃក្នុង​កិច្ចការ​អ្នក​ដទៃ

ស្ត្រីដែលរស់នៅដោយមន្ទិលសង្ស័យពេក បុរសអាចកាន់តែហត់នឿយ ហើយក៏មានអារម្មណ៍ថា ស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ធ្វើឱ្យកាន់តែធុញទ្រាន់នឹងភរិយា។ ស្ត្រី​ដែល​ចង់​ឃាត់​ប្តី​ក៏​គួរ​មាន​កលល្បិច សុភាព ចេះ​ប្រើ​ល្បិច ជាជាង​បង្ហាញ​ទង្វើ​ហួសហេតុ​បែបនេះ។

ប្រភព៖ បរទេស